ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​ថា ប្រទេស​ចិន បានទទួល ជោគជ័យ​ក្នុងការ​បញ្ជូន ផ្កាយរណប​ចំនួន​២​គ្រឿង ដែលមាន​ឈ្មោះថា BeiDou (BDS) ដែល​បម្រើ​ដល់​វិស័យ នាវាចរណ៍ ទៅកាន់​ទី​លំហ ដោយ​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល បាញ់​បង្ហោះ​ផ្កាយ រណប​នៅក្នុង​ខេត្ត ស៊ី​ចាង នៅវេលា​ម៉ោង​៥​និង​១០​ព្រឹក​ថ្ងៃ​ចន្ទ...

ព័ត៌មានលំអិត

​ចិន ចាប់ផ្តើម​យុទ្ធនាការបង្ក្រាប​ក្រុម​អ៊ីស្លាម ក្នុងប្រទេស​

The New York Times ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែកញ្ញា បានសរសេរថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានចាប់ផ្តើម​យុទ្ធ​ការ​មួយ ដ៏​កក្រើក​ដើម្បី​ប្រឆាំង​ទៅនឹង ក្រុម​ជនជាតិ​ដែល​គោរព សាសនា​អ៊ីស្លាម​នៅ​ភាគ​ពាយ័ព្យ​។ ក្នុងនោះ​អាជ្ញាធរ​បាន​បំផ្លាញ​ខ្ទម​តូចៗ និង​វិហារ​អ៊ីស្លាម​នៅក្នុង​ភូមិតូច​មួយ នៅ​ជិត​តំបន់​លីន​សៀ​ជា ទីក្រុង​មួយ​ដែល​ត្រូវ​បានគ​ស្គាល់​ថា ជា Little Mecca​។​...

ព័ត៌មានលំអិត

ការសាងសង់​ផ្លូវដែក​ចិន​-​ឡាវ​បញ្ចប់​បាន​ជិត​៨០​ភាគរយ​ហើយ

​ឧ​ប​នាយ​រដ្ឋមន្ត្រី​ឡាវ លោក សូ ណេ​សាយ ស៊ី​ផាន់​ដុន ( Sonexay SiPhandone )​បាន​និយាយ​ពីថ្ងៃ​សៅរ៍​ថា ជិត​៨០​ភាគរយ​នៃ​ការសាងសង់​ផ្លូវដែក​ចិន​-​ឡាវ បានបញ្ចប់​ហើយ ។​ ​នៅឯ​ការតាំង​ពិ​ព័រ​ណ៌​ចិន​-​អាស៊ាន ដែល​ធ្វើ​នៅ​ណាន​នី​ង រដ្ឋធានី​តំបន់​ស្វយ័ត​ក្វាង​ស៊ី​ជួង ប្រទេស ចិន​ភាគខាងត្បូង​នោះ លោក សូ​ណេ​សាយ បាន​និយាយថា...

ព័ត៌មានលំអិត

ឥណ្ឌា​សម្រេច​បញ្ចប់ការលក់​និង​ប្រើប្រាស់ បារី​អេ​ឡិ​ក​ត្រូ​និក e-cigarette ទាំងស្រុង​

ប្រទេសឥណ្ឌាកាលពី​ថ្ងៃ​ពុធ​បានចេញ សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ ក្នុងការ​ហាមឃាត់​ទាំងស្រុង លើ​ការលក់​បារី អេឡិចត្រូនិក​ទាំងអស់ ដោយ​លើកយក​មូលហេតុ ថា​ឧបករណ៍​ទាំងនេះ នឹង​អាច​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព ជាពិសេស​ចំពោះ យុវជន​។​ ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ឥណ្ឌា លោកស្រី Nirmala Sitharaman បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពិតមែន​ដែរ​បារី​អេឡិចត្រូនិក ទាំងនោះ​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ដំបូង​ឡើយ​ថា...

