ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាបញ្ជូនជើងហោះហើរ ជាលក្ខណៈទៅទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួន ចេញពីចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសថ្មីមួយ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ មន្ត្រីមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីវិធានការណ៍សុវត្ថិភាព សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលនៅសេសសល់ក្នុងទីក្រុងវូហាន ដែលប៉ាន់ស្មានមានប្រហែលពី ៥០០...

ព័ត៌មានលំអិត

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវ ដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan)...

ព័ត៌មានលំអិត

ប្រធានាធិបតីអាមេរិកជឿជាក់លើប្រធានាធិបតីចិន ថាអាចដោះស្រាយជាមួយវីរុសរលាកសួតប្រភេទថ្មីបាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា លោកជឿជាក់លើព័ត៌មាន ដែលចេញមកពីប្រទេសចិន ទាក់ទងនឹងវីរុស កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្ស ៩ នាក់នៅទីនោះ និងធ្វើឲ្យ មនុស្សជិត ៥០០ នាក់ផ្សេងទៀតឈឺ ដែលករណីនេះ សហរដ្ឋអាមេរិក កំពុងគ្រប់គ្រងស្ថានការណ៍ នៅតាមព្រំដែនរបស់ខ្លួនបន្ទាប់ពីករណីដំបូងនៅអាមេរិកត្រូវបានបញ្ជាក់។ យោងតាមសារព័ត៌មាន Sputnik...

ព័ត៌មានលំអិត

ក្រុមបរិស្ថាននៅថៃនាំគ្នាហែរក្បួនទៅវិមានរដ្ឋាភិបាល ដាក់ញាត្តិ ដើម្បីទាមទារ ដោះ ស្រាយ ករណី ខ្យល់កខ្វក់

ទីក្រុងបាងកកនៅតែ មានផ្សែងអ័ព្ទមិនល្អនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយការបំពុល ដោយធូលីល្អហួសកម្រិតសុវត្ថិភាពនៅតាមស្ថានីយ៍ត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៨ ខណៈក្រុមសកម្មជនបាន ប្រមូលផ្តុំគ្នានៅវិមាន រដ្ឋាភិបាល ទាមទារឱ្យចាត់វិធានការ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករមកពីក្រុមបរិស្ថានរួមមាន Greepeace Thailand,...

ព័ត៌មានលំអិត

ទីក្រុងម៉ាកាវសម្រេចផ្អាកការប្រារព្ធពិធីនានា ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដោយសារតែវាយលុកនៃវីរុសផ្លូវដង្ហើមថ្មី!

អាជ្ញាធរក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ (Macau) នៃប្រទេសចិន បានសម្រេចផ្អាករាល់ពិធីបុណ្យ និងពិធីអបអរនានាដែលមានលក្ខណៈប្រមូលផ្តុំ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិននាចុងសប្តាហ៍នេះ ក៏ព្រោះតែការរីករាលនៃវីរុសផ្លូវដង្ហើមថ្មី ដែលបាននិងកំពុងក្លាយជាបញ្ហាក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ TVB នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។ ការសម្រេចរបស់ទីក្រុងម៉ាកាវបែបនេះ គឺបានកើតមានឡើងក្រោយទូរទស្សន៍ TVB ដែលមានទីស្នាក់ការនៅទីក្រុងហុងកុងបានចេញផ្សាយថា ការឆ្លងវីរុសផ្លូវដង្ហើមថ្មី...

