ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

អតីតមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប «ចេញមុខរិះគន់ធ្ងន់ៗលើលោក ដូណាល់ ត្រាំ» ដែលកំពុងលេងនយោបាយបែបមើលស្រាល លើកូរ៉េខាងជើងជ្រុលពេក!

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) នាដើមសប្តាហ៍នេះបានចេញមុខរិះគន់ធ្ងន់ៗ លើគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធកូរ៉េខាងជើង ដោយលោកបានព្រមានថា ប្រទេសនេះគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។...

ព័ត៌មានលំអិត

ផ្ទុះករណីពុលស្រាលាយនៅហ្វីលីពីន «ផ្តាច់ជីវិតមនុស្ស៩នាក់និង ១៣០នាក់ដេកពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ»

ពិធីជប់លៀងបុណ្យណូអែលមួយចំនួននៅប្រទេសហ្វីលីពីនបានប្រែក្លាយជាសោកនាដកម្ម នៅពេលមនុស្ស ០៩នាក់បានបាត់បង់ជីវិត ខណៈជាង ១៣០នាក់ទៀតធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពួកគេបានពុលស្រាលាយខុសបច្ចេកទេស ស្ថិតនៅខេត្តឡាហ្គូណា (Laguna) និងក្វេហ្សុន (Quezon) ភាគខាងត្បូងរដ្ឋធានីម៉ានីល។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។ លោក វែណឺ មុនណូស...

ព័ត៌មានលំអិត

អាមេរិកព្រមានកូរ៉េខាងជើងចំពោះទណ្ឌកម្មបន្ថែមទៀត បើនៅបង្កហេតុ

ក្រុមសមាជិកព្រឹទ្ធសភា នៃគណៈបក្ស Bipartisan កាលពីថ្ងៃពុធកន្លងទៅនេះ បានព្រមានដល់ប្រទេសកូរ៉េខាងជើង នូវទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ការបង្កហេតុណាមួយ ដូចជាការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ។ សមាជិកព្រឹទ្ធសភាទាំង ៤ រូបបានដឹកនាំការអនុម័តច្បាប់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលជាផ្នែកមួយនៃច្បាប់ស្តីពីគោលនយោបាយ ការពារជាតិប្រចាំឆ្នាំដែលបានអនុម័តព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ សេចក្ដីព្រាងច្បាប់ការពារជាតិ គឺប្រាកដជានឹងត្រូវបានអនុម័តជាច្បាប់ដូចដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីសប្តាហ៍មុនថាលោកនឹងចុះហត្ថលេខាលើវាជាបន្ទាន់៕...

ព័ត៌មានលំអិត

ស្លាប់ម្នាក់និងរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ដោយសាររងការវាយប្រហារ ដោយគ្រោះទឹកជំនន់

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ស្ត្រីម្នាក់បានស្លាប់ និងពលរដ្ឋរាប់ពាន់នាក់ត្រូវបាន គេជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព ដោយស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្ន ខណៈដែលទឹកជំនន់បានវាយប្រហារ មកលើរដ្ឋ Kelantan, Terengganu និង Pahang ។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានចេញការព្រមានទឹកជំនន់សម្រាប់តំបន់ងាយរងគ្រោះទឹកជំនន់ផ្សេងទៀតនៅក្នុងរដ្ឋ...

ព័ត៌មានលំអិត

ប្រធានាធិបតីជាតំណែងដ៏ពិសិដ្ឋ,តើសមទេដែលខ្ញុំត្រូវគេចោទប្រកាន់ដោយគ្រាន់តែរឿងនិយាយទូរស័ព្ទ?

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា នៅតែមានពេលវេលាដ៏អស្ចារ្យ នៅលើ ឆាកកិត្តិយស ដើម្បីថ្លែងសារទៅកាន់អ្នកគាំទ្រ បើទោះជាលោកត្រូវបាន សភាតំណាងរាស្ត្រគ្រប់ គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតដំណើរការនីតិវិធីដកតំណែងលោកជាផ្លូវការក៏ ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។...

ព័ត៌មានលំអិត

នៅសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចអង្គុយពីលើច្បាប់បានទេ, នេះជាសម្តីលោក ចូ បៃដិន ផ្ញើជូនលោក ដូណាល់ ត្រាំ

បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) បានបង្ហោះសារមួយនៅលើ Twitter នាយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថាគឺជាពេលវេលាដ៏ឱឡារិកដែលលោក ដូណាល់ ត្រាំ ត្រូវបានដំណើរការនីតិវិធីដកដំណែង ចេញពីសេតវិមាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍...

ព័ត៌មានលំអិត

បាតុករអាមេរិករាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាទាមទារឱ្យដកលោក ដូណាល់ ត្រាំ ចេញពីតំណែង

បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងធំៗជាច្រើន ក្នុងសហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យដក លោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក ខណៈសភាតំណាងរាស្ត្រ នឹងធ្វើការបោះឆ្នោតលើ នីតិវិធីចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែងលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។...

ព័ត៌មានលំអិត

កូរ៉េខាងជើងអាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប(ICBM)ចំថ្ងៃបុណ្យណូអែលនៅអាមេរិក

ឧត្ដមសេនីយនៃកងទ័ពអាកាសអាមេរិក លោក ឆាឡេស ប្រោន (Charles Brown) បាននិយាយថា កាដូបុណ្យណូអែលដែលកូរ៉េខាងជើង អាចនឹងផ្ញើជូនសហរដ្ឋអាមេរិកទំនងជា «ការធ្វើតេស្ដមីស៊ីលអន្តរទ្វីប ICBM» ខណៈសង្រ្គាមពាក្យសម្ដីគំរាមកំហែងដាក់គ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងចាប់ផ្ដើមកម្រើកឡើងវិញជាថ្មី។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅថ្ងៃពុធ ទី១៨...

ព័ត៌មានលំអិត

មនុស្សស្លាប់កើនដល់៧នាក់និងរបួស៣៧នាក់ក្រោយគ្រោះរញ្ជួយដី៦.៨រ៉ិចទ័រ វាយប្រហារហ្វីលីពីន

អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានបណ្ដាឱ្យមនុស្សស្លាប់កើនដល់ 0៧នាក់ហើយ និងមនុស្ស ៣៧នាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនបានដួលរលំ និងអាចមានមនុស្សកំពុងជាប់ខ្លួនក្នុងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៨រ៉ិចទ័របានវាយប្រហារលើតំបន់...

ព័ត៌មានលំអិត

អង់គ្លេសរងការវាយប្រហារដោយអាកាសធាតុត្រជាក់ រហូតដល់ដក ៧អង្សាសេ

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមព្យាករណ៍អាកាសធាតុ របស់ចក្រភពអង់គ្លេស បានព្រមានថា អង់គ្លេស ត្រូវបានគេរំពឹងថា នឹងរងអាកាសធាតុត្រជាក់ខ្លាំង ដូចនៅអង់តាក់ទិក កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះទាប រហូតដល់ដក៧អង្សាសេ នៅភាគខ្លះ នៃប្រទេស ។ ព្រិល និងទឹកកក...

ព័ត៌មានលំអិត
Page 45 of 64 1 44 45 46 64

Recommended

សូម Like និង Follow ពួកយើង