ព័ត៌មានលំអិត

យន្តហោះ​ចម្បាំង F-16 ធ្លាក់​នៅ​បារាំង ពី​ឡុត​២​នាក់​ចុច បំផ្ទុះ​កៅអី​គេចផុត​គ្រោះថ្នាក់​ ​

ទូរទស្សន៍​BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា​នេះ បានឲ្យដឹងថា​​យន្តហោះ​ចម្បាំង F-16 របស់​បែលហ្ស៊ិក​មួយគ្រឿង បាន​ធ្លាក់​នៅ​ភាគ ពាយព្យ​នៃ​ប្រទេស​បារាំង ហើយ​បាន​បណ្តាល​ឲ្យ​អ្នក បើក​យន្តហោះ​ម្នាក់​ត្រូវ ជាប់គាំង​នៅ​លើ​ខ្សែភ្លើង​ដែល​មាន​ចរន្តអគ្គិសនី​ខ្ពស់ មួយកន្លែង​។​ ​កងទ័ពអាកាស​បែលហ្ស៊ិក បាន​និយាយថា​អ្នកបើកបរ ទាំង​ពីរ​នាក់​បាន​គេច​ចេញ​ដោយ​ជោគជ័យ​ពី​ការជាប់គាំង​នៅលើ​ខ្សែភ្លើង​ហើយ​ត្រូវ​បាន​ទាញ​ចេញ​រួចរាល់​នៅ​ក្បែរ​ទីក្រុង Lorient ក្នុង​ទីក្រុង Brittany ហើយ​អ្នកបើកបរ​យន្តហោះ​ទាំងពីរ...

ព័ត៌មានលំអិត

ចិនជំរុញ​ឲ្យ​អាមេរិក កុំ​លូកដៃ​ចូល​ជ្រៀតជ្រែកចំពោះ​បញ្ហា​កើតឡើងនៅ​ក្រុង​ហុងកុង​ជាបន្ទាន់​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​ថា ចិន បាន​ទទូច​ដល់​ភាគី​សហរដ្ឋអាមេរិក ឱ្យ​គោរព​អធិបតេយ្យភាព​របស់​ចិន និង​បញ្ឈប់​ការជ្រៀតជ្រែក​ចូលក្នុង កិច្ចការ​ក្រុង​ហុងកុង​ជាបន្ទាន់ ។​ ​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ធ្វើ​ការកត់សម្គាល់​នៅក្នុង ការឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែលថា អ្នកតំណាងរាស្ត្រ​អាមេរិក​លោក​ស្រី Nancy Pelosi បាន​ធ្វើ​ស​ន្និសិទ​កាសែត​កាលពី​ថ្ងៃ​ពុធ...

ព័ត៌មានលំអិត

អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

មជ្ឈមណ្ឌល​ទំនាក់ទំនង​សាធារណៈ​របស់​សហព័ន្ធ​សន្តិសុខ​សហព័ន្ធរុស្ស៊ី​(FSB) បាន​ប្រាប់ TASS កាលពី​ថ្ងៃ​ពុធ​ថា ឆ្មាំ​ព្រំដែន​រុស្ស៊ី​បាន​ឃុំខ្លួន​នាវិក​កូរ៉េខាងជើង​ជាង ១៦០​នាក់​ចេញពី​នាវា​នេសាទ​ចំនួន​ពីរ​នៅ​សមុទ្រ​ជប៉ុន ដែល​អ្នក​ខ្លះ​គឺ​ត្រូវ​បាន​រងរបួស​។​មជ្ឈមណ្ឌល​បាន​ជូន​ដំណឹង​ថា ជា​លទ្ធផល​នៃ​សកម្មភាព​សម្របសម្រួល ដោយ​ឆ្មាំ​សមុទ្រ​អាកាសចរណ៍ និង​អង្គភាព​គោលដៅ​ពិសេស​កង​ឆ្មាំ​ព្រំដែន បាន​ឃាត់​ទុក​នាវា​នេសាទ​ចំនួន​២​គ្រឿង ម៉ូតូ​ទឹក​ចំនួន ១១ គ្រឿង និង​ពលរដ្ឋ​កូរ៉េខាងជើង​ចំនួន​១៦១​នាក់​។ ជន​បរទេស​ភាគច្រើន​ដែល​បាន​រងរបួស គឺ​ត្រូវបាន​គេ​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ដែល​ត្រូវការ​ចាំបាច់​។ ​មជ្ឈមណ្ឌល​បាន​បន្ថែមទៀតថា ឆ្មាំ​ព្រំដែន​បាន​ដកហូត​ឧបករណ៍​នេសាទ​ដែល​បាន​ហាមឃាត់ ក៏ដូចជា​ធនធាន​សមុទ្រ​ដែល​ទទួល​បាន​ដោយ​ខុសច្បាប់...

