សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​នគរបាល​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ចំនួន​០៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​០២​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចុះបង្ក្រាប​បទ​រក្សាទុក​ជួញ ដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លំនៅដ្ឋាន​មួយ ស្ថិតក្នុង​ភូមិ​ចំបក់​ហែ...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់​នៅ​កន្លែង​យ៉ាង​អ​ណោ​ច​អ​ធ័​ម និង​ព្រះសង្ឃ​២​អង្គរ​ទៀត បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ បាន​បុក​គ្នា​ពេញទំហឹង នៅ​ជិត​កន្លែង​ឆែក​សំបុត្រ​អង្គរ ​ស្ថិតក្នុង​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​ប្រ​ភណ​ដដែល​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ករ​ឡើង​រវាង​ម៉ូតូ...

ព័ត៌មានលំអិត

កម្លាំងចម្រុះ​របស់​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង​

​លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​របស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​នេសាទ ក្នុង​បឹង​ទន្លេ​សាទ ចាប់ពី​ចំណុច​មាត់ពាម​ក្នុង​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម...

ព័ត៌មានលំអិត

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួមទាំង​វត្ថុតាងត្រូវ​អង្គភាព​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

​សម​ត្ត​កិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ មេក ពន្លឺ មាន​ឆ្នាំ​កំណើត​១៩៨៩ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារ​ធា​ត​ញៀន​ក្នុង​ខ្លួន រួមទាំង​វត្ថុតាង ត្រូវបាន​អង្គភាព​នគរ បាល​គ្រឿងញៀន​ខេត្តសៀមរាប រៀបចំ​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​០៨​ខែ...

ព័ត៌មានលំអិត

ជនសង្ស័យ០៤​នាក់ដែល​ជាប់​ពាំ​ក់​ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​

នៅ​ល្ងាច​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ជនសង្ស័យ​ចំនួន ០៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តហើយ​កាលពី​ល្ងាចម្សិលមិញ​នេះ ។​ ​ជនសង្ស័យ​ចំនួន ០៤​នាក់​រួមមាន ៖ ទី​១- ឈ្មោះ នឹម សំនៀង ហៅ​តាន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៤ ជនជាតិខ្មែរ...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ រដ្ឋបាល​ស្រុក​ពួកសហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ស៊ីន ចាន់ថុល អភិបាលស្រុក​ស្តីទី បាន​ដឹកនាំ​កម្លាំង​សរុប​ចំនួន​១០​នាក់ រួមមាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៌ សហគមន៍​នេសាទ​កែវ​ពណ៌ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកស្រី កែវ សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល និង លោក សំ ផាន់​ណា...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

​មន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០១៩ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​និង​រថយន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅនឹងកន្លែង​កើតហេតុ ឈ្មោះ សឿន​ស្រីមុំ...

ព័ត៌មានលំអិត

កំលាំង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២​កន្លែង ក្នុង​ខេត្តសៀមរាប​

​វេលា​ម៉ោង​០៨​និង​៣០​ព្រឹក នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កំលាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ស្រី កែវ​សុ​ភះ លោក ចាន់​តុង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ចុង​ឃ្នៀ​ស​កងរាជអាវុធហត្ថ​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់​សមាគមន៍​នេសាទ​ចុង​ឃ្នៀ​ស​ប្រជា​ការពារ សមាគមន៍​នេសាទ​កែវ​ពណ៍ និង​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៌​ចុះបង្ក្រាប​ទ​ល្មើស​នេសាទ នៅ​ចំណុច​អូរ​ប្រតប់​រហូត ដល់​មាត់ពាម​ស្ទឹង​កំបុត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៍ ស្រុក​ពួក ខេត្តសៀមរាប​។ ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ប្រភេទ Game Online មួយកន្លែង​នៅ​ក្រុង​សៀមរាប​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៦ ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​កា​រិ​យា ល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ជា ប្រភេទ...

ព័ត៌មានលំអិត

ផ្ទះមួយ​ខ្នង​ស្ទើរ​ក្លាយជា​ចំណី​ភ្លើង​ទាំងស្រុង ដោយសារ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ខ្លួនឯង​

​នៅវេលា​ម៉ោង ៩ និង ០០​នាទី​ព្រឹក ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង នៅផ្ទះ​លក់​គ្រឿងទេស​មួយកន្លែង បណ្ដាល​ឲ្យ​ឆេះ​ស្ទើរតែ​ក្លាយជា​ចំណី​ភ្លើង បន្ទាប់ពី​ម្ចាស់ផ្ទះ​បូម​សាំង​ដាក់​ដប កំពប់​ហៀរ​ទៅ​ប៉ះ​ចង្ក្រាន​ដែល​កំពុង​ដាំបាយ នៅ​ចំនុច​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ក្រូច...

ព័ត៌មានលំអិត
Page 59 of 84 1 58 59 60 84

Recommended

សូម Like និង Follow ពួកយើង