ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

លោក Ferdinand Marcos Jr ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន

កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនេះមានន័យថាលោកនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស...

ព័ត៌មានលំអិត

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ត្រូវបានប្រការចូលកាន់តំណែងជាផ្លូវការ

បើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei លោក យូន ស៊ុក យុល (Yoon Suk-yeol) ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ត្រូវបានស្បថចូលកាន់តំណែងជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ ជាមួយការបើក ទំព័រសករាជថ្មីសម្រាប់កូរ៉េខាងត្បូង ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងពីកូរ៉េខាងជើង រហូតដល់សេដ្ឋកិច្ច និងអតិផរណា។ អតីតប្រធានរដ្ឋអាជ្ញា និងជាអ្នកនយោបាយអភិរក្សនិយម មកពីគណបក្សអំណាចប្រជាជន...

ព័ត៌មានលំអិត

ក្រុមប្រទេស G7 ប្តេជ្ញាបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី

ក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ កាលពីថ្ងៃអាទិត្យបានប្តេជ្ញាកាត់បន្ថយជាសន្សឹមៗនូវការពឹងផ្អែករបស់ខ្លួនលើប្រេងរបស់រុស្ស៊ី និងបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយចោទប្រកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាបាននាំមកនូវ «ភាពអាម៉ាស់» មកឱ្យប្រទេសរុស្ស៊ី ជាមួយនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសទាំង៧ ដែលរួមមានប្រទេសបារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេសនិងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ច្បាស់ទេថា...

ព័ត៌មានលំអិត

មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៃមន្ទីរបញ្ចកោណ បានឱ្យដឹងថាឧត្តមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី គឺលោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) បានបំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខក្នុងតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន ប៉ុន្តែ មិនបានទទួលស្គាល់ពីរបាយការណ៍ដែលថាលោក ហ្គេរ៉ាស៊ីម៉ូវ រងរបួសនៅក្នុងការវាយប្រហារពីទាហានអ៊ុយក្រែននោះទេ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។...

ព័ត៌មានលំអិត

ប្រទេសហ្វាំងឡង់, ស៊ុយអែត នឹងចាប់ផ្ដើមដាក់ពាក្យសុំចូល NATO នៅខែឧសភាខាងមុខនេះ

ហ្វាំងឡង់ និងស៊ុយអែត នឹងចាប់ផ្ដើមដាក់សុំចូលជាសមាជិកអង្គការ NATO នៅខែឧសភាខាងមុខ ខណៈរុស្ស៉ីបានព្រមាន ប្រទេសទាំង២រួចហើយពីផលវិបាកមិនអាចស្មានបាន ប្រសិនបើពួកគេចូលរួមជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ហ្វាំងឡង់ និងស៊ុយអែត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ សារព័ត៌មានហ្វាំងឡង់ អ៉ីលតាលែសទី (Iltalehti)...

ព័ត៌មានលំអិត

លោក គីម ជុងអ៊ុន សម្ញែងមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា,

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាបង្កើនការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ នៅឯព្យុហយាត្រាយោធាមួយក្នុងទីក្រុង ព្យុងយ៉ាង កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះដោយមានទាំងការសម្ញែងមីស៊ីលបាលិស្ទីគ ICBM ផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ...

ព័ត៌មានលំអិត

លោក ឡយដ៍ អូស្ទីន (Lloyd Austin)បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់រុស្ស៉ី

រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយថាការជំរុញដោយសហរដ្ឋអាមេរិក ក្នុងការបញ្ជូន កាំភ្លើងធំទៅឱ្យអ៊ុយក្រែន គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងទ័ពរុស្ស៊ីចុះខ្សោយ មិនត្រឹមតែនៅលើសមរភូមិចំពោះមុខនេះនោះទេ ប៉ុន្តែគឺ ក្នុងរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។ បន្ទាប់ពីវិលត្រលប់មកពីទីក្រុងកៀវ ជាកន្លែងដែលលោកបានជួបជាមួយប្រមុខការពារជាតិអ៊ុយក្រែន និងប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr...

ព័ត៌មានលំអិត

ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO

រុស្ស៉ីបានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រមួយដ៏ធំ ខណៈប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO ក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅរដូវក្ដៅខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Times ដែលបាន ស្រង់សម្ដីមន្ត្រីលោកខាងលិចជាច្រើនរូប។...

ព័ត៌មានលំអិត

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

មន្រ្តីយោធាកំពូលរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះបាននិយាយថា អាមេរិកគួរតែ ពិចារណា បង្កើតមូលដ្ឋានទ័ពបន្ថែមទៀត នៅតំបន់អឺរ៉ុបខាងកើត ដើម្បីត្រៀមការពារប្រឆាំងនឹង លទ្ធភាពនៃ ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ លោក ម៉ាក មៀលី (Mark...

ព័ត៌មានលំអិត

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បាន និងកំពុងបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេស ដែលនាំឱ្យមានទឹកជំនន់ជន់លិចផ្លូវក្នុងទីក្រុងស៊ីដនី ភ្លាមៗ ជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំប្រាប់ឱ្យប្រជាជនតាមទីតាំង ខ្លះ ជម្លៀសខ្លួន ដោយព្រមានថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនពេញមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។ ប្រជាជនដែលស្នាក់នៅមណ្ឌលថែទាំមួយ ត្រូវបានជម្លៀសចេញពេញមួយយប់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ បានជំរុញឱ្យប្រជាជនចំនួន ៥លាននាក់ក្នុងទីក្រុងស៊ីដនី...

ព័ត៌មានលំអិត
Page 5 of 64 1 4 5 6 64

Recommended

សូម Like និង Follow ពួកយើង