ព័ត៌មានលំអិត

អារ៉ាប៊ីសាអ៊ូឌីតនឹង​ស្តារ​ផលិតកម្ម​ប្រេង​ឆៅ​ឡើងវិញ នៅ​ចុង​ខែ​កញ្ញា ក្រោយ​ការវាយប្រហារ​

​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត បានឲ្យដឹងថា សមត្ថភាព​ផលិត​ប្រេង​ឆៅ​របស់ខ្លួន នឹង​ត្រូវ​បាន​ស្តារឡើងវិញ យ៉ាង​ពេញលេញ នៅ​ចុង​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ការវាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅលើ​ទីតាំង​ប្រេង​ចំនួន​ពីរ នៅ​ភាគ​ខាងកើត​ប្រទេស បាន​កាត់បន្ថយ​ទិន្នផល​ប្រចាំថ្ងៃ ស្ទើរតែ​ពាក់កណ្តាល កាលពី​សប្តាហ៍​មុន​។​ ​រដ្ឋមន្ត្រី​ថាមពល អា​រ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង...

ព័ត៌មានលំអិត

កូរ៉េខាងត្បូងបាន​ដក​ជប៉ុន ចេញ​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​

​ប្រទេស​កូរ៉េខាងត្បូង បាន​ដក​ប្រទេស​ជប៉ុន ចេញ​ពី​បញ្ជី​នៃ​ដៃគូ​ពាណិជ្ជកម្ម ដែល​អាច​ទុកចិត្ត​បាន​របស់​ខ្លួន កាលពី​ថ្ងៃ​ពុធ ដោយ​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ក្ដៅគគុក របស់​ប្រទេស​ទាំង​ពីរ ភាគច្រើន​កើតចេញ ពី​បញ្ហា​ប្រវត្តិសាស្ត្រ​រួម​។​ ​យោង​តាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារ​សារព័ត៌មាន យុន​ហាប់ បានឲ្យដឹងថា ក្រោម​គ្រោងការណ៍ នៃ​ការធ្វើ​ចំណាត់​ថ្នាក់​ថ្មី ក្រសួង​ពាណិជ្ជកម្ម​ទីក្រុង​សេ​អ៊ូ​ល បាន​រៀបចំ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា ៣​ក្រុម ដែល​ពីមុន​មាន​តែ ២​ក្រុ...

ព័ត៌មានលំអិត

​អាមេរិក​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចចរចា​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

​ក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​បន្ត​ការចរចា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ជាមួយ​ប្រទេស​កូរ៉េខាងជើង បន្ទាប់​ពី​កូរ៉េខាងជើង បានទាមទារ​ការផ្លាស់​ប្តូរ​ស្នៀត​ឡើងវិញ របស់​ក្រុង​វ៉ាស៊ីនតោន​។​ ​មុន​នេះ​អគ្គនាយក ទទួលបន្ទុក​កិច្ចការ​អាមេរិក នៅ​ក្រសួង​ការបរទេស​កូរ៉េខាងជើង បានចេញ​សេចក្តីថ្លែងការណ៍ អំពាវនាវ​ដល់​សហរដ្ឋអាមេរិក ឲ្យ​លុប​ចោល​រាល់​ការគំរាមកំហែង និង​ឧបសគ្គ​នានា មុនពេល​ដែល​ភាគី​ទាំងពីរ ពិភាក្សា​ពី​ការរំសាយ អាវុធ​នុយក្លេអ៊ែរ​របស់​របប​នេះ​។​...

ព័ត៌មានលំអិត
Page 54 of 64 1 53 54 55 64

Recommended

សូម Like និង Follow ពួកយើង