សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី៣០...

ព័ត៌មានលំអិត

ជនសង្ស័យចំនួន០៥នាក់ត្រូបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ទៅតុលាការខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្តជាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ច បានបន្ថែមថា ជនសង្ស័យទាំង ០៥នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបានកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅទីតាំងចំនួន០២...

ព័ត៌មានលំអិត

មេបញ្ជាការយោធភូមិភាគទី៤៖ កងកម្លាំងនៃយោធភូមិភាគទី៤ មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជុំវិញវិធានការបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទិ៤ បញ្ជាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ថា កងកម្លាំងនៃយោធភូមិភាគទី៤ទាំងអស់មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ។ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង លើកឡើងថា...

ព័ត៌មានលំអិត

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ទប់ស្កាត់បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគម ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ចាប់ពីចំណុច មាត់ពាមឃ្លាំង ទៅដល់ចំណុច កន្ទូរ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន និងកន្លែងផ្ដល់សេវាសាធារណសំខាន់ទូទាំងខេត្ត

គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ មានរយៈពេល៦ថ្ងៃហើយ ដែលអាជ្ញាធរខេត្តសៀមរាប បានបន្តអនុវត្តន៍ ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន កន្លែងផ្ដល់សេវាសាធារណសំខាន់ នៅតាមបណ្ដាក្រុងស្រុកទាំង១២ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ តាមការឲ្យដឹងពីមន្ត្រីសាលាខេត្តសៀមរាប បញ្ជាក់ថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន និងកន្លែងផ្ដល់សេវាសាធារណសំខាន់ទូទាំងខេត្តនេះ បានចាប់ផ្ដើមពីបន្ទាប់ពីកិច្ចប្រជុំ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ក្រុមហ៊ុនLarryta Express រួមចំណែកជាមួយរាជរដ្ឋាបាលកម្ពុជា កាត់បន្ថយការរីករាលដាលមេរោគ Covid_19 តាមរយៈការត្រួតពិនិត្យ និងរក្សាអនាម័យដល់អតិថិជន

ដើម្បីចូលរួមចំណែកបង្កើនសុវត្ថិភាពដល់អ្នកដំណើរ និងបង្ការការរីករាលដាលឆ្លងមេរោគប្រភេទថ្មី Covid-19 ក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ Larryta Express សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២០នេះ បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើការណែនាំបន្ថែមដល់អតិថិជនរបស់ខ្លួនពីការរក្សាអនាម័យ ដើម្បីបញ្ចៀសការឆ្លង Virus Covid-19 ។ បើតាម លោក...

ព័ត៌មានលំអិត

អភិបាលខេត្ដសៀមរាប ចុះពិនិត្យអាគារត្រៀមដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកសង័្សយឆ្លងជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ដសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះពិនិត្យទីតាំងអាគារស្នាក់នៅចំនួន ៤កន្លែង ក្នុងក្រុងសៀមរាប ដើម្បីត្រៀមបង្ការ សម្រាប់ដាក់អ្នកសង័្សយឆ្លងនូវជំងឺកូវិដ១៩។ ទីតាំងទាំង៤កន្លែងនេះ មានបន្ទប់សរុបចំនួន ១៤៣បន្ទប់ ស្មើនឹង ២៨៦គ្រែ...

ព័ត៌មានលំអិត

ស្ថានភាពវីរុសកូវីត របស់បុរសជនជាតិខ្មែរ២នាក់ក្នុងខេត្តសៀមរាប កំពុងឈានទៅរកការជាសះស្បើយ

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា បុរសជនជាតិខ្មែរទី១ ដែលឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន រំពឹងថានឹងអាចជាសះស្បើយក្នុងពេលឆាប់ៗ។ ដោយឡែកបុរសជនជាតិខ្មែរទី២ ដែលបានមកពីប្រទេសម៉ាឡេស៊ី រកឃើញ វិជ្ជមាន នៃវីរុសកូវីដ១៩ និងបានដាក់ឲ្យនៅដាច់ឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ តាមលទ្ធផលធ្វើតេស្តសំណាក រកឃើញថា អវិជ្ជមាននៃវីរុសកូវីដ១៩ វិញហើយ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បន្តនាំខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីជំងឺកូវីដ១៩ មកធ្វើការអប់រំ

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បាននាំខ្លួនឈ្មោះ ង៉ោ កាវតុង ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្តី០២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NgorKav Tong មកធ្វើការអប់រំ ចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម នៅលើបណ្ដាញសង្គម។ លោក ឧត្តមសេនីយ៍ត្រី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជាង១០០នាក់ ស្នើតុលារការខេត្តសៀមរាប ដោះលែងអគ្គនាយកក្រុមហ៊ុនអីណារីតា ជាប់ចោទពីបទឆបោកលុយជាង៣០០លានដុល្លារអាមេរិច

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ តុលាការខេត្តសៀមរាប បានបើកសាវនាការ ពាក់ព័ន្ធនឹងករណី លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន អ៊ីណារីតា (Enarita) ដែលត្រូវអតិថិជនរបស់ខ្លួនប្រមាណ១០០០នាក់ ដាក់ពាក្យប្តឹងទៅតុលាការពីបទឆបោកលុយជាង៣០០លានដុល្លារ។ ដោយឡែក នៅថ្ងៃដដែលនោះ ក៏មានក្រុមមនុស្សប្រមាណជាង១០០នាក់ មួយក្រុមទៀត ក្នុងនោះគេឃើញមាន គូស្វាមីភរិយា...

ព័ត៌មានលំអិត
Page 39 of 84 1 38 39 40 84

Recommended

សូម Like និង Follow ពួកយើង