ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

​តាម​សេចក្ដីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រាប់​ដល់​ម្ចាស់​យានយន្ត​ដែល​ប្រកប​របរ​អាជីវកម្ម​ដឹកជញ្ជូន​លើ​មធ្យោបាយ ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក , ត្រី​ចក្រ យានយន្ត (PassApp, Grab) និង​យានយន្ត​ដែល​មាន​កម្លាំង​សេស​ចាប់ពី ១២៥ CC​ឡើង ឬ​ម៉ូតូ​អគ្គិសនី​លើសពី ១១KW ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជំនាញ​បើកបរ​ទោច​ចក្រយានយន្ត​ដោយ​ឥតគិតថ្លៃ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ជា​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ចុះហត្ថលេខា​លើ​ក្រាំងមាស អបអរសាទ ចំពោះ​ការឡើង​គ្រងរាជ្យ កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ នៃ​ព្រះករុណា ណារ៉ូហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន ដែល​ការចុះហត្ថលេខា​នេះបាន​ធ្វើឡើង​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​នៅ​ខេត្តសៀមរាប ។​...

ព័ត៌មានលំអិត

លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រសួង​ពាណិជ្ជកម្ម ក្រោម​កិច្ចសហការ​ជាមួយ​សាលាខេត្ត​សៀមរាប បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស សមាជិក​ជ្រើសតាំង​សមាជិក និង​ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យ សម្រាប់​អណត្តិ​ទី​២ លើក​ទី​២​។​ ​ការ​បោះឆ្នោះ​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​មួយ​ថ្ងៃ និង​ចែក​ជា​ពី​ដំណាក់កាល ដោយ​ដំណាក់​ទី​១ គឺជា​ការបោះឆ្នោត​ជ្រើសរើស ដោយ​អាជីវករ​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ​ចំនួន ១៧៣​នាក់ នៃ​ចំនួន​អាជីវករ​សរុប ចំនួន ២៩៩​នាក់...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ជួប​សំណេះសំណាល​ការងារ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ ដើម្បី​ស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង (​សំរាម​) ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ បង្ក​ដោយ​កត្តា​ពីរ គឺ​កត្តា​ភ្ញៀវទេសចរ...

ព័ត៌មានលំអិត

សាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌ក្រុង​សៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០១៩-២០២០

​វិស័យ​ពុទ្ធិកសិក្សា បាន​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា​និង​សង្គមជាតិ ដោយ​វិស័យនេះ បាន​ផ្តោត​ទៅលើ​ការសិក្សា​រៀនសូត្រ​របស់​បព្វជិត​ពុទ្ធ​សាសនា និង​ពលរដ្ឋ​ទូទៅ ហើយ​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ត្រូវបាន​ចាត់ទុក​ថា ជា​សាលា​អាទិភាព​មួយ​ក្នុងចំណោម​សាលា​ពុទ្ធិក​ទូទាំងប្រទេស នេះ​បើ​តាម​ប្រសាសន៍ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​។​ ​មានប្រសាសន៍ ក្នុង​ពិធី​បើក​បវេសនកាល​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ នៅ​វត្ត​រាជ​បូណ៌...

ព័ត៌មានលំអិត

ក្លឹប​អ្នកជិះ​កង់ដើម្បី​សហគមន៍ គ្រោង​ជិះ​កង់​មនុស្សធម៌ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

​ក្លឹប​អ្នកជិះ​កង់ ដើម្បី​សហគមន៍ គ្រោង​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​មនុស្សធម៌ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ដើម្បី​ប្រមូល​ថវិកា ជួយ​សង្ក្រោះ​ដល់​ជីវិត​កុមារ ដែល​កំពុង​ត្រូវ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ។​ ​បន្ទាប់​ពី លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម...

