ព័ត៌មានកីឡា

ព័ត៌មានកីឡា រួមមានកីឡាជាតិ និងអន្តរជាតិសំខាន់ៗ

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

ក្រុមកីឡាករជាតិប្រមាណជាង៣០០នាក់ បានចូលរួមប្រគួតទោចក្រយាន ជម្រើសជើងឯកប្រចាំឆ្នាំ២០២០ ដើម្បីត្រៀមចូលរួមប្រគួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ។ ការប្រគូតកីឡានេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ដែលមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

នៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បង្ហាញថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor Wat International Half Marathon) ត្រូវបានប្ដូរទៅជាការរត់ដោយស័្មគ្រចិត្តខ្លួនឯង (Virtual Run) និងលើកទៅរៀបចំនៅថ្ងៃទី០៦ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១វិញ។ ការរត់ដោយស័្មគ្រចិត្តខ្លួនឯង (Virtual...

ព័ត៌មានលំអិត

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានលើកពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះថា ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ និងការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ក្នុងខេត្តសៀមរាបនាខែធ្នូនេះ ត្រូវបានពន្យារពេល

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៥ និងការប្រកួតកីឡា ប្រណាំងទោចក្រយាន ឬជិះកង់ជើងឯកថ្នាក់ជាតិ ក្នុងខេត្តសៀមរាប នាដើមខែធ្នូនេះ ត្រូវបានពន្យារពេល បន្ទាប់មានសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការផ្អាកការជួបជុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កាលពីពេលថ្មីៗនេះ។ យោងតាមការណែនាំនេះ...

ព័ត៌មានលំអិត

ការប្រគួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមគ្រុឌ និងក្រុមគ្រុឌរាជក្នុងខេត្តសៀមរាប 

កីឡានាំមកនូវសុខភាព កាយសម្បទាមាំមួន មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ហើយ វិស័យកីឡានាពេល បច្ចុប្បន្ននេះនៅក្នុងប្រទេស កម្ពុជា បាននឹងកំពុងមានការរីកចម្រើនទាំងបច្ចេកទេស ធនធានមនុស្សនៅតាមគ្រឹះស្ថានសិក្សា មូលដ្ឋានក្រុង ស្រុកទៀតផងដែរ ។ ដោយកក្តានេះហើយទើបបានជាកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះនៅក្នុងកីឡាដ្ឋានសៀមរាបយូណាយធីតខេត្តសៀមរាប ក្រុមកីឡាបាល់ទាត់គ្រុឌមាស វ័យចំណាស់អាយុ៣៥ឡើងរបស់កងរាជអាវុធហត្ថខេត្ត...

ព័ត៌មានលំអិត

ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២២ ម្សិលមិញ

បន្ទាប់ពីដំណើរការប្រកួតប្រជែងអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ដែលរៀបចំឡើងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ហើយ...

ព័ត៌មានលំអិត

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ បានបញ្ចប់ហើយនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ‘ទូកនាគ” ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទាំងវិញ្ញាសា ១ ០០០ម៉ែត្រ...

ព័ត៌មានលំអិត

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កានូ-កាយ៉ាក់ នៅស្រុកបន្ទាយស្រីចាប់ផ្ដើមហើយនៅថ្ងៃនេះ

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ បានចាប់ផ្ដើមការប្រកួតហើយ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅរមណីយដ្ឋានបឹងឈូក ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបនិងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែកុម្ភៈនេះ

តាមខ្លឹមសារនៃលិខិតរបស់សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ដើម្បីបំផុស និង លើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសនោះ គឺយុវជនចូលរួមលេងកីឡា និង ជៀសផុតពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់សុខមាលភាព សមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាទូកថ្នាក់ជាតិ និង អន្តរជាតិ...

ព័ត៌មានលំអិត

កីឡាករ កីឡាការិនីជនជាតិបារាំងទទួលបានចំណាត់ថ្នាក់លេខ១ ហុងកុងបានលេខ២លើចំងាយ ១២៨គ.ម ខណ:កម្ពុជាទទួលលេខ១ ពីររូបលើចំងាយ៤២គ.ម

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១២៨គ.ម (Angkor Ultra Trail 2020) លើកទី ៥រយៈពេលពីរថ្ងៃ នៅទឹកដីអង្គរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ និងបានបំពាក់មេដាយជ័យលាភី ជូនកីឡាករ កីឡាការិនី ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម...

ព័ត៌មានលំអិត
Page 4 of 6 1 3 4 5 6

Recommended

សូម Like និង Follow ពួកយើង