សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

កាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលា ចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ ស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋាន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរស្រុកក្រឡាញ់ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន ១៣នាក់ ស្រី៧នាក់ ត្រឡប់ទៅរស់នៅតាមមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីពិនិត្យតាមដានពួកគាត់ឃើញថា មិនមានរោគសញ្ញាសង្ស័យថាមានជំងឺកូវីត១៩ ក្រោយពីបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បន្ទាប់ពីពួកគាត់បានវិលត្រឡប់ពីប្រទេសជិត ។ ក្នុងឱកាសនោះដែរ អាជ្ញាធរស្រុក ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល...

ព័ត៌មានលំអិត

ផ្ទះលក់គ្រឿងសំណង់មួយកន្លែងនៅភូមិវត្ត ក្នុងឃុំស្រែណូយ ត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់ កាលពីព្រឹកមិញនេះ

លោកអនុសេនីយ៍ទោ សុខ សុខុន មេប៉ស្តិ៍នគរបាលរដ្ឋបាលឃុំស្រែណូយ បានឲ្យដឹងថា នៅវេលាម៉ោង ០៨:១២នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មានអគ្គិភ័យមួយបានកើតឡើងស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន បណ្ដាលឲ្យឆេះផ្ទះលក់គ្រឿងសំណង់មួយខ្នងស្ទើរគ្មានសល់ ទំហំប្រវែង៨ម៉ែត្រគុណនឹង១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី និង ខូចខាតទ្រព្យសម្បត្តិទាំងស្រុក ដែលជារបស់ឈ្មោះ សូ...

ព័ត៌មានលំអិត

របួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿងនៅស្រុកអង្គរធំ

នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងបួសធ្ងន់ ស្ថិតនៅចំណុចភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា រថយន្តដឹកដី...

ព័ត៌មានលំអិត

អ្នកបើកបររថយន្តបាឡែនស្លាប់ម្នាក់ រីឯអ្នកបើកគោយន្តកន្ត្រៃ បើករត់គេចខ្លួនបាត់

នៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប រវាងរថយន្ត Toyota Camry សេរីឆ្នាំ 2002 ឬហៅថា រថយន្តបាឡែន បុកជាមួយនឹងគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តToyotaម្នាក់។ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ស៊ុន...

ព័ត៌មានលំអិត

រយៈពេល៥ថ្ងៃ សមត្ថកិច្ចចរាចរណ៍ឃាត់យានយន្តបានជាង៥ពាន់គ្រឿង និងភាគច្រើនណែនាំដោយគ្មានការផាកពិន័យ

រយៈពេល ៥ថ្ងៃ នៃការរឹតបន្តឹងការអនុវត្តអនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាប ឃាត់បាន យានយន្តល្មើសច្បាប់ចរាចរណ៍សរុបជាង៥ពាន់ករណី និងធ្វើការផាកពិន័យ៥៩៥ករណី នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បញ្ជាក់បន្ថែមថា...

ព័ត៌មានលំអិត

កម្លាំងសន្តិសុខខេត្តសៀមរាប រកឃើញកាំភ្លើងប្រភេទប្រើហ្គាស គ្រាប់ដែក និងជ័រ ៣ដើម ក្នុងផ្ទះមួយ នៃសង្កាត់ស្វាយដង្គុំ

កាលពីរសៀលម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងសន្តិសុខខេត្តសៀមរាប បានដកហូតកាំភ្លើងខុសច្បាប់ចំនួន៣ដើម ប្រភេទប្រើហ្គាស គ្រាប់ដែក និងគ្រាប់ជ័រ នៅក្នុងផ្ទះមួយ ដែលជាមុខសញ្ញាជួញដូរអាវុធ ស្ថិតក្នុងភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការចូលរួមពី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ...

ព័ត៌មានលំអិត

កូនឈើចម្រុះប្រមាណ១១ម៉ឺនដើម អាចនឹងរៀបចំពិធីដាំក្នុងតំបន់អង្គរ ប្រសិនបើជំងឺកូវីដ១៩មានភាពល្អប្រសើរ

កូនឈើចម្រុះប្រមាណ១១ម៉ឺនដើម នៅក្នុងស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងចែកជូនប្រជាពលរដ្ឋ រួមនិងការត្រៀមរៀបចំពិធីដាំកូនឈើធំៗដទៃទៀត ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានភាពល្អប្រសើរជាសកល នេះបើតាមការលើកឡើងរបស់ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ នៅដើមខែឧសភា ឆ្នាំ២០២០នេះ។ លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានបន្ថែមថា កូនឈើចម្រុះសម្រាប់ដាំក្នុងតំបន់អង្គរទាំងនេះ...

ព័ត៌មានលំអិត

អ្នកបើកបរយានយន្តកង់បី និងម៉ូតូមានរ៉ឺម៉កសណ្ដោង ចាំបាច់ត្រូវមានបណ្ណបើកបរ ចៀសវាងរងការផាកពិន័យ

យានយន្តមានកង់បី ឬ តាមការនិយមហៅថា ផាសអាប់ និងម៉ូតូមានសណ្ដោងរ៉ឺម៉ក ចាំបាច់ត្រូវមានបណ្ណបើកបរ ដើម្បីចៀសវាងរងការផាកពិន័យ ពីនគរបាលចរាចរណ៍ផ្លូវគោក នេះបើតាមការបញ្ជាក់ លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ លោកស្នងការរង បន្ថែមថា សម្រាប់បណ្ណបើកបរ របស់យានយន្តមានកង់បី...

ព័ត៌មានលំអិត

បទល្មើសចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្តសៀមរាប គិតត្រឹមម៉ោង១២រសៀលថ្ងៃនេះ ភាគច្រើនគឺ មិនពាក់មួកសុវត្ថិភាព

ចាប់ពីថ្ងៃទី០១ ដល់ ម៉ោង១២:០០រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប បានធ្វើការផាកពិន័យ បទល្មើសចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត សរុបចំនួន ២៥២ករណី ក្នុងនោះករណីមិនពាក់មួកសុវត្តិភាព មានរហូតទៅដល់១៥២ករណី នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ តាមរបាយការណ៍ដដែល ក្នុងចំណោមការផាកពិន័យ សរុប ២៥២ករណី ភាគច្រើនគឺជាម៉ូតូ...

ព័ត៌មានលំអិត
Page 35 of 84 1 34 35 36 84

Recommended

សូម Like និង Follow ពួកយើង