ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការធ្វើដំណើរជាមួយទ្វីបអឺរ៉ុប តែលើកលែងអង់គ្លេស ដោយសារការរាតត្បាត COVID-19 កាន់តែធ្ងន់ធ្ងរ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចេញនូវ ការផ្អាកការធ្វើដំណើរថ្មីៗទៅលើទ្វីបអឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ដែលសហរដ្ឋអាមេរិកក៏កំពុងរងគ្រោះស្រាប់ ហើយបណ្តាប្រទេសនៅទ្វីបអឺរ៉ុបទាំងអស់ ក៏កំពុងមានស្ថានភាពធ្ងន់ធ្ងរផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។ នៅក្នុងកិច្ចអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់...

ព័ត៌មានលំអិត

សត្វភេត្រូវបាន ព្រលែង ទៅកាន់ ក្នុង ព្រៃ វិញ ក្រោយ ទទួល បាន ការជួយ សង្គ្រោះ រួចរាល់

 កូនសត្វភេមួយក្រុមត្រូវបានគេប្រទះរកឃើញជាប់នៅក្នុងតំបន់មួយ នៃឆ្នេរសមុទ្រឡៅដុង ក្នុងខេត្តឡៅនីង ភូមិភាគឥសាន្តប្រទេសចិន។ នេះបើ យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កន្លងទៅថ្មីៗនេះ។ ក្រុមជួយសង្គ្រោះក្នុងតំបន់ក៏បានមកដល់មួយរំពេច ដោយធ្វើការជួយដោះលែងពួកគេទៅក្នុងព្រៃវិញ។ យោងតាម ការវិនិច្ឆ័យទំហំលក្ខណៈរបស់ពួកវា ត្រូវបានគេសន្មត់ថា ជាទារកទើបនឹងកើត ដែលកំពុងស្ថិតក្នុងដំណាក់កាលបំបៅដោះកូននៅឡើយ។ នាបច្ចុប្បន្ននេះ ចំនួនកូនសត្វភេប្រមាណជា ២០០០ក្បាល កំពុងរស់នៅក្នុងតំបន់ឆ្នេរឡៅដុង ។...

ព័ត៌មានលំអិត

ប្រជាជនអ៉ីរ៉ង់ជាង៤០នាក់ស្លាប់ និងរាប់រយនាក់ដេកពេទ្យដោយសារពុលស្រា ក្រោយលឺពាក្យចចាមអារ៉ាមថា ផឹកស្រាអាចសម្លាប់វីរុសកូរ៉ូណា

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា មនុស្សយ៉ាងហោច ៤៤នាក់ បានស្លាប់ដោយសារពុលស្រា និងរាប់រយនាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេជឿលើពាក្យចចាមអារ៉ាមថា ផឹកស្រាអាចព្យាបាលជំងឺ COVID-19។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន USA TODAY នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។ មន្ត្រីសុខាភិបាល លោក អាលី...

ព័ត៌មានលំអិត

អ្នកធ្វើដំណើរមកពីប្រទេស៤ ត្រូវតែបង្ហាញសំបុត្រពេទ្យមុនធ្វើដំណើរទៅកាន់ថៃ

(បាងកក)៖ អ្នកធ្វើដំណើរមកពីប្រទេសចិន (ក្នុងនោះរួមទាំងទីក្រុងម៉ាកាវ និងហុងកុង), អ៉ីរ៉ង់, អ៉ីតាលី និងកូរ៉េខាងត្បូង ឥឡូវនេះតម្រូវឲ្យបង្ហាញសំបុត្រពេទ្យ ដែលបញ្ជាក់ថា មិនមានផ្ទុកវីរ៉ុស COVID-19 មុននឹងឡើងជិះយន្តហោះ ធ្វើដំណើរទៅកាន់ប្រទេសថៃ, នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA នាយប់ថ្ងៃទី១០ ខែមីនានេះ។ អាជ្ញាធរអាកាសចរណ៍ថៃ (CAAT) ប្រកាសថា...

