វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

ពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើ លើកទី១៧ ដែលមានរយៈ ៤ថ្ងៃ បានបើកដំណើរការជាផ្លូវការហើយ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិព័រណ៌ពាណិជ្ជកម្ម ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងសហការជាមួយរដ្ឋបាលខេត្តសៀមរាបនេះ គោលបំណងជំរុញការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ហើយព្រឹត្តការណ៍នេះ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

ព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គ Raid Amazones ដ៏មានប្រជាប្រិយភាពមួយរបស់ពិភពលោក នឹងរៀបចំឡើងជាលើកទី៤ នៅក្នុងខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ និងមានកីឡាការិនីអន្តរជាតិប្រមាណជាង២០០នាក់។ ថ្លែងនៅក្នុងកិច្ចប្រជុំ នៅសាលាខេត្តសៀមរាប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យការតាំងលម្អសោភណ្ឌភាព និងសំណើតម្លើងភ្លើងលម្អ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street)

ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះពិនិត្យការរៀបចំសោភណ្ឌភាព និងការតម្លើងភ្លើងលម្អ របស់ម្ចាស់ទីតាំងប្រកបអាជីវកម្ម នៅក្នុងតំបន់ ផាប់ស្ទ្រីត (Pub Street) ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ និងចូលមកកម្សាន្តក្នុងតំបន់នេះឱ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងកិច្ចពិភាក្សា...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ, ប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគំាពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ,...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដើម្បីអបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ ២០២៤ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងអ្នកស្ម័កចិត្ត យុវជនកាបាទក្រហមកម្ពុជាជាង ១០០នាក់ ធ្វើការបោសសម្អាតសំរាម ស្លឹកឈើងាប់...

ព័ត៌មានលំអិត

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

ក្រុមការងាររួមនឹងកុមារជាច្រើននាក់មកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងជារូបតុក្កតាសត្វដាយណូស័រ ត្រៀមហែក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីបង្ហាញពីការច្ឆៃប្រឌិតរបស់កុមារកម្ពុជា។ បើតាមលោក អ៊ុន សាវ៉ាន់ តំណាងគម្រោងតុកតាយក្ស នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ការដង្ហែរក្បួនតុក្កតាយក្សនៅឆ្នាំ២០២៤នេះ មានចំនួន៩តុក្កតា ជារូបក្រុមប្រភេទសត្វដាយណូស័រ ដែលមានទំហំធំៗ រហូតដល់ប្រវែង១៥ ទៅ២០ម៉ែត្រ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជិត ១២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប មានភ្ញៀវទេសចរណ៍ចំនួន ១១៧.៦៧៧នាក់ បានមកកម្សាន្តតាមប្រាសាទ និងរមណីយដ្ឋាននានានៅក្នុងខេត្ត។ របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ចំនួនភ្ញៀវទេសចរណ៍ឆ្នាំ២០២៤នេះ មានការកើនឡើង ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣...

ព័ត៌មានលំអិត

ពិធីចាប់ត្រីរួមគ្នា ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមច្រើន តែបរិមាណត្រីហាក់មានការថយចុះ

ជារៀងរាល់ឆ្នាំ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងជួបជុំគ្នានៅបឹងសហគមន៍ ដើម្បីចាប់ត្រីរួមគ្នា យកមកធ្វើម្ហូបអាហារ សម្រាប់ពិធីឡើងមាឃ ដែលជាប្រពៃណីពីបុរាណរបស់អ្នកស្រុកក្នុងតំបន់អង្គរ។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ក្រៅពីអ្នកភូមិបង្កោង ក៏មានប្រជាពលរដ្ឋមកពីបណ្ដាភូមិផ្សេងៗ មកចូលរួមផងដែរ។ ប៉ុន្តែ លោក ពេជ្រ ឃិន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំពិធីចាប់ត្រីរួមគ្នាសម្រាប់ប្រារព្វពិធីឡើងមាឃនៅថ្ងៃចុងសប្ដាហ៍នេះ ដែលជាពិធីមានតាំងពីបុរាណមក

ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ដើម្បីយកត្រីធ្វើម្ហូបអាហារសម្រាប់ពិធីឡើងមាឃ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាពិធីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ប្រកាន់ភ្ជាប់តាំងពីបុរាណមកមិនដែលខកខានឡើយ។ បើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពិធីចាប់ត្រីរួមគ្នានេះធ្វើឡើងនៅក្នុងបឹងសហគមន៍...

ព័ត៌មានលំអិត

អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន

តាមទំនៀមទម្លាប់ កូនចៅជាប់សែស្រឡាយចិន ឬវៀតណាម នៅប្រទេសកម្ពុជា តែងប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ជារៀងរាល់ឆ្នាំនៅតាមលំនៅឋាន កន្លែងប្រកបមុខរបរ និងតូច ធំទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។ ជាក់ស្ដែងក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅទិញម្ហូបអាហារ នំ ចំណី គ្រឿងរណ្ដាប់ផ្សេងៗ ដើម្បីសែនដល់ជីដូនជីតា ញាតិ មិត្ត ក៏ដូចជាជួបជុំទទួលទានអាហារក្នុងក្រុមគ្រួសារ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន...

ព័ត៌មានលំអិត
Page 4 of 94 1 3 4 5 94

Recommended

សូម Like និង Follow ពួកយើង