ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលខេត្ត​សៀមរាប បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​នៅក្នុង​តំបន់ និង​អន្ដរជាតិ​

​ថ្លែង​ក្នុងឱកាស​បើក​កិច្ចប្រជុំ ASEAN NTOs និង​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែកលើ​សក្តានុពល​ទេសចរណ៍ រួមទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដែលមាន​ប្រាសាទបុរាណ​រាប់រយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤០១ គីឡូម៉ែត្រ​ការ៉េ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពង្រីក​ការហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs) នៅ​ខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានស្នើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ត្រូវខិតខំ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ព​ង្រី​ការហោះហើរ​ត្រង់​បន្ថែម​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែច្រើន ព្រមទាំង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួនទៀត​ផងដែរ ។​ ​ឯកឧត្តម ថោង ខុន មានប្រសាសន៍​ទៀតថា អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កើតមាន​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​រួមគ្នា ក្នុងនោះ​ត្រូវ​ជំរុញ​ការធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ឱ្យបាន​ផុសផុល​ឡើង...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ https://www.youtube.com/watch?v=RlyjEKtK6uM

ព័ត៌មានលំអិត

យោធិន​ពិការ ប្រជាពលរដ្ឋនិង​សិស្សានុសិស្សដាំ​កូនឈើ​ជិត​៣​ពាន់​ដើមនៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ យោធិន​ពិការ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ​ហ៊ុនសែន​គូលែន ៣១៧ ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស បាននាំគ្នា​ដាំ​កូនឈើ​ចម្រុះ​ប្រមាណ​ជិត​៣​ពាន់​ដើម នៅលើ​ផ្ទៃដី​ចំនួន​បី​ហិកតា នៅក្នុង​ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​រុក្ខទិវា​០៩​កក្កដា ។​ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយ​កម​ជ្ឈ​ប​ណ្ឌ​ល​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុនសែន​គូលែន​៣១៧...

ព័ត៌មានលំអិត

គណ​:​កម្ម​ការ​ខេត្តសៀមរាបលុបបំបាត់​ឱសថ​ក្លែងក្លាយនិងសេវា​សុខាភិបាល​ខុស​ច្បាប់ បើក​កិច្ចប្រជុំ​ត្រីមាស ឆ្នាំ​២០១៩

​គណ​:​កម្ម​ការ​ខេត្តសៀមរាប លុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុស​ច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ បាន​បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់ខ្លួន ក្នុង​គោលបំណង ត្រួតពិនិត្យ​តាមដាន​របស់​គណ​:​វិជ្ជាជីវ​:​សុខាភិបាល​ខេត្តសៀមរាប ទៅលើ​ការលក់​ឱសថ​ហាមឃាត់ ឬ​ក្លែងក្លាយ ឬ​ហួស​កាល នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង នៅតាម​ស្រុក​ក្រុង​នីមួយៗ និង​ត្រួតពិនិត្យ​កន្លែង​ថែរក្សា​សម្ផស្ស និង​លក់​គ្រឿងសំអាង​គ្មាន​ច្បាប ហើយ​ផ្សព្វផ្សាយ​ប្រាសចាក​ពី​ការពិត​។​ ​មាន​វត្តមាន នា​រសៀល​ថ្ងៃទី​០៩ ខែកក្កដា...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ អភិបាលរង​ខេត្តសៀមរាប អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា អ្នកជំនាញការ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ជនជាតិ​បារាំង ២​រូប រួម​នឹង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តសៀមរាប បាន​ជួបពិភាក្សា​លើ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​។​ ​លោក​សាស្ត្រាចារ្យ ហ្សា​ក់កេ រូ​ហ្វេ (Jacques Ruffé) អ្នកជំនាញការ​អន្តរជាតិ ជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​បង្ហាញថា...

ព័ត៌មានលំអិត

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​គ្រោង​នឹង​ប្រើពេល​ជួសជុល​ឡើងវិញ ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​តាម​ការបញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បានឱ្យដឹងថា ប្រាសាទទន្លេស្ងួត​រង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត​។ ទី​ពីរ គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង...

ព័ត៌មានលំអិត

ការដាំ​កូនឈើ បង្ហាញ​ពី​ការចូលរួម​ជួយ​ការពារ​ភព​ផែន​ដែននិង​ការពារ​ប្រាសាទបុរាណ​ខ្មែរ​

​កូនឈើ គគីរ និង​ក្រញូង ចំនួន​៥០០០​ដើម ត្រូវបាន ដាំ​នៅលើ​ផ្ទៃដី ៣​ហិច​តា ស្ថិតនៅ​ខាងកើត​ប្រាសាទ​ប្រិ​យ៍ ក្នុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ដើម្បី​រក្សា​ទុកជា​គម្រប​ការពារ​កំដៅ​របស់​ភពផែនដី និង​មួយផ្នែក​ទៀត​ជា​របាំង​ការពារ​ប្រាសាទបុរាណ ពី​គ្រោះធម្មជាតិ​នានា​។ ​ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប​មាន​ថេរ​ដិ​ការ​ថា...

ព័ត៌មានលំអិត

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថាមិនមាន​ជ្រូក​នាំចូល​ពី​វៀតណាម​ទេ ខណៈ​ខេត្ត​មួយចំនួន​កំពុង​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

​នៅ​រសៀល​ថ្ងៃទី​០៨​ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​អះអាងថា ខេត្តសៀមរាប មិនមាន​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយក៏​មិនមាន​ជ្រូ​ន​នាំចូល​ពី​ប្រទេស​វៀតណាម​ឡើយ​។​ ​មន្ត្រី​ជំនាញ​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ ខណៈ​មានការ​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំ...

ព័ត៌មានលំអិត

លុយ​សុទ្ធ​ខុសច្បាប់​ជាង​២​លាន​ដុល្លារ នាំយក​ពី​ប្រទេស​ចិន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នៅ​សៀមរាប​

​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង ២​នាក់ នាំយក​លុយ​ជាង ២​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន ចូលមក​កម្ពុជា តាម​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩​។​ ​យោងតាម​របាយការណ៍​សមត្ថកិច្ច​បានបង្ហាញ​ថា​ប្រតិបត្តិការ​នេះ កម្លាំង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​កា​រិ​យា​ល​យ័​គយ និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង ចំនួន​០២​នាក់ នោះ​ភ្លាមៗ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប...

ព័ត៌មានលំអិត
Page 478 of 588 1 477 478 479 588

Recommended

សូម Like និង Follow ពួកយើង