ព័ត៌មានលំអិត

លោក ដូណាល់ ត្រាំ មិនបានធ្វើតេស្តរកវីរុស COVID-19 នោះទេ ព្រោះលោកមិនធ្លាប់បានស្និទ្ធស្នាលនឹងអ្នកជំងឺណាម្នាក់ឡើយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានទទួលការធ្វើតេស្ដរកជំងឺ COVID-19 នោះទេ បើទោះជាលោកត្រូវបានគេអះអាងថា ធ្លាប់បានទាក់ទង ជិតស្និទ្ធជាមួយសមាជិកសភាអាមេរិកជាច្រើនរូប ដែលកំពុងអនុវត្តវិធានការស្នាក់នៅដាច់ដោយឡែកពីគេ ដោយសារតែធ្លាប់បាននៅក្បែរ មនុស្សមានផ្ទុកមេរោគនេះក៏ដោយ។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

ទីបំផុត! អ៉ីតាលីបិទប្រទេសទាំងមូល និងប្រាប់ឱ្យប្រជាជនរបស់ខ្លួន ៦០លាននាក់ នៅក្នុងផ្ទះមួយរយៈ ខណៈអ្នកឆ្លង COVID-19 កើនដល់ច្រើនជាង៩,០០០នាក់

(រ៉ូម)៖ អ៉ីតាលី បានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលបានសម្រេចចិត្តបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដែលបាន ផ្ដាច់ជីវិតមនុស្ស ៤៦៣នាក់ និងឆ្លងជាង ៩,១៧២នាក់ នៅទូទាំងប្រទេស។ ចំនួននេះបានធ្វើឱ្យអ៉ីតាលី មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុត បន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយ នៅថ្ងៃអង្គារ ទី១០ ខែមីនា...

ព័ត៌មានលំអិត

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហាន ដែលជាចំណុចស្នូលនៃការផ្ទុះ COVID-19

(វូហាន)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរដល់ទីក្រុងវូហាន (Wuhan) ហើយនៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ដែលហាក់មានសភាពធូរស្រាលឡើងវិញជាលំដាប់ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ នៅក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមកកាន់ទីក្រុងវូហាន...

ព័ត៌មានលំអិត

អាជ្ញាធរចិន៖«ចំនួនអ្នកឆ្លងCOVID-19កើនដល់៨០,៧៣៥ករណី ក្នុងនោះ៣,១១៩នាក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ»

(ប៉េកាំង)៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៧៣៥ករណីហើយ ដោយនៅក្នុងនោះអ្នកជំងឺសរុប ៥៨,៦០០នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។ តាមតួលេខដែលត្រូវបានបញ្ចេញ...

ព័ត៌មានលំអិត

កូរ៉េខាងត្បូងមិនសុខចិត្តជាខ្លាំង ក្រោយជប៉ុនចាត់វិធានការពិនិត្យរក COVID-19 លើអ្នកដំណើរពីកូរ៉េខាងត្បូងរយៈពេល១៤ថ្ងៃ

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានសម្តែងការតវ៉ាយ៉ាងខ្លាំង ទៅនឹងចំណាត់ការពីសំណាក់ប្រទេសជប៉ុន នៅក្នុងការដាក់អ្នកដំណើរពីកូរ៉េខាងត្បូង ឲ្យស្ថិតនៅក្នុងការត្រួតពិនិត្យរយៈពេល ១៤ថ្ងៃ ដើម្បីស្វែងរក COVID-19 ខណៈកូរ៉េខាងត្បូងកំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។ នៅក្នុងពាក្យតវ៉ារបស់កូរ៉េខាងត្បូង បានលើកឡើងថា សេចក្តីសម្រេចរបស់ជប៉ុនក្នុងការដាក់អ្នកដំណើរកូរ៉េខាងត្បូង ឲ្យស្ថិតនៅក្នុងការតាមដានរយៈពេល...

ព័ត៌មានលំអិត

អូស្ត្រាលីបិទសាលារៀនមួយភ្លាមៗ ក្រោយរកឃើញសិស្សម្នាក់មានផ្ទុកមេរោគ COVID-19

(ស៊ីដនី)៖ សាលាវិទ្យាល័យមួយកន្លែងស្ថិតនៅតំបន់ស៊ីដនីខាងជើង (North Sydney) ត្រូវបានបិទទ្វារភ្លាមៗតែម្តង ក្រោយពីសិស្សម្នាក់អាយុ ១៦ឆ្នាំ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។ យោងតាមអាជ្ញាធររដ្ឋញូសោតវែលស៍ (NSW) «ការសម្រេចចិត្តបិទវិទ្យាល័យអេបភីងប៊យស៍...

ព័ត៌មានលំអិត
Page 34 of 64 1 33 34 35 64

Recommended

សូម Like និង Follow ពួកយើង