ព័ត៌មានលំអិត

អាជ្ញាធរអូស្ត្រាលីកំពុងតាមរកយន្តហោះពន្លត់ភ្លើងឆេះព្រៃ ដែលទំនងជាធ្លាក់នៅភាគខាងត្បូងទីក្រុងស៊ីដនី

យន្តហោះទម្លាក់ទឹក មួយគ្រឿងដើម្បីពន្លត់អគ្គីភ័យនៅប្រទេសអូស្រ្តាលី ទំនងជាបានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃនៅក្បែរទីក្រុងស៊ីដនី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។ អាជ្ញាធរអូស្រ្តាលីនាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ពួកគេកំពុងតែតាមស្វែងរកយន្តហោះពន្លត់អគ្គីភ័យមួយគ្រឿង ដែលប្រហែលជាបានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ នៅភាគខាងត្បូងរដ្ឋ New South Wales ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសអូស្រ្តាលី ជាទីដែលកំពុងទទួលរងការវាយប្រហារដោយភ្លើងឆេះព្រៃនៅឡើយ។ ចំណុចដែលយន្តហោះនោះបានដាច់ការទាក់ទង...

ព័ត៌មានលំអិត

កូរ៉េខាងជើង ប្រកាសបន្ដការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ជាការប្រឆាំងនឹងទណ្ឌកម្ម

ប្រទេសកូរ៉េខាងជើង បានប្រកាសទៅលើឆាកពិភពលោកថា ខ្លួននឹងមិនប្រកាន់ខ្ជាប់នូវការផ្អាករបស់ខ្លួនលើការ សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឡើយ ដោយលើកឡើងពីទណ្ឌកម្ម “ ឃោរឃៅ និងអមនុស្សធម៌” ដែលដឹកនាំដោយសហរដ្ឋអាមេរិក លើរបបរបស់ខ្លួន។ លោក យូ យ៉ុងជុល ទីប្រឹក្សានៃបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលើកឡើងថា “យើងបានរកឃើញថា គ្មានហេតុផលណាមួយ...

ព័ត៌មានលំអិត

សមាជិកសភាអ៊ីរ៉ង់ប្រកាសផ្តល់រង្វាន់លុយសុទ្ធ ៣លានដុល្លារ ឱ្យតែនរណាអាចសម្លាប់ ប្រធានាធិបតីអាមេរិក ត្រាំ បាន

មុននេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ខណៈពេលកំពុងដឹកនាំ ការអធិស្ឋាននៅទីក្រុងតេហេរ៉ង់ បានកត់សម្គាល់ថា ការធ្វើឃាតមេបញ្ជាការកំពូល កងកម្លាំងពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ IRGC ឧត្តមសេនីយ៍ Qasem Soleimani បានបង្ហាញពី “ភេរវកម្មពីធម្មជាតិ” របស់អាមេរិក ដោយលោកបន្ថែមថាលោក ត្រាំ គឺជា...

ព័ត៌មានលំអិត

មនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមនៅចិនកើនដល់៩នាក់ និងឆ្លង៤៤០នាក់!

លោក លី ពីន (Li Bin) អនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន នាថ្ងៃពុធនេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Moring Post នៅព្រឹកថ្ងៃពុធ ទី២២...

ព័ត៌មានលំអិត

ផ្សែងពុលកម្រិតខ្ពស់គ្របដណ្តប់ទីក្រុងបាងកកក អាជ្ញាធរថៃចេញបញ្ជាឲ្យ បិទសាលារៀន៤៣៧កន្លែង

អាជ្ញាធរថៃបានបង្គាប់ឲ្យសាលារៀន ៤៣៧កន្លែង នៅទូទាំងរាជធានីបាងកក បិទទ្វារជាបណ្តោះអាសន្នសិន ព្រោះតែផ្សែងពុលនៅក្នុងទីក្រុងមួយ កំពុងតែកើនឡើងខ្លាំង នៅក្នុងកម្រិតគ្រោះថ្នាក់ ខណៈស្ថានភាពនឹងធូរស្រាលនៅពេលណានោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។ អាជ្ញាធរតាមដានគុណភាពខ្យល់របស់ទីក្រុងបាងកកបានឲ្យដឹងថា កម្រិតខ្យល់ពុល (AQI) បានកើនឡើងដល់ ១៧០...

ព័ត៌មានលំអិត
Page 41 of 64 1 40 41 42 64

Recommended

សូម Like និង Follow ពួកយើង