ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ប្រធានាធិបតីចិន បញ្ជាឱ្យប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសរលាកសួតថ្មី កូរ៉ូណាវីរុស

ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគវីរុសកូរ៉ូណាវីរុស ដែលបណ្តាលឱ្យមាន ករណីជំងឺរលាកសួត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយណែនាំទាក់ទង នឹងស្ថានភាពជំងឺរលាកសួត លោកស៊ី ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន...

ព័ត៌មានលំអិត

ប្រជាជនអាមេរិក៥១ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង

ប្រជាជនអាមេរិក ៥១ភាគរយ បាននិយាយថាព្រឹទ្ធសភា គួរតែបោះឆ្នោតគំាទ្រលើការ ចោទ ប្រកាន់ និងដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជា ប្រធានាធិបតីអាមេរិក នៅក្នុងសវនាការ លើនីតិវិធីដកតំណែង (impeachment trial) ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃ អង្គារសប្ដាហ៍ នេះ (ម៉ោងនៅវ៉ាស៊ីនតោន)...

ព័ត៌មានលំអិត

ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

វីរុសផ្លូវដង្ហើមថ្មីដែលកំពុងបង្កឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភជាខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតត្រូវបានអាជ្ញាធរចិនអះអាងថា អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈអង្គការសុខភាពពិភពលោក (WHO) ប្រកាសរៀបចំកិច្ចប្រជុំ បន្ទាន់មួយ នៅក្នុងសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។ បើតាមការបញ្ជាក់ពីអាជ្ញាធរចិន មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះតែម្តង ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងទីក្រុងវូហាន (Wuhan)...

ព័ត៌មានលំអិត

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

ស្ពានថ្មើរជើងមួយខ្សែសម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។ គ្រោះថ្នាក់បាក់ស្ពានខាងលើបានកើតឡើងនៅស្រុក កូរ (Kaur) នៃខេត្តប៊ែងគូលូ (Bengkulu) កាលពីល្ងាចថ្ងៃអាទិត្យ...

ព័ត៌មានលំអិត

បាត់ខ្លួន៧នាក់និងជាង១៥០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយហេតុការណ៍បាក់ផ្ទាំងទឹកកក

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុក និងទីភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា ជនជាតិកូរ៉េខាងត្បូង ចំនួន០៤នាក់ និងជនជាតិនេប៉ាល់ ចំនួន០៣នាក់ កំពុងបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃសុក្រ ក្រោយពីមានហេតុការណ៍បាក់ ផ្ទាំងទឹកកក នៅភាគខាងលិចស្រុក Kaski ខណៈអ្នកទេសចរបរទេសជាង១៥០នាក់ និងជនជាតិ នេប៉ាល់ជាច្រើនទៀត...

ព័ត៌មានលំអិត

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់

ក្រោយពីការឆ្លងផុតមហន្តរាយភ្លើងឆេះព្រៃនោះ ឧទ្យានជាតិរ៉េបថាល (Reptile) នៃប្រទេសអូស្ត្រាលីពេលនេះកំពុងតែប្រឈមមុខគ្រោះទឹកជំនន់វិញ ដែលត្រូវបានបង្កឡើងដោយប្រព័ន្ធសម្ពាធទាប មានឥទ្ធិពលភ្លាមៗមកលើតំបន់សួនសត្វមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។ ឧទ្យានជាតិ Reptile ស្ថិតនៅភាគខាងជើងទីក្រុងស៊ីដនី គឺជាជម្រកនៃជីវៈចំរុះច្រើនប្រភេទ នៅក្នុងប្រទេសអូស្ត្រាលី ហើយពេលនេះវាកំពុងប្រឈមមុខនឹងទឹកជំនន់កើនឡើង ដែលបង្ខំឲ្យប្រជាជន និងអ្នកបម្រើការងារនៅក្នុងនោះ...

ព័ត៌មានលំអិត

វីរុសផ្លូវដង្ហើមថ្មីដែលផ្ទុះឡើងនៅប្រទេសចិន ឆក់យកជីវិតមនុស្ស២នាក់ហើយ!

អ្នកជំងឺទី ២ ត្រូវបានគេទទួលស្គាល់ថា បានបាត់បង់ជីវិតដោយសារជំងឺរលាកសួត បង្កឡើងដោយប្រភេទមេរោគ ខូរ៉ូណា (coronavirus) ថ្មីមួយនៅក្នុងទីក្រុង វូហាន (Wuhan) នៃភាគកណ្ដាលប្រទេសចិន បន្ទាប់ពីបុរសម្នាក់ផ្សេងទៀត មានអាយុ ៦១ឆ្នាំក៏បានស្លាប់ផងដែរកាលពីប៉ុន្មានថ្ងៃមុន នៅក្នុងទីក្រុងមួយនេះ ក្រោយត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានផ្ទុកមេរោគថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកចាប់ផ្តើមធ្វើប្រតិបត្តិការយោធាឡើងវិញជាមួយអ៉ីរ៉ាក់ ក្រោយពីការផ្អាកអស់២សប្តាហ៍

សហរដ្ឋអាមេរិកបានចាប់ផ្តើម ធ្វើប្រតិបត្តិការយោធាឡើងវិញហើយ ជាមួយអ៉ីរ៉ាក់ ក្រោយផ្អាករយៈពេល ០២សប្តាហ៍ ចាប់តាំងតែពីមានការធ្វើបាតុកម្មលុកលុយស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។ យោងតាមការអះអាងពីមន្រ្តីយោធាអាមេរិកពីររូប កងកម្លាំងយោធាអន្តរជាតិ ដែលរួមមានទាំងសហរដ្ឋអាមេរិក បានបន្តប្រតិបត្តិការជាមួយយោធាអ៉ីរ៉ាក់វិញហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ...

ព័ត៌មានលំអិត

លោក ដូណាល់ ត្រាំ ប្រៀបធៀបកិច្ចចរចា ជាមួយកូរ៉េខាងជើង ទៅនឹងការលេងអុក

ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកចាត់ទុកកិច្ចពិភាក្សា នុយក្លេអ៊ែរជាថ្មីម្តងទៀត ជាមួយកូរ៉េខាងជើងថា ជាល្បែងអុកដ៏ស្រស់ស្អាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក ត្រាំ បានធ្វើការកត់សម្គាល់នៅក្នុងពិធី ចុះហត្ថលេខានៅសេតវិមាន សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដំណាក់កាលរវាងសហរដ្ឋអាមេរិកនិងចិន ដោយផ្តល់កិត្តិយសដល់ទីក្រុងប៉េកាំងសម្រាប់ “ជួយយើងជាមួយកូរ៉េខាងជើង” ។...

ព័ត៌មានលំអិត

សារព័ត៌មានអាមេរិក៖ យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានមីស៊ីលអ៉ីរ៉ង់រហូតដល់២គ្រាប់ឯណោះបាញ់ចំ!

សារព័ត៌មានអាមេរិក New York Times បានចេញផ្សាយថា យន្តហោះអ៊ុយក្រែនដឹកមនុស្ស ១៧៦នាក់ ដែលបានធ្លាក់នៅទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់កាលពីមួយសប្តាហ៍មុននេះ តាមពិតទៅត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ រហូតដល់ទីពីរគ្រាប់ឯណោះដែលបានបុកត្រូវ។ នេះបើតាមការដកស្រង់ព័ត៌មាននាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។ ការចេញផ្សាយរបស់ New York Times ខាងលើនេះ...

ព័ត៌មានលំអិត
Page 42 of 64 1 41 42 43 64

Recommended

សូម Like និង Follow ពួកយើង