ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

យន្តហោះអាមេរិកទម្លាក់សាំងចោលពីលើអាកាសនិងធ្លាក់ចំសាលារៀនមួយនាំឲ្យមនុស្សរបួស២៦នាក់

យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ឌែលតាអ៊ែរឡាញ (Delta Airlines) បានធ្វើការទម្លាក់ឥន្ធនៈចេញពីខ្លួនរបស់វា ហើយធ្លាក់មកលើទីធ្លាក្នុងសាលារៀនមួយកន្លែង ស្ថិតនៅទីក្រុងឡូសអាន់ជែឡេស រដ្ឋកាលីហ្វ័រញ៉ា ដែលបានបង្កឲ្យមនុស្ស ២៦នាក់រងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។ យន្តហោះខាងលើនេះមានជើងហោះហើរ Delta Flight 89 ដឹកអ្នកដំណើរសរុប...

ព័ត៌មានលំអិត

អូស្រ្តាលី គ្រោងសម្លាប់សត្វអូដ្ឋជាង១ម៉ឺនក្បាលដោយសារវាផឹកទឹកច្រើនពេក នៅរដូវក្តៅនេះ

សត្វអូដ្ឋជាង ១ ម៉ឺនក្បាល នឹងត្រូវបានបាញ់ ដោយអ្នកជំនាញខាងកាំភ្លើង ជំនាញពីឧទ្ធម្ភាគចក្រ ដើម្បីការពារសត្វអូដ្ឋ ទាំងនោះពីការផឹកទឹកច្រើនពេក នៅភាគខាងត្បូងប្រទេសអូស្រ្តាលី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ។ យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកបាញ់សម្លាប់ នឹងចាប់ផ្តើមរៀបចំ នៅថ្ងៃពុធនេះ...

ព័ត៌មានលំអិត

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

ដោយធ្វើការបដិសេធច្រានចោល សម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះ មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពួកលោកនៅតែប្តេជ្ញា គាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើជាមួយប្រទេសអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson អធិការបតីអាល្លឺម៉ង់ លោកស្រី...

ព័ត៌មានលំអិត

ជប៉ុនគាំទ្រការអត់ធ្មត់ មិនឆ្លើយតបរបស់អាមេរិក ទៅលើការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការគាំទ្រ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើការវាស់វែងឆ្លើយតប ចំពោះការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើកងទ័ពសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។ លោកអាបេ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅការិយាល័យរបស់លោកថា“ ជប៉ុនបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ដោយខ្លួនឯង ដូច្នេះវាជាជំហររបស់យើង ដែលយើងគាំទ្រការឆ្លើយតប ដែលរារាំងដោយសហរដ្ឋអាមេរិក”។ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក...

ព័ត៌មានលំអិត

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ ប្រកាសក្តែងៗថានរណាសាកប៉ះអ៊ីស្រាអែលតែបន្តិច ច្បាស់ជាទទួលធម៌ក្តៅមិនខាន

លោក បេនយ៉ាមីនណេតាន់យ៉ាហ៊ូ បានចេញសេចក្តីព្រមានដ៏ច្បាស់ក្រឡែតទំនងជាចង់ផ្ញើរទៅកាន់អ៊ីរ៉ង់ កុំអោយចង់សាកវាយប្រហារអ៊ីស្រាអែលអោយសោះ ។ លោកបាននិយាយថា លោកបាននិយាយសម្រាប់ប្រទេសជិតខាងជាច្រើនរបស់អ៊ីស្រាអែលក្នុងការគាំទ្ររជុំវិញការឆ្លើយតបជាថ្មីទាក់ទិនទៅនឹងរឿងការសម្លា.ប់របស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Qasem Soleimani ។ លោក បេនយ៉ាមីនណេតាន់យ៉ាហ៊ូ បានចេញសេចក្តីព្រមានដ៏ច្បាស់ក្រឡែតទំនងជាចង់ផ្ញើរទៅកាន់អ៊ីរ៉ង់កុំអោយចង់សាកវាយប្រហារអ៊ីស្រាអែលអោយសោះ។ លោកបាននិយាយថា លោកបាននិយាយសម្រាប់ប្រទេសជិតខាងជាច្រើនរបស់អ៊ីស្រាអែលក្នុងការគាំទ្ររជុំវិញការឆ្លើយតបជាថ្មីទាក់ទិនទៅនឹងរឿងការសម្លាប់របស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Qasem Soleimani ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល...

