វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៧ ជូនចាស់ជរាគ្មានទីពឹងម្នាក់នៅឃុំត្រីញ័រ

នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមជាមួយនឹងរដ្ឋបាលស្រុកពួក បានប្រគល់ផ្ទះមនុស្សធម៌ទី៧៧ រួមជាមួយនឹងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត ជូនដល់ចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះ ប៊ិន ហ៊ាវ អាយុ ៨៦ឆ្នាំ មានទីលំនៅភូមិត្រីញ័រ ឃុំត្រីញ័រ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា៖ ការជីកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ ក្នុងស្រុកសូទ្រនិគម នឹងបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ

តាមការបង្ហាញពី លោក គឺម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ទំនប់បុរាណមានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប កំពុងត្រូវបានប្រជាពលរដ្ឋ ធ្វើការជីកយកអាចម៍ដី ដែលវាបានបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ។ ដើម្បីទប់ស្កាត់ករណីនេះ អាជ្ញាធរជាតិអប្សរា និងមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកសូទ្រនិគម កាលពីថ្ងៃទី០៤ ខែមីនា...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្ប: សម្រាប់កូនខ្មែរសិក្សាស្វែងយល់ !

នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានរៀបចំពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណ ដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដី និងក្រោមដី រួមទាំងប្រវត្តិសិល្ប:ជាច្រើនទៀត។ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គ រមិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តជួសជុលរចនាសម្ពន្ធស្រះខាងជើង នៃប្រាសាទអង្គរវត្តឱ្យរួចរាល់

ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០,០០០ម៉ែត្រត្រីគុណ។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលមនិងលើកតម្លៃរចនាសម្ព័ន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង ឱ្យដឹងនៅថ្ងៃនេះថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ព័ន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា កិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ គឺត្រូវការឱ្យមានការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះការធ្វើកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរីនាពេលនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង , រៀបចំសួនស្មៅ , ការដាំដើមឈើ និង ការរៀបចំប្រព័ន្ធបង្ហូរទឹកនៅទីនោះ ។...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សម្ពោធបើកដំណើរការសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ជាផ្លូវការ

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ពោធបើកដំណើរការ សាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាផ្លូវការ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សិល្បៈបុរាណ និងផ្សព្វផ្សាយវប្បធម៌ អារ្យធម៌ខ្មែរ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល

អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យអ្នកទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់ បន្ទាប់ពីប្រាសាទនេះ ត្រូវបានបញ្ចប់ការជួសជុល និងបានសម្ពោធន៍បើកជាផ្លូវការឡើងវិញបន្ទាប់ពីចាប់ផ្តើមអនុវត្តគម្រោងជួសជុលកាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងមក ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ និងបានសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ ដោយក្នុងអំឡុងពេលនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យភ្ញៀវទេសចរទាំងអស់ចូលទស្សនា មួយរយៈពេល ដើម្បីបានឃើញពីស្នាដៃដែលបុព្វបុរសបានបន្សល់ទុក។ នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២...

ព័ត៌មានលំអិត

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកចំនួនមួយ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២នេះ ក្រោមអធីបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន...

ព័ត៌មានលំអិត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតិដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរ:ខ្លោងទ្វារអង្គរធំ (ហៅ ខ្លោងទ្វាតាកាវ) !

ខ្លោងទ្វារបុរាណអង្គរធំ ហៅ ខ្លោងទ្វាតាកាវ ត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជួសជុល ដោយសារខ្លោងទ្វារបុរាណនេះ មានសភាពទ្រុឌទ្រោម អាយុកាលច្រើន, បញ្ហាអាកាសធាតុ, សង្គ្រាម, កង្វះការថែទាំ និងការដុះដាល នៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនបានដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតយ៉ាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ...

ព័ត៌មានលំអិត

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

សួនផ្កាកូស្មូដែលស្ថិតនៅលើរង្វង់មូលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ នៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តផ្សេងៗ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ ដើម្បីទៅទស្សនារមណីយដ្ឋានភ្នំគូលែន , ទៅកាន់ស្រុកអន្លង់វែង និងប្រាសាទព្រះវិហារ ។ ក្នុងឱកាសនៃការចូលទស្សនាកម្សាន្តសួនផ្កានេះ លោកស្រី អន ហុង ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ផ្កានៅនឹងរង្វង់មូល ពិសេសបានសម្ដែងនូវការកោតសរសើរចំពោះភាពឆ្លាតវៃដែលមានគំនិតរៀបចំដាំផ្កាក្នុងតំបន់នេះ និងសំណូមពរដល់អ្នកដែលមកចូលកម្សាន្តសូមជួយថែរក្សាដើមផ្កាទាំងអស់នេះ...

ព័ត៌មានលំអិត
Page 59 of 94 1 58 59 60 94

Recommended

សូម Like និង Follow ពួកយើង