នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កងកម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជនរងគ្រោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

នៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើងសមត្ថកិច្ចតែងតែបានទៅដល់គោលដៅមុនក្រុមគ្រូពេទ្យ ជាពិសេសពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ដូចនេះបើសមត្ថកិច្ចទាំងអស់ចេះពីរបៀបសង្គ្រោះបឋម គេអាចនឹងជួយជនគ្រោះបានទាន់ពេលវេលា ធ្វើឱ្យជនគ្រោះរួចផុតពីការស្លាប់បាន។ នេះបើតាមលោក ជឹម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីរបៀបសង្គ្រោះជនរងគ្រោះជាបឋមជូនមន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តី បច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក មកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោក...

ព័ត៌មានលំអិត

វេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច 

អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានរៀបចំវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាខេត្តសៀមរាប តាមរយ:ការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធតំណរភ្ជាប់វីដេអូ ក្រោមអធិតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល...

ព័ត៌មានលំអិត

ខេត្តកែប ឈ្នះមេដាយមាសមុនគេ លើវិញ្ញាកង់គួកបុរស នៃកីឡាជាតិ នៅខេត្តសៀមរាប

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចាប់ផ្ដើមដំណើរការប្រកួត នៅក្នុងកីឡាជាតិ លើកទី៣ ហើយ ដោយរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈខេត្តកែប ដណ្ដើមបានមេដាយមាសមុនគេ ក្នុងប្រភេទកីឡានេះ លើវិញ្ញាសាកង់គួកបុរសចម្ងាយ ១៦០គីឡូម៉ែត្រ ។ លោក នូ...

ព័ត៌មានលំអិត

គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលាឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម មានរៀបចំពិធីប្រកាសដាក់ឲ្យដេញថ្លៃ គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង ក្រោមការដឹកនាំរបស់លោក ផាត់ ដា មេឃុំខ្ចាស់ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីគណៈកម្មការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប និង អ្នកម៉ៅការជាច្រើនរូបទៀត ។ លោក ប៊ិន...

ព័ត៌មានលំអិត

ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងសៀមរាប ប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើងកាតព្វកិច្ចយើង ស្អាត និងបៃតង” និង “ទិវាសម្អាតបរិស្ថានអនាម័យបរិស្ថាន” ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទូទៅចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលាឃុំស្វាយលើ ក្នុងស្រុកស្វាយលើ មានរៀបចំពិធីប្រកាសដាក់ឲ្យដេញថ្លៃ គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង១.៧០០ម៉ែត្រ មានទទឹងប្រវែង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និង លូកាត់ផ្លូវចំនួន៦កន្លែង ក្រោមការដឹកនាំរបស់លោក ខន ឃាន់ មេឃុំស្វាយលើស្ដីទី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីគណៈកម្មការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជោកជ័យរបស់កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩

ថ្លែងក្នុងសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ និងអាស៊ានបូក (ADMM-Plus) ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុមរមនា ក្រសួងការពារជាតិកម្ពុជា ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ (ADMM-Plus) ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” នៅខេត្តសៀមរាប ដែលបានបិទបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម ដើម្បីពង្រឹងសមត្ថភាព បន្ថែមជូនមន្ត្រីជំនាញនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាន ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារាឌី ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:...

ព័ត៌មានលំអិត

យុវជនមកពី២៥រាជធានីខេត្ត ចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនក្រោមប្រធានបទ“STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ដោយមានយុវជនជាច្រើននាក់មកពីបណ្តា ២៥រាជធានី-ខេត្តទូទាំងប្រទេសបានចូលរួម នឹងនាំយកនូវស្នាដៃច្នៃប្រឌិតរបស់ពយកគេមកធ្វើការតាំងបង្ហាញ និងប្រកួតប្រជែង។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេនអគារមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោក ម៉ិល ផនសីហា...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពនៃសហប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម ស៊្រី រ៉ាចណាត ស៊ីង រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានដឹកនាំបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃបណ្តាប្រទេសចំនួន៩ និងអគ្គលេខាធិការអាស៊ាន។ សម្តេចសម្តេចពិជ័យសេនា...

ព័ត៌មានលំអិត
Page 50 of 238 1 49 50 51 238

Recommended

សូម Like និង Follow ពួកយើង