ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មាន​សមាជិក​សរុប​ចំនួន ៣៦ នាក់ ដឹកនាំ​ដោយ​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង លោក ឃឹម សុផល អ្នកសម្របសម្រួល​គម្រោង​សុវត្ថិភាព​ចរាចរណ៍ បាន​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ ស្តីពី ហា​នី​ភ័យ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង បើកបរ​មិន​ពាក់មួក​សុវត្ថិភាព នៅ​វិទ្យាល័យ...

ព័ត៌មានលំអិត

អគារសិក្សា​ថ្មី​នៃ​សា​លាម​ត្តេ​យ្យ​វត្ត​ព្រិ​ន​មួយ​ខ្នងជា​អំណោយ​របស់​សប្បុរសជន​ក្នុង​សង្កាត់​ជ្រាវ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ 

​អគារសិក្សា​ថ្មី នៃ​សា​លាម​ត្តេ​យ្យ វត្ត​ព្រិ​ន​មួយ​ខ្នង មាន​បួន​បន្ទប់ អស់​ថវិកា​សរុប ៦២.១៥០ ដុល្លារ​អាមេរិក ដែលជា​អំណោយ​របស់​សប្បុរសជន​ក្នុង​សង្កាត់​ជ្រាវ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប និង លោក រស់ ស សមាជិក​ក្រុមប្រឹក្សា​ក្រុង​សៀមរាប...

ព័ត៌មានលំអិត

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ខេត្តសៀមរាប​

​តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ថវិការ​របស់​ស្ថាប័ន APIWSA និង ក្រុមហ៊ុន​HONDA ដោយមាន​កិច្ចសហការ​ផ្ទាល់​ពី​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សាលាខេត្ត​សៀមរាប កាកបាទក្រហមកម្ពុជា អង្គការ​ខេ​ម​សែ​ហ្វ វិទ្យុ​FM១០២ ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ​នោះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានរៀបចំ​ពិធី​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង...

ព័ត៌មានលំអិត

​អាគារ​សិក្សា​២​ខ្នង ស្មើនឹង ៦​បន្ទប់ និង​សមិទ្ធិផល​មួយចំនួន ដែលជា​អំណោយ​សប្បុរសជន​ស្វី​ស ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ

នៅ​សាលាបឋមសិក្សា អរញ្ញ​រង្សី ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់ ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​សាលាបឋមសិក្សា​អរញ្ញ​រង្សី ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានទទួល​នូវ​អាគារ​សិក្សា​២​ខ្នង ស្មើនឹង​៦​បន្ទប់ បន្ទប់ទឹក​១​ខ្នង មាន​១០​បន្ទប់ ស៊ីទែន​ចម្រោះ​ទឹកស្អាត​ចំនួន​១...

ព័ត៌មានលំអិត

​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន ជូន​ដល់​យុវ​សិស្ស​នៅ​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​ចំនួន​ប្រមាណ​ជា​៣០០​នាក់​។​កន្លងមក​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន បាន​សហការ​រៀបចំ​សិក្ខាសាលា​បែបនេះ​ចំនួន ១០​ខេត្ត​រួចហើយ ក្នុង​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ដល់​យុវជន ជាពិសេស​សិស្សានុសិស្ស​នៅ​កម្រិត​មធ្យមសិក្សា​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​កំណត់​ឱ្យបាន​ច្បាស់​អំពី​ផែនការ​ក្នុងការ​សិក្សា កា​រៀបចំខ្លួន​ចូល​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​ទទួលបាន​ជោគជ័យ និង​សម្រេច​តាម​បំណងប្រាថ្នា​របស់ខ្លួន ក្នុង​បរិបទ​ដែល​សកលលោក​ទាំងមូល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ផលិតកម្ម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​។​ ​ថ្លែង​បើក​អង្គសិក្ខាសាលា ឯកឧត្តម​បណ្ឌិត...

ព័ត៌មានលំអិត

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍ ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តសៀមរាប​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះអង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​ ​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ការពារ​នៃ​មេរោគ​អេដស៍ការប្រឹក្សានិង​ធ្វើតេស្ត​ឈាម​មិន​គិតថ្លៃដល់​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូកបណ្តែតប្រទីបនិង​សំពះ​ព្រះ​ខែ អកអំបុកឆ្នាំ​២០១៩ក្នុង​ខេត្តសៀមរាប​។​ ​ដើម្បី​ត្រៀម​ក្នុងឱកាស​ទិវា​ពិភពលោក​ប្រ​យុ​ទ្ឋ​នឹង​ជំងឺអេដស៍ នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩​នេះ និង​ឈរលើ​គោលបំណង​ចូលរួម​ជាមួយ​ពិភពលោក ក្នុងការ​សម្រេច​នូវ​ទិសដៅ​ថែទាំ ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ចូលរួម​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ជាតិ ៣.០ ក្នុងការ​លុបបំបាត់​ការឆ្លង​ថ្មី​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២០​។ យុទ្ធនាការ​នេះ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​កម្មវិធី​អេដស៍​ខេត្តសៀមរាប បានធ្វើ​សកម្មភាព​អប់រំ​និង​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ទូទៅ...

ព័ត៌មានលំអិត

​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​

​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហម​ខេត្ត​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​APISWA រៀបចំ​បើក​យុទ្ធនាការ អប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក នៅ​ខេត្តសៀមរាប ដោយ​ផ្តោតលើ​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ ទាង...

ព័ត៌មានលំអិត

​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា

​ឯកឧត្តម សាន្ត វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការប្រកាស​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សិស្ស​អាហារូបករណ៍​និង​ណែនាំ​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ បាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​មួយ ដើម្បី​ពិនិត្យ​តាមដាន​ទៅលើ​ការអនុវត្ត​ផ្តល់​អាហារូបករណ៍​ជូន​សិស្ស ដោយបាន​ចាប់ផ្តើម​អនុវត្ត​ការប្រើប្រាស់​ដំបូង​នៅ​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង​។​ ​ឯកឧត្តម​បាន​បន្តថា បច្ចុប្បន្ននេះ​ចំនួន​សិស្ស​ចេះតែ​ច្រើនឡើងៗ ហើយ​បែបផែន​នៃ​ការគ្រប់គ្រង គឺ​កាន់​តែមាន​ភាព​ពិបាក...

ព័ត៌មានលំអិត

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

​ថ្ងៃទី​០១ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ របស់​សិស្សានុសិស្ស ទាំង​បឋមសិក្សា និង មធ្យមសិក្សា ក្នុង​ការចូល​មកកាន់​សាលារៀន​ជា​ថ្ងៃ​ដំបូង​របស់ខ្លួន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ព្រឹក​មិញ​នេះ នៅ​វិទ្យាល័យ​អង្គរ ក្នុង​ខេត្តសៀមរាប ក៏មាន​ការរៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩.២០២០ ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​របស់លោក ពៅ...

ព័ត៌មានលំអិត

សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​

​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ថ្លែង​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០​នៅ​ទូទាំងប្រទេស រួមទាំង​ខេត្តសៀមរាប​ផងដែរ​។ សារលិខិត​របស់​សម្ដេច បាន​បង្កប់​នូវ​ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​ទូទាំងប្រទេស ដើម្បី​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព មាន​អនាគត​ល្អ និង​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ​សីហា អភិបាលខេត្ត​សៀមរាប បាន​អាន​ទាំងស្រុង នូវ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន...

ព័ត៌មានលំអិត
Page 48 of 62 1 47 48 49 62

Recommended

សូម Like និង Follow ពួកយើង