ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ទីបំផុតចិននិងអាមេរិកសុទ្ធតែត្រៀមថយមួយជំហានៗម្នាក់ ដើម្បីរំងាប់ភ្លើងសង្គ្រាមពាណិជកម្មនៅឆ្នាំ២០២០

សេតវិមានបានយល់ព្រមផ្អាក ក៏ដូចជាកាត់បន្ថយការដំឡើងពន្ធលើទំនិញមួយចំនួនរបស់ចិន ជាថ្នូរនឹងការសន្យាថា ចិននឹងបង្កើនការទិញផលិតផលកសិកម្មរបស់អាមេរិក ចាប់ពីឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមប្រភពដែលបានដឹងលឺ អំពីស្ថានភាពនៃកិច្ចចរចាពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង សហរដ្ឋអាមេរិកនឹងផ្អាកគម្រោងយកពន្ធលើទំនិញចិនទំហំ ១៦០ពាន់លានដុល្លារ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ...

ព័ត៌មានលំអិត

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថាអគ្គិភ័យបានឆាបឆេះនៅឯពន្ធនាគារមួយកន្លែងក្នុងទីក្រុងរីយ៉ាដ នៅព្រឹកព្រលឹមកាលពីថ្ងៃព្រហស្បតិ៍នេះដែលបានឆក់យកអាយុជីវិតអ្នកជាប់ឃុំ ៣ នាក់និង ២១ នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា អ្នកទោសត្រូវបានជម្លៀសចេញ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សេចក្តីថ្លែងការណ៍បាននិយាយថា អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុង ដោយអ្នកពន្លត់អគ្គិភ័យ និងមានជំនួយពីផ្នែកការពារស៊ីវិល ដែលអាចជួយពន្លត់ភ្លើងនិងរារាំងវាមិនឱ្យរាលដាលបាន។ហើយមូលហេតុដែលដែលបណ្តាលឲ្យចេះនេះគឺមិនទាន់ដឹងនៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការស៊ើបអង្កេត ។ ( ប្រភព ស៊ីនហួ បកប្រែដោយលោក...

ព័ត៌មានលំអិត

សួនសត្វប៊ីលីន បានធ្វើការបើកបង្ហាញឈ្មោះជាលើកដំបូង ចំពោះការចាប់កំណើតរបស់កូនខ្លាឃ្មុំផេនដាមួយគូ

នៅសួនសត្វប៊ីលីន មានការប្រារព្ធឡើងនូវកម្មវិធី ការបើកបង្ហាញឈ្មោះដំបូងបង្អស់ ចំពោះវត្តមានរបស់កូនខ្លាឃ្មុំផេនដាមួយគូ ដែលទើបនឹងចាប់កំណើត នាអំឡុងខែកញ្ញាកន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ឈ្មោះនីមួយៗរបស់កូនខ្លាឃ្មុំផេនដា មានលក្ខណៈបូករួមគ្នាជាពីរភាសាព្រមជាមួយអត្ថន័យ នៃឈ្មោះទាំងពីរប្រភេទ ដែលទទួលបានពីការផ្ដល់អោយអំពីលោកអភិបាលក្រុង ប៊ីលីន គឺលោក ម៉ៃឃើលម័រឡឺរជនជាតិអាឡឺម៉ង់ និងលោកអគ្គរដ្ឋទូតចិន លោក...

ព័ត៌មានលំអិត

ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ស្លាប់៦នាក់ បាត់ខ្លួន៨នាក់ របួសធ្ងន់២៥នាក់

ប៉ូលិសនូវែលសេឡង់បាននិយាយនៅក្នុងការផ្សាយពេលព្រឹករបស់ខ្លួននៅថ្ងៃពុធថា ការផ្ទុះភ្នំភ្លើងនៅលើកោះស ( Wlite Island ) បានធ្វើឱ្យមនុស្ស៦នាក់បានស្លាប់ និងបាត់ខ្លួន៨នាក់ ដោយមានមនុស្ស៣០នាក់ ត្រូវបានគេព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៧ នៅទូទាំងនូវែលសេឡង់ ក្នុងនោះដែរមនុស្ស២៥នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។ នៅពេលជាមួយគ្នានោះដែរប៉ូលិសនូវែលសេឡង់កំពុងអនុវត្តន៍ នូវដំណើរការអន្តរជាតិសម្រាប់កំណត់អត្តសញ្ញាណកម្មជនរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលរួមមានទាំងការពិនិត្យមើលជាផ្លូវការ នឹងការផ្តល់ឱ្យនូវឯកសារសាកសពនៅឯកន្លែងនោះ ដើម្បីធានាថា ពួកគេត្រូវបានគេស្គាល់អត្តសញ្ញាណ...