ព័ត៌មានលំអិត

យោធាអ៉ីរ៉ង់អះអាងថាយោធាអាមេរិក៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានអះអាងថា យោធាអាមេរិក៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួន លើមូលដ្ឋានទ័ពអាមេរិកចំនួន២ នៅលើទឹកដី អ៉ីរ៉ាក់ នៅថ្ងៃពុធនេះ។ ប៉ុន្តែខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើការធ្វើអត្ថាធិប្បាយអ្វីទេ ខណៈបើតាមសារព័ត៌មាន CNN គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ធ្លាក់ចំតំបន់គ្មានយោធាអាមេរិក ស្ថិតនៅ តែថាយោធាអ៊ីរ៉ាក់អាចនឹងមានអ្នកស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

យន្តហោះទំនើបបំផុតF-35A ៦គ្រឿងហោះចេញពីមូលដ្ឋានទ័ពនៅUAE សំដៅអ៊ីរ៉ង់ហើយ

បើតាមប្រភព jewishpress បានបញ្ជាក់ថានៅមុននេះបន្តិច យន្ដហោះចម្បាំងល្អផុតលេខរបស់អាមេរិក F-35A ៦គ្រឿង របស់អាមេរិកបានហោះចេញពីមូលដ្ឋានទ័ពនៅ UAE ហើយ សំដៅទៅកាន់ប្រទេសអ៊ីរ៉ង់។ បន្ទាប់ពី Iranបាញ់មីស៊ីលជាច្រេីនគ្រាប់ផ្លោងទៅកាន់មូលដ្ឋានកងទ័ពអាមេរិកប្រចាំប្រទេសIraq ។ របាយការណ៍ក្នុងតំបន់បានលើកឡើងថារ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារទៅលើមូលដ្ឋានយោធា al-Taji ដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រខាងជើងក្រុងបាកដាដប្រទេសIraq និងមូលដ្ឋានកងអាកាសអាមេរិកAl Asad...

ព័ត៌មានលំអិត

កងទ័ពជើងទឹកអូស្ត្រាលីបញ្ជូនកប៉ាល់ ទៅជម្លៀសមនុស្សរាប់ពាន់នាក់ ពីតំបន់ឆ្នេរដែលឡោមព័ទ្ធដោយភ្លើងឆេះព្រៃ

កងទ័ពជើងទឹកអូស្រ្តាលីនាថ្ងៃសុក្រនេះ បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់ ដែលកំពុងជាប់នៅឆ្នេរមួយកន្លែងនៃរដ្ឋ វិចតូរៀ (Victoria) ភាគខាងកើតប្រទេស ស្របពេលដែលការកើនឡើងខ្លាំងនៃសីតុណ្ហភាពត្រូវគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋនេះ ព្រមទាំងរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) កាន់តែរីករាលដាលខ្លាំងថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ...

ព័ត៌មានលំអិត

រ៉ុក្កែតបីគ្រាប់ធ្លាក់ចំអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់

គ្រាប់រ៉ុក្កែតចំនួនបីគ្រាប់ត្រូវបានផ្លោង និងធ្លាក់ចំបរិវេននៃអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ នៅក្នុងពេលទាបភ្លឺឈានចូល ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងបាកដាដ) ដោយក្នុងនោះបានបណ្តាលឲ្យមនុស្ស ០៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។ មន្ត្រីសន្តិសុខប្រចាំអាកាសយានដ្ឋានខាងលើនេះបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតបីគ្រាប់បានវាយប្រហារអាកាសយានដ្ឋាន ក្នុងនោះបានបណ្តាលឲ្យរថយន្ត ចំនួនពីរគ្រឿងត្រូវផ្ទុះឆេះ និងមនុស្សយ៉ាងហោចណាស់ ០៨នាក់ស្លាប់ ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីចំនួនអ្នករងរបួសឡើយ៕

ព័ត៌មានលំអិត

ទឹកជំនន់ក្នុងរដ្ឋធានីឥណ្ឌូណេស៊ីសម្លាប់មនុស្ស៩នាក់

ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយមួយបាននិយាយកាលពីថ្ងៃពុធនេះថា ទឹកជំនន់ដ៏ធំដែលបានវាយប្រហាររដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូណេស៊ី ព្រមទាំងតំបន់បរិមណ្ឌលរបស់ខ្លួននោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ ។ អ្នកនាំពាក្យទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយថ្នាក់ជាតិ ( BNPB ) លោក អាហ្គូស វីបូវ៉ូ ( Agus Wibowo ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងយ៉ាងខ្លាំងព្រមទាំងទន្លេដែលមានទឹកហូរហៀរចាប់តាំងពីមុនថ្ងៃចូលឆ្នាំថ្មីនោះ បានហ៊ុព័ន្ធជុំវិញសង្កាត់យ៉ាងហោចណាស់ចំនួន...

ព័ត៌មានលំអិត
Page 43 of 64 1 42 43 44 64

Recommended

សូម Like និង Follow ពួកយើង