វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

អាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណ:កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា (ICC-Preah Vihear) នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយធ្វើការប្រជុំផ្ទាល់ និងប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

ក្រុមបុរាណវិទ្យានរបស់មជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ឡដុតភាជន៍ប្រើប្រាស់ប្រចំាថ្ងៃ នៃសហគមន៍ស្មូនបុរាណនៅឡទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។ លោក ទិន ទីណា អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនានេះថា កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ក្រុមការងារមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ក្នុងគោលបំណងបញ្ជាក់ឱ្យច្បាស់ថាទួលនេះ ជាឡដុតភាជន៍សម័យបុរាណ ឬយ៉ាងណា។...

ព័ត៌មានលំអិត

អច្ឆរិយៈថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៅព្រឹកមិញ បានទាក់ទាញ់ភ្ញៀវទេសចរជាច្រើននាំគ្នាទៅឈរចាំមើលភាព

កាលពីព្រឹកថ្ងៃទី២១ ខែមីនានេះ ហ្វូងមនុស្សជាច្រើនមានទាំងជនជាតិខ្មែរ និងបរទេសបាននាំគ្នាចូលទៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ចាប់តាំងពីព្រលឹមស្រាងៗ ក្នុងបំណងឈរចាំមើលព្រឹត្តិការណ៍អច្ឆរិយៈដ៏អសា្ចរ្យគឺថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត។ ក្រុមមនុស្សដែលក្នុងដៃ មានម៉ាស៊ីនថតរូប និងខ្លះកាន់ទូស័ព្ទដៃរង់ចាំថតជាស្រេចនោះបាននាំគ្នាឈរចាំ ត្រៀបត្រា នៅមុខប្រាសាទអង្គរវត្ត ចាប់តាំងតែពីផ្ទៃមេឃនៅងងឹតមិនទាន់ភ្លឺច្បាស់ម្ល៉េះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ការរង់ចាំរបស់ពួកហាក់ដូចជាអ្វីៗមិនបានសមតាមបំណងដែលខំភ្ញាក់ពីព្រលឹម ហើយរូតរះទៅ កាន់ទីធ្លាមុខប្រាសាទអង្គរវត្តនោះឡើយ ដោយសារតែវេលាម៉ោ ប្រមាណជា ៦និង៣០នាទីព្រឹក...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ដើមឈើប្រមាណជា៣០ដើម ដែលកំពុងបង្កហានិភ័យ ដល់ប្រាសាទបន្ទាយក្តី ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាត់ក្រី និងដកហូត ដើម្បីបញ្ចៀសអំពីគ្រោះថ្នាក់ជាយថាហេតុ។ លោក ជួ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌...

ព័ត៌មានលំអិត

កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតសាកលវិទ្យាល័យ INSEAD នៃប្រទេសសិង្ហបុរីចំនួន៨០នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ខណៈជើងហោះហើរពីបរទេសកើនឡើងពីជិត ២០ជើងក្នុងខែ ទៅជិត៤០ជើងក្នុងមួយខែក្នុងរយ:ពេល៣ខែចុងក្រោយនេះ។ ក្នុងឱកាសស្វាគមន៍នោះ លោក លី សុផារី តំណាងលោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បង្ហាញថា...

ព័ត៌មានលំអិត

ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន១៦៩នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចំនួន ០២ជើង ក្នុងនោះមាន ៖ ១. ជើងហោះហើរ Thai Smile (WE 588) មកពី Bangkok-Siem...

ព័ត៌មានលំអិត

មន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តសៀមរាប រៀបចំពិធី“ទិវាវប្បធម៌ជាតិ”៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងជំរុញការថែរក្សានិងការពារមរតកវប្បធម៌ជាតិ

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្តសៀមរាប បានរៀបចំប្រារព្ធ “ទិវាវប្បធម៌ជាតិ” ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលាវិចិត្រសិល្ប:ភូមិភាគ៤ ខេត្តសៀមរាប ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា...

ព័ត៌មានលំអិត

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទ្រុឌទ្រោមត្រូវបានក្រុមការងារជំនាញចាប់ផ្ដើមជួសជុលឡើងវិញ

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលឡើងវិញ។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ បានធ្វើឲ្យកម្រាលប្រាសាទព្រះគោ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ លោកបន្តថា ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ ក្នុងការជួសជុល រួមមាន...

ព័ត៌មានលំអិត

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្ម ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំ ដល់ស្ត្រី កម្ពុជា!

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ នៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ នេះបើតាមការបង្ហាញនៅបណ្ដាញសង្គម telegrame របស់អាជ្ញាធរជាតិអប្សរា កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២...

ព័ត៌មានលំអិត
Page 44 of 94 1 43 44 45 94

Recommended

សូម Like និង Follow ពួកយើង