វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញវត្ថុសិល្បៈក្វាត ជិត២ពាន់គ្រាប់ ជូនដល់សាធារណៈជនបានទស្សនា

វត្ថុសិល្បៈក្វាត ដែលជាប្រភេទត្បូង ចំនួន ៦.៩៥៦គ្រាប់ ដែលក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ នឹងត្រូវដាក់តាំងបង្ហាញដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប។ លោក គុន ផល្លី មគ្គុទ្ទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឲ្យដឹងថា វត្ថុសិល្បៈបុរាណក្វាតទាំង ៦.៩៥៦គ្រាប់...

ព័ត៌មានលំអិត

ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលបានអ្នកដំណើរសរុបប្រមាណជាង ៥០ម៉ឹននាក់ រីឯការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរបានជាង ៣៧លានដុល្លារអាមេរិក

សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឹននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់...

ព័ត៌មានលំអិត

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៤នេះថា មានអ្នកទេសចរជាតិនិងអន្ដរជាតិ ប្រមាណជាង៣០៤.០៦៤នាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នាថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ចូល២០២៤ ក្នុងនោះ មានអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥,០០០ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩,០៦៤ នាក់ ដែលជាថ្ងៃសម្រាកចុងឆ្នាំ២០២៣ ក៏ដូចជារាត្រីឆ្លងចូលឆ្នាំ២០២៤។...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរបញ្ជាក់ថា បានរកចំណូលជិត ៤០លានដុល្លាអាម៉េរិក ក្នុងឆ្នាំ២០២៣ ពីការលក់សំបុត្រឲ្យអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ

តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ បានរកចំណូលពីការលក់សំបុត្រជូនអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៣៧.១៩៨.៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង ២០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២។ របាយការណ៍បន្ថែមថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨.០៦៩នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះកើនឡើង ១៧៧,៧៣ភាគរយ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប

នៅថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីចំនួន ៣ទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប ដែលញ៉ាំងឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក្នុងខេត្តសៀមរាប កាន់សប្បាយរីករាយ និងមានការកម្សាន្តប្រកបដោយភាពសំបូរបែប។ បន្ទាប់ពីព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ចប់យ៉ាងសប្បាយរីករាយកាលពីពេលកន្លងទៅ។ ដូចគ្នាដែរ សម្រាប់ពិធិបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ...

ព័ត៌មានលំអិត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានកំពុងដំណើរការក្នុងការធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុលក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះមានរយៈពេល ៣ខែ ដែលចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤។ ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្មមានគោលបំណង...

ព័ត៌មានលំអិត

ការកម្សាន្តនៅសហគមន៍ទេសចរណ៍ នាឱកាសឆ្លងឆ្នាំ ផ្ដល់អារម្មណ៍បែបធម្មជាតិ និងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ អ្នកស្រុកដើមខេត្តសៀមរាប

សហគមន៍ទេសចរណ៍ធម្មជាតិ ជាកញ្ចប់ទេសចរណ៍មួយបែប ក្រៅពីប្រាសាទ ដែលផ្ដល់នូវអារម្មណ៍បែបអ្នកស្រុកភូមិមូលដ្ឋាន ដែលសុទ្ធសឹងជាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងក្មេងនាសម័យទំនើបពុំធ្លាប់បានជួបប្រទះ។ ចំពោះដំណើរកម្សាន្តអ្នកទេសចរណ៍ជ្រើសរើសការ ជិះរទេះគោ និងជិះទូក ព្រមទាំងសាករសជាតិម្ហូបបែបជនបទ យ៉ាងឆ្ងាញ់ពិសារ។ តាមការលើកឡើងពី លោក អ៉ឹង គឹមហួ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបង ដែលបានមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិក្នុងខេត្តសៀមរាប បង្ហាញថា សហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជនកម្ពុជា-ចិន នឹងធ្វើរៀបចំឡើងនៅខែមករាខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាជាច្រើនប្រភេទ

ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងចិន នឹងរៀបចំឡើងនៅតំបន់អង្គរ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាពីសំណាក់សិល្បៈករល្បីៗពីប្រទេសទាំង២ ទៀតផង។ ក្នុងកិច្ចពិភាក្សាដើម្បីត្រៀមបើកព្រឹត្ដិការណ៍ឆ្នាំ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម ជុក ជំនោ អគ្គនាយកដ្ឋាអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍...

ព័ត៌មានលំអិត

ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះ បានប្រទះឃើញចម្លាក់បដិមារបុរាណធ្វើពីថ្មភក់ចំនួន ៦ដុំ នៅក្នុងការដ្ឋាន ខណ:ដែលអ្នកជំនាញកំពុងតែជួសជុលនៅការដ្ឋានប្រាសាទតាព្រហ្ម។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានរូបព្រះពុទ្ធគង់ភ្នែនប្រក់នាគនៅកណ្តាល និងខាងឆ្វេងមានរូបប្រាជ្ញាបារមី និងខាងស្តាំមានរូបលោកកេស្វរៈចំនួន២ រូបលោកកេស្វរៈចំនួន១រូប...

ព័ត៌មានលំអិត
Page 6 of 93 1 5 6 7 93

Recommended

សូម Like និង Follow ពួកយើង