សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ប្រជាកសិករស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបលើកឡើងថា តម្លៃស្រូវដែលគាត់បានប្រមូលផល និងលក់កាលពីពេលថ្មីៗនេះ បានឡើងដល់៩៤០រៀល ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃល្អ បន្ទាប់ពីពួកគាត់ បានធ្វើការដាំស្តារឡើងវិញក្រោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២២កន្លងទៅនេះ។ តាមការបញ្ជាក់របស់ លោកស្រី ព្រំ កក់ ជាកសិករក្នុងស្រុកពួក លើកឡើងថា ទាំងទិន្នផល...

ព័ត៌មានលំអិត

ប្រតិបត្ដិករទេសចរណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា  គ្រោងធ្វើពិធី “បុណ្យអង្ករ”លើកដំបូងនៅខេត្តសៀមរាប !

សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩...

ព័ត៌មានលំអិត

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញក្រុមហ៊ុនធានារ៉ាប់រងទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា

ថ្លែងនៅខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងថា វិស័យធានារ៉ាប់រង នៅកម្ពុជានៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួន។ ទោះយ៉ាងនេះក្ដី ការពង្រឹងសេវាកម្ម និងទូទាត់សំណងជូនអតិថិជនឱ្យបានឆាប់រហ័ស និងទាន់ពេល គឺជាទំនុកចិត្តសម្រាប់វិស័យនេះ។ ថ្លែងក្នុងពិធីសម្ពោធឲ្យដំណើរការក្រុមហ៊ុន ដាយ អ៊ិឈិ...

ព័ត៌មានលំអិត

ពលរដ្ឋប្រកបរបរដាំបន្លែលើធ្នើ ក្នុងស្រុកសូទ្រនិគម អះអាងថា មុខរបរនេះបានជួយឲ្យពួកគាត់ចាកចេញពីភាពក្រីក្រ

តំណាងប្រជាកសិករក្នុងភូមិជ្រៃខាងជើង ឃុំគៀនសង្កែ ស្រុកសូទ្រនិគម អ្នកស្រី ថៃ សូដា បានឲ្យដឹងថា មុខរបរដាំបន្លែនៅលើធ្នើ បានធ្វើឲ្យពួកគាត់ចាករួចផុតពីបញ្ជីឈ្មោះ ពលរដ្ឋក្រីក្រ ដោយកាលពីមុនបើទោះបីជាគ្រួសារអ្នកស្រី និងប្រជាពលរដ្ឋដទៃទៀតបានប្រកបរបរដាំបន្លែក្តី ក៏ពួកគាត់ត្រូវបានគេវាយតម្លៃថា ជាពលរដ្ឋក្រីក្រ ដោយទទួលបានប័ណ្ណសមធម៌ប្រភេទ “ក្រ១” “ក្រ២” ដែល។ អ្នកស្រីបន្តថា កាលពីមុនការដាំបន្លែរបស់ពួកគាត់...

ព័ត៌មានលំអិត

ខេត្តកែប ឈ្នះមេដាយមាសមុនគេ លើវិញ្ញាកង់គួកបុរស នៃកីឡាជាតិ នៅខេត្តសៀមរាប

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចាប់ផ្ដើមដំណើរការប្រកួត នៅក្នុងកីឡាជាតិ លើកទី៣ ហើយ ដោយរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈខេត្តកែប ដណ្ដើមបានមេដាយមាសមុនគេ ក្នុងប្រភេទកីឡានេះ លើវិញ្ញាសាកង់គួកបុរសចម្ងាយ ១៦០គីឡូម៉ែត្រ ។ លោក នូ...

ព័ត៌មានលំអិត

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

កម្មវិធី «ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ» ក្រោមប្រធានបទ «ទឹកដី និងការច្នៃប្រឌិត» របស់គម្រោងអង្គការអាគ្រីស៊ុតកម្ពុជា ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងគោលបំណងលើកកម្ពស់ដល់ផលិតផលកសិកម្ម និងណែនាំឲ្យមេចុងភៅស្គាល់ និងចូលរួមក្នុងការប្រើផលិតផលក្នុងស្រុក មកចម្អិនអាហារបង្ហាញពីថ្វីដៃរបស់ចុងភៅ និងលើកតម្លៃមុខម្ហូបប្រចាំតំបន់ ដែលជាមុខម្ហូបក្នុងការប្រកួតគឺ «ទឹកគ្រឿងសៀមរាប»។...

ព័ត៌មានលំអិត

បន្ទាយក្រអូបឃុនរាម ចូលរួមលើកកម្ពស់ជីវភាពកសិករតាមរយៈការកែច្នៃផលិតផលកសិកម្ម

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គការអាគ្រីស៊ុត បានសម្របសម្រួលកម្មវិធី​បេីកដំណើរការជាផ្លូវការ បន្ទាយក្រអូបឃុនរាម ជាគម្រោងមួយ ដែលបានរៀបចំឡេីងដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប​ មានគោលដៅចំបងសម្រាប់កែច្នៃផលិតផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព និងចូលរួមដោះស្រាយបញ្ហាទីផ្សារកសិកម្មរបស់ប្រជាកសិករបន្ទាប់ពីប្រមូលផល។ សិប្បកម្មសមាគមនេះ ស្ថិតនៅក្នុងភូមិទួសគ្រួស​ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានការចូលរួមពីកសិករក្នុងមូលដ្ឋានប្រមាណ១៩គ្រួសារ ដែលអាចកែច្នៃចេញជាប្រេងក្រអូប​ និងសមាជិកផ្សេងទៀតរបស់សមាគម​ មកពីតំបន់ជាយក្រុងសៀមរាប​...

ព័ត៌មានលំអិត

ធនាគារជាតិនៃកម្ពុជា រៀបពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅខេត្តសៀមរាប !

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅសួនច្បារសាធារណ: ក្បែរដងស្ទឹងខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងទៅនឹងការសន្សំ។ ទិវាសន្សំអាស៊ាន តែងបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃទី៣១ ខែតុលា នៃឆ្នាំនីមួយៗ។ គោលបំណងនៃការរៀបចំទិវាសន្សំអាស៊ាននាពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ...

ព័ត៌មានលំអិត

មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះប្រតិបត្តិការចាក់ថ្នាំការពារជំងឺអុតក្តាមគោក្របី ក្រោយជួបគ្រោះទឹកជំនន់ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់...

ព័ត៌មានលំអិត
Page 5 of 22 1 4 5 6 22

Recommended

សូម Like និង Follow ពួកយើង