ព័ត៌មានលំអិត

លោក ដូណាល់ ត្រាំ ព្រមានធ្ងន់ៗថា«លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីគ្រប់យ៉ាងបើហ៊ានគឃ្លើនដាក់អាមេរិក»

ទោះបីជាអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ធ្លាក់ព្រិលទាំងនៅសហរដ្ឋអាមេរិក និងកូរ៉េខាងជើងក៏ដោយ ប៉ុន្តែស្ថានការណ៍វិញបានប្រែប្រួលទៅរកភាពក្តៅគគុកខ្លាំងឡើងៗហើយ បន្ទាប់ពីលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានអះអាងថា បានធ្វើតេស្តអាវុធដ៏សំខាន់មួយ ហើយគ្រាន់តែលឺបែបនេះភ្លាម លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ធ្ងរតបវិញថា លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីៗគ្រប់យ៉ាងទាំងអស់ ប្រសិនបើហ៊ានបង្កភាពគឃ្លើនដាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ...

ព័ត៌មានលំអិត

ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ

ភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់នាក់កំពុងត្រៀមលក្ខណៈ សម្រាប់ការកើនឡើងសីតុណ្ហភាព ដែលនឹងអាចធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃ នៅតាមតំបន់ភាគខាងកើតអូស្រ្តាលី កាន់តែអាក្រក់ឡើងៗថែមទៀត។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។ ខណៈនេះភ្លើងឆេះព្រៃមិនក្រោម ១០០កន្លែងនោះទេ កំពុងតែកើតមាននៅតំបន់ឆ្នេរខាងកើត នៃប្រទេសអូស្រ្តាលី ហើយអ្វីដែលគួរឲ្យបារម្ភនោះគឺ ស្ថានការណ៍អា ចកាន់តែអាក្រក់ ធ្ងន់ធ្ងរថែមទៀតក្នុងសប្តាហ៍នេះ...

ព័ត៌មានលំអិត

ប្រទេសនេប៉ាល់ ចាប់ផ្តើម ពិធីបុណ្យបូជាយញ្ញ សត្វច្រើនបំផុត ក្នុងពិភពលោកទៀតហើយ ទោះបីមានការតវ៉ា

ពិធីបុណ្យ Gadhimai ដែលត្រូវបានប្រារព្វធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង គឺជាពិធីបុណ្យបូជាយញ្ញ ដែលមនុស្សប្រមាណ ៤ លាននាក់ ចូលរួមក្នុងការជឿថា ការបូជាសត្វ ដល់ព្រះ ក្នុង សាសនា ហិណ្ឌូ Gadhimai ដែលនឹងបញ្ចប់នូវអំពើអាក្រក់ និងនាំមកនូវភាពរុងរឿង។ យោងតាមសារព័ត៌មាន Sputnik...

ព័ត៌មានលំអិត

មិនធម្មតា!សហរដ្ឋអាមេរិកចាយ២២ពាន់លានដុល្លារទិញនាវាមុជទឹក-នុយក្លេអ៊ែរ៩គ្រឿង ដើម្បីទប់ទល់ឥទ្ធិពលចិននៅអាស៊ី-ប៉ាស៊ីហ្វិក

កងនាវាអាមេរិកបានសម្រេចចិត្តលើគំរោងធំមួយ ដែលមានតម្លៃជាង ២២.២ពាន់លានដុល្លារ សម្រាប់ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដ៏ទំនើបបំផុតនៅលើពិភពលោក ស្របពេលកងនាវាចិនកាន់តែពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។ ការសម្រេចចិត្តបញ្ជាទិញនាវាមុជទឹកប្រយុទ្ធត្រកូល វើជីនៀ (Virginia) ចំនួន ០៩គ្រឿង ធ្វើឡើងបន្ទាប់ពីប្រមុខកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានព្រមានពីការ...

ព័ត៌មានលំអិត

លោក ដូ​ណា​ល់ ត្រាំ បង្ហោះ​រូបភាព​ក្លែងក្លាយ​មួយ​សន្លឹក ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​បញ្ហា​សុខភាព​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយដោយ​បង្ហោះ​រូបភាព​បង្ហាញ​សាច់ដុំ​បែប​កាត់ត នៅក្នុង​កម្មវិធី Photoshop បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើនពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់លោក​។នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Postនៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​រូបភាព​កាត់ត​ខាងលើ​នៅក្នុង​គណនី Twitter របស់លោក​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ...

ព័ត៌មានលំអិត

ចិន​នាំមុខ​អាមេរិក លើ​ចំនួន​បំពេញ បេស​សកម្ម​កា​ទូត​

​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៧ ខែវិច្ឆិកា​នេះ​ប្រទេស​ចិន ជា​លើកដំបូង ក្នុង​ការទទួល បាន​ចំនួន​បេសកកម្ម​ការទូត នៅ​ជុំវិញ​ពិភពលោក ច្រើនជាង​ចំនួន ដែល​សហរដ្ឋអាមេរិក ដែល​បានធ្វើ​នេះ​បើ​យោងតាម​ការសិក្សា ដែល​បានចេញ​ផ្សាយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​ ​វិទ្យាស្ថាន Lowy Institute របស់​អូស្ត្រាលី បាន​រាយការណ៍​ថា ការកើនឡើង​យ៉ាង​ឆាប់រហ័ស របស់​ប្រទេស​ចិន នៅក្នុង​ចំណាត់ថ្នាក់ នៃ​បេសកកម្ម​បណ្តាញ​ការងារ​ទូត​នេះ...

ព័ត៌មានលំអិត
Page 46 of 64 1 45 46 47 64

Recommended

សូម Like និង Follow ពួកយើង