ព័ត៌មានលំអិត

ភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ក្រុង​សៀមរាប​

​នៅវេលា​ម៉ោង​ប្រមាណ ៨​និង​២០​នាទី​យប់ ថ្ងៃទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខណៈ​ភោជនីយដ្ឋានេះ​កំពុង​រៀបចំ​ពិធី​មង្គលកា​រមួយ និង​មាន​ភ្ញៀវ​នៅក្នុង​អាគារ​ជាច្រើន​រយ​នាក់​។​ ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា ករណី​អគ្គីភ័យ​នេះ​បណ្តាលមកពី​ផ្ទុះ​ប្រអប់​ភ្លើង​ដែល​នៅ​ជិត​ម៉ាស៊ីនភ្លើង ហើយ​ឆាប​ទៅ​ឆេះ​ស៊ីទែន​ប្រេងឥន្ធនៈ និង​បន្ត​ឆេះ​ម៉ាស៊ីន និង​រោង​ដាក់​ម៉ាស៊ីនភ្លើង​តែម្តង​។​ ​ក្នុងករណី​អគ្គីភ័យ​នេះ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​បារាំង ចុះ​ពិនិត្យ​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​

​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អ្នក​តំណាង​ស្ថានទូត​បារាំង ព្រមទាំង​អ្នកជំនាញ​ខ្មែរ និង​បារាំង បាន​ចុះ​ត្រួតពិនិត្យ​មើល​ការវិវឌ្ឍ នៃ​ដំណើរការ​ជួសជុល អភិរក្ស​ប្រាសាទមេបុណ្យខាងលិច ដែល​ជា​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋាភិបាល​បារាំង​។​ ​ការដ្ឋាន​ជួសជុល អភិរក្ស​ប្រាសាទមេបុណ្យខាងលិច បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១២​រហូតដល់​បច្ចុប្បន្ន ហើយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ដូច​ជា​ការ​តម្រៀប​ថ្ម ការ​ត​ថ្ម​តាម​ច្រាំង​ក​សិន្ធុ...

ព័ត៌មានលំអិត

កងកម្លាំង​នគរបាល​អន្តរាគមន៍ការពារ​ព្រំដែន៥០០​នាក់ទទួល​វគ្គ​ហ្វឹកហ្វឺន​លើ​មុខ​ជំនាញ យុទ្ធវិធី​ប្រតិបត្តិការ​

​កម្លាំង​អង្គភាព​ថ្មី ( នគរបាល​អន្តរាគមន៍​ការពារ​ព្រំដែន ) ប្រមាណ​ជិត​៥០០​នាក់ទទួល​ការហ្វឹកហ្វឺន​មុខជំនាញ យុទ្ធវិធី​ប្រតិបត្តិការ វគ្គ​ទី​៩ លើក​ទី​២ ឆ្នាំ​២០១៩ រយៈពេល​៣​ខែ នៅ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​។​ ​នាយ​នគរបាល នាយ​នគរបាល​រង និង ពល​នគរបាល ប្រមាណ​ជិត​៥០០​នាក់ ដែល​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​រយៈពេល​៤​ខែ និង​ទទួល​បាន​ការ​តាំងស៊ប់​កន្លងមក បាន​បន្ត​ការហ្វឹកហ្វឺន​យុទ្ធវិធី​ប្រតិបត្តិការ​រយៈពេល​៣​ខែ​បន្ថែមទៀត មុន​ចូល​ទៅ​បម្រើ​ក្នុង​អង្គភាព​វរ​សេនា​តូច​នគរបាល​អន្តរាគ​មន៍​ការពារ​ព្រំដែន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

​នៅក្នុង​ខែ​មេសា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​បុរាណ​ដ្ឋា​ន ក្នុង​ខេត្ត​សៀមរាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៨៥​គ្រួសារ ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​។​ ​ប្រជាពលរដ្ឋ ៨៥​គ្រួសារ​នោះ ដែល​ទទួលបាន​ការអនុញ្ញាត​នោះ រួម​មាន​ស្រុក​ប្រាសាទបាគង ទទួលបាន​ការអនុញ្ញាត​ចំនួន​៦​គ្រួសារ ស្រុក​អង្គរធំ ទទួលបាន​ការអនុញ្ញាត​ចំនួន​៥​គ្រួសារ ស្រុក​ពួក ទទួលបាន​ការអនុញ្ញាត​ចំនួន​៧​គ្រួសារ ក្រុង​សៀមរាប ទទួលបាន​ការអនុញ្ញាត​ចំនួន ៥២​គ្រួសារ...

ព័ត៌មានលំអិត
Page 506 of 589 1 505 506 507 589

Recommended

សូម Like និង Follow ពួកយើង