ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ដែល​អមដំណើរ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ​ស៊ា​ង អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​អភិបាលស្រុក​អង្គរជុំ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយ​នាំយកទៅ​ជាមួយ​ឱសថ​និង​បរិក្ខា​ពេទ្យ...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​ក្រឡាញ់ហើយ​សន្យា​ធ្វើ​ស្ពានបេតុងជំនួស​ស្ពានឈើ​ដែល​បាន​បាក់​ដោយ​ទឹកជំនន់​នេះ​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកជំទាវ ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ បាន​នាំយក​អង្ករ​ចំនួន​៤​តោន​កន្លះ , ត្រីខ​៤៥០​យួរ , មី​២៧​កេះ​ធំ , ទឹក​សុទ្ធ​៤៥០​យួរ , សារុង​៤៥០...

ព័ត៌មានលំអិត

អ្នកដំណើរ​ជាង​៦០០​នាក់នឹង​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃសម្រាប់​ថ្ងៃ​ដំបូងពី​ភ្នំពេញមក​ខេត្តសៀមរាប​

​នៅ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៩ នេះ គឺជា​ថ្ងៃ​ទីមួយ ក្នុងចំណោម ប្រាំ​ថ្ងៃ ដែល​រាជរដ្ឋាភិបាល​កម​ម្ពុ​ជា បានប្រកាសថា​នឹង​ផ្ដល់ជូន​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ទូទៅ ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​មួយចំនួន ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នាពេល​ខាងមុខនេះ ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ​។​ ​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប បានបង្ហាញ​រថយន្តក្រុង​(City) ដែល​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាប​នាំយក​ថវិកា​មនុស្សធម៌ជូន​ជនរងគ្រោះ​ដោយ​រលាកភ្លើង​នៃ​ការផ្ទុះ​ហ្គាស​

នៅ​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​នាំយក​ថវិកា​មនុស្សធម៌​ផ្ដល់ជូន​ដល់​លោក ហួត មុន្នី​ពិសាខ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​រងគ្រោះ​ផ្ទុះ​ធុង​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​មរណភាព​របស់​ឈ្មោះ មឿ​ន វិចិត្រ ហៅ កុយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ដែល​បានទទួល​រងគ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៩​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម...

ព័ត៌មានលំអិត

រថយន្ត​មួយគ្រឿង ឆេះ​សល់​តែ​គ្រោងឆ្អឹង ដោយសារតែ​ធ្លាយ​ទុយោ​ធុង​ហ្គាស​

​រថយន្ត​កែច្នៃ ដោយ​ប្រើ​ហ្គាស​មួយគ្រឿង ត្រូវបាន​ឆេះ​ខូចខាត សល់​តែ​គ្រោងឆ្អឹង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ​។​ ​ហេតុការណ៍​ឆេះ​រថយន្ត​នេះ ពុំមាន​ជនរងគ្រោះ​ឡើយ...

ព័ត៌មានលំអិត

មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ចិនធ្វើ​បទបង្ហាញ​ស្ដីពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​រដ្ឋាភិបាល​របស់ខ្លួនជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្តនិងអង្គភាព​ក្នុង​ខេត្តសៀមរាប​

​ក្នុងឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩ និង ក្នុង​ដំណើរ​ទស្សនកិច្ច​បំពេញការងារ​មួយចំនួន​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី ២៤​ដល់​ថ្ងៃទី​២៦​ខែកញ្ញា ប្រតិភូ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​អន្តរជាតិ នៃ​ក្រសួង​ទំនាក់ទំនង​ផ្លាស់ប្តូរ​អន្តរជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន ចំនួន​៤​រូប ដឹកនាំ​ដោយ​លោក យ៉ាវ ជាន​គូ នាយករង​នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​ទំនាក់ទំនង​អន្តរជាតិ បានធ្វើ​បទ​បង្ហាញ​បែប​បាឋកថា​អំពី​វឌ្ឍនភាព​នៃ​ការ​វី​វត្ត​និង​រីកចម្រើន​របស់​ប្រជា​ជាន​នៃ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជូន​ដល់ ឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​សាលាខេត្ត​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​ធ្វើការ​សំណេះសំណាល និង សាកសួរ​សុខទុក្ខ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា និង កម្មករ នៃ​សាលា​ខេត្តសៀមរាប ក្នុងឱកាស​នៃ​រដូវ​កាលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ភ្ជំបិណ្ឌ ក្នុង​លក្ខណៈ​ជា​គ្រួសារ​តែមួយ នៃ​មហា​គ្រួសារ​មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប បន្ទាប់ពី​បាន​បំពេញការងារ​ដ៏​នឿយហត់​របស់​ថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

យ៉ាងហោចណាស់ ផ្ទះ​៤២០​ខ្នង​ក្នុងស្រុក​អង្គរជុំ​ត្រូវបាន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​

​គិត​ត្រឹម​ម៉ោង ៧ ល្ងាច​នៅ​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩ ទឹកជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឲ្យ​លិច ឃុំ​ចំនួន​០៥ ក្នុងចំណោម​ឃុំ​ទាំង​០៧ របស់​ស្រុក​អង្គរជុំ ខេត្តសៀមរាប និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ ៤២០​ខ្នង ក្នុងនោះ​៣០០​ខ្នង​ខ្លាំងជាងគេ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប​។​ ​តាម​ប្រសាសន៍​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ...

ព័ត៌មានលំអិត

ស្រុក​ចំនួន​៧ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​

​ស្រុក​ចំនួន​៧ ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​១២ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ត្រូវបាន​រង​ការខូចខាត និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច ត្រូវបាន​ជម្លៀស​ចេញពី​គេហដ្ឋាន នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប កាលពី​ម៉ោង​៧ ល្ងាច​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩​។​ ​តាម​របាយការណ៍​ដដែល​នេះ បញ្ជាក់ថា ពុំមាន​អ្នករងគ្រោះ​ដោយសារ​គ្រោះ​ទឹក​ជំ​ន់ន​នេះឡើយ​។ ក្នុងនោះ ស្រុក​ដែល​លិចលង់​ចំនួន ៤ រួមមាន...

ព័ត៌មានលំអិត
Page 437 of 589 1 436 437 438 589

Recommended

សូម Like និង Follow ពួកយើង