វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ឧបករណ៍លាយឡំគ្នាដូចជាទ្រអ៊ូ ទ្រសោ ឃឹម ស្គរ និងឆឺង បានបន្លឺលាន់ឡើងជារៀងរាល់ថ្ងៃនៅច្រកចូលទិសខាងកើតនៃខ្លោងទ្វារប្រាសាទតាព្រហ្ម ចាប់តាំងពីវេលាម៉ោងជាង៨ព្រឹក រហូតដល់ព្រះសូរិយារៀបលិចទើបស្ងប់ស្ងាត់។ សម្លេងភ្លេងខ្មែរដ៏គ្រលួចនេះ ជាបទប្រពៃណីខ្មែរបន្តបន្ទាប់គ្នា គឺប្រគុំឡើងដោយជនពិការប្រមូលផ្ដុំគ្នាមួយក្រុមនៅក្នុងរោងតូចមួយ ដើម្បីរកប្រាក់បន្តិចបន្តួចពីភ្ញៀវទេសចរណ៍សម្រាប់ចិញ្ចឹមជីវិត បើទោះបីមិនសូវមានអ្នកទេសចរចូលទៅទស្សនាប្រាសាទក៍ដោយ។ លោក ភោគ នី ជាប្រធានក្រុមភ្លេងនេះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ...

ព័ត៌មានលំអិត

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

ក្រុមអ្នកភូមិមានប្រុសស្រី ក្មេងចាស់ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីមួយនៅក្នុងប្រាសាទអធ្វា ដែលអ្នកស្រុកតែងហៅថា ពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក ដែលពិធីនេះគឺក្រុមអ្នកភូមិតែងតែនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃ ៣កើត ខែមាឃ ឬក៏ថ្ងៃ ៣កើត ខែពិសាខ។ បើតាមលោកតា សុខ ស៊ាង ដែលជាចាស់ព្រឹទ្ធាចារ្យ...

ព័ត៌មានលំអិត

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័នព្រមទាំងថ្មចម្លាក់ផ្សេងទៀត នៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាងក្រោម នៃស្ពានហាលជាយូរឆ្នាំមកហើយ។ បើតាមលោកស្រី គឹម សេងភក្តី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរា នៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។...

ព័ត៌មានលំអិត

ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

សម្រាប់តំបន់ខ្លះក្នុងខេត្តសៀមរាប ប្រពៃណី តាមបែបជំនឿសាសនា ទំនៀមទម្លាប់ប្រពៃណី រាំលេង កំសាន្តល្បែងប្រជាប្រិយ៍ក្រោយចូលឆ្នាំខ្មែររួច នៅមានជាបន្តបន្ទាប់នៅឡើយ ដែលគេហៅថា ពិធីឆ្លងឆ្នាំ ផ្សឹកភ្នំខ្សាច់ ក្នុងនោះវត្តវ៉ាអារាមនៃតំបន់ខ្លះបានធ្វើពិធីឆ្លងឆ្នាំនៅថ្ងៃទី៣នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ វត្តខ្លះធ្វើក្រោយៗជាហូរហែរទៅតាមការមូលមតិគ្នារបស់អ្នកស្រុកភូមិនិងគណៈកម្មការ ចៅអធិការវត្ត ដើម្បីកំណត់យកថ្ងៃធ្វើពិធីឆ្លងឆ្នាំ វត្តអារាមនិងមូលដ្ឋានខ្លះនាំគ្នាធ្វើរហូតដល់រនោចខែពិសាខក៍មានដែរ។ ពាក់ព័ន្ធទៅនឹងប្រពៃណីនេះ វត្តប្រាសាទលលៃ ស្រុកប្រាសាទបាគងខេត្តសៀមរាប កាលពចុងសប្តាហ៍នេះ ព្រះចៅអធិការ...

ព័ត៌មានលំអិត

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុល នៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង ១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយ និងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដម គឹម សុធិន បន្តថា...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា«រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចគ្រោងនឹង បញ្ចប់ការជួសជុលចុងខែមេសានេះ បន្ទាប់ពីការជួសជុលរួចរាល់ កាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ ចំពោះគម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល ១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗ ដែលនៅសេសសល់ប៉ុណ្ណោះ ហើយគម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ នេះបើតាមការបញ្ចាក់របស់លោក...

ព័ត៌មានលំអិត

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

កាលពីរសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា កម្ពុជា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណ:កម្មការទី៩...

ព័ត៌មានលំអិត

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងលោក នីស៊ីណុ គេន(Nishino Ken) នាយកគ្រប់គ្រងក្រុមហ៊ុន នីផុនកូអ៊ី(Nippon Koei) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នានៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងរកដំណើរកម្សាន្ត។ ពិធីចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែចេត្រ ជាថ្ងៃដ៏នក្ខតឬក និងជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របនឹងខេត្តនេះ មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ផងដែរ។ ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ យើងសង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...

ព័ត៌មានលំអិត

សម្រាប់ថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជា ១៧៧,៤៨៧នាក់ មកទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ម្សិលមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ! តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ក្នុងថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត...

ព័ត៌មានលំអិត
Page 41 of 94 1 40 41 42 94

Recommended

សូម Like និង Follow ពួកយើង