ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

នៅរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះ ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសបើកពិធីសម្ពោធជាផ្លូវការហើយ នៅបរិវេណអតីតផ្សារ ផាមកុងទីន័រ ទល់មុខសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ៖សាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ៣ពាន់សាលា នឹងត្រូវដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ

សាលាមត្តេយ្យសិក្សានៅទូទាំងប្រទេសមានចំនួនសរុបជាង ៨ពាន់សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ ៣ពាន់សាលានៅពេលខាងមុខ នឹងត្រូវបន្តពង្រឹងគុណភាពឱ្យមានស្តង់ដារ ដើម្បីដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ ទន្ទឹមនោះ លោកគ្រូ អ្នកគ្រូនៃសាលាមត្តេយ្យសិក្សាសហគមន៍ទាំងនោះ ក៏នឹងទទួលបានការបណ្តុះបណ្តាល និងប្រាក់បៀរវត្សរ៍ផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...

ព័ត៌មានលំអិត

រដ្ឋភាគីនៃអនុសញ្ញាស្ដីពីអាវុធគីមី(CWC) ក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃ កិច្ចប្រជុំអាជ្ញាធរជាតិថ្នាក់តំបន់លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាស្ដីពីអាវុធគីមី ហៅកាត់ថា CWC នៅក្នុងតំបន់អាស៊ី បានបង្ហាញពីការប្ដេជ្ញា និងចង់បាននូវពិភពលោកមួយគ្មានអាវុធគីមី។ លោកឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ...

ព័ត៌មានលំអិត

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម បានប្រែក្លាយទៅជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ពិភពលោក បានមកពីការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសចិនក៏បានចូលរួមយ៉ាងធំធេងផងដែរ។ អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានលើកឡើងបែបនេះ នៅក្នុងពិធី ផ្លាស់ប្ដូរ និងឈ្វេងយល់ពីការអភិរក្សវត្ថុបូរាណខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ការផ្លាស់ប្ដូរតាមរយ:កែវភ្នែក...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអាចមើលឃើញពីទិដ្ឋភាព និងចូលទស្សនាប្រាសាទទាំងមូលផងដែរ។ លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣ោ ខែសីហានេះ បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់...

ព័ត៌មានលំអិត

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ថាសត្វស្វានៅតំបន់អង្គរ គឺតែងបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់ ខណៈដែលបច្ចុប្បន្នកន្លែងទេសចរដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទអង្គរវត្តច្រកចូលខ្លោងទ្វារនៃប្រាសាទអង្គរធំ និងជុំវិញបរិវេណនៃប្រាសាទបាយ័ន។ លោក ឡេក គឹមលីន ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នសត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ខ្វាច...

ព័ត៌មានលំអិត

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ក្រុងសៀមរាប លោក ទួន សុខគា ហៅណាំ បានបង្ហាញការប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗ ជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព និងចែករំលែកចំណេះដឹង និងចូលរួមថែរក្សាអ្វីដែលយើងមាន ចង់ឱ្យក្មេងចូលរួមស្គាល់ពីវប្បធម៌ និងគោលដៅខ្ញុំ ចង់ឃើញក្មេងចូលរួម និងផ្សព្វផ្សាយច្រើន ដែលធ្វើឱ្យគាត់មានរបរជាអាជីព មានចំណូលទៅអនាគត។ លោក ទួន សុខគា បានឱ្យដឹងនៅថ្ងៃទី២៩...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនខេត្តសៀមរាបថ្មី 

សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណ:កម្មាធិការ កណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាបថ្មី ជំនួសឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីកម្ពុជា បង្ហាញថាដើម្បីពិភពលោកគ្មានអាវុធគីមី គ្រប់ប្រទេសទាំងអស់ត្រូវរួមគ្នាលុបបំបាត់វា

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំអាជ្ញាធរជាតិថ្នាក់តំបន់លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី នាក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានលើកឡើងថា ដើម្បីរស់នៅលើពិភពលោកនេះ...

ព័ត៌មានលំអិត

លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ស្ដីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ខេត្តសៀមរាប ដើម្បីធ្វើការធ្វើការណែនាំដល់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និងមេភូមិណែនាំបន្តជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយកិច្ចប្រជុំនេះមានការចូលរួមអ្នកពាក់ព័ន្ធជាច្រើនរូប ។ បើតាម លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 50 of 584 1 49 50 51 584

Recommended

សូម Like និង Follow ពួកយើង