នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

ការបណ្តុះបណ្តាលសិស្សឱ្យមានគ្រឹះរឹងមាំពីតូច គឺជាចំណុចចាំបាច់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើសិស្សានុសិស្សទទួលបានចំណេះដឹងជាមូលដ្ឋាន ដែលជាគ្រឹះរឹងមាំតាំងពីនៅតូចនោះ ការបន្តការសិក្សារបស់ពួកគេចាប់ពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា នឹងទទួលបានជោគជ័យ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងវេទិកាសាធារណៈ ការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយបញ្ហាប្រឈមនានា ស្ថិតនៅសាលាវិទ្យាល័យ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦...

ព័ត៌មានលំអិត

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមព្រឹទ្ធសមាជិក អៀរីស(Tim Ayres) ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម របស់អូស្ត្រាលី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានទៅធ្វើទស្សនកិច្ចនៅអង្គការ Apopo ក្នុងក្រុងសៀមរាប ដែលជាទីស្នាក់ការចិញ្ចឹម និងបង្វឹកសត្វកណ្តុររាវរកគ្រាប់មីនក្នុងដីនៅកម្ពុជា។...

ព័ត៌មានលំអិត

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី បានបើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ កម្ពុជា-អូស្ត្រាលី ជាផ្លូវការ ក្នុងទំហំទឹកប្រាក់១.៣៥លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល៣ឆ្នាំ ដែដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា និងឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមការងាអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅសំខាន់ៗក្នុងខេត្តសៀមរាប

ក្នុងដំណើរចុះពិនិត្យសិក្សាគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅទូទាំងប្រទេស នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងក្រសួងទេសចរណ៍ បានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនទូរគមនាគមន៍ចំនួន១២ និង មន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងខេត្ត ដើម្បីសាងសង់បង្គោលអង់តែនទូរស័ព្ទចល័ត និងការតភ្ជាប់បណ្តាញអ៊ីនធើណិត ក្នុងន័យពង្រីកវិសាលភាព និងគុណភាពនៃប្រព័ន្ធទូរគមនាគមន៍។ តាមការឱ្យដឹងពីឯកឧត្តម...

ព័ត៌មានលំអិត

ក្រសួងសាធារណៈការ ដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ដនៅក្នុងខេត្ដសៀមរាប

ដើម្បីបំរើដល់សាធារៈជនក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី និងដើម្បីលើកកំពស់បរិស្ថាន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីមួយទៀត នៅក្នុងខេត្ដសៀមរាប បន្តាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសហនុ ដែលស្ថានីយបញ្ចូលនេះ ស្ថិតនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន...

ព័ត៌មានលំអិត

គ្រួសារសពអតីតយុទ្ធជនក្នុងខេត្តសៀមរាបចំនួន៤៣គ្រួសារ បានទទួលប្រាក់គោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា

នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សមាជិកគ្រួសារសពអតីតយុទ្ធជនរស់នៅក្នុងខេត្តសៀមរាបចំនួន ៤៣គ្រួសារ បានទទួលប្រាក់គោលនយោបាយ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដែលក្នុងនោះរួមមានប្រាក់បូជាសព និងឧបត្ថម្ភជូនជនពិការ ចំនួន ១៧គ្រួសារ និងប្រាក់ធានារាប់រងសង្គមជូននិវត្តជន និងជនបាត់បង់សមត្ថភាពការងារ ចំនួន ២៦គ្រួសារ។ ឯកឧត្តម ឈួរ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលួន ស៊ីសូលីត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាទីក្រុងវៀងច័ន្ទ ខណៈសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសឡាវ។ សម្តេចប្រធានរដ្ឋសភា...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

នៅពេលបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្ត រាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នា ឱ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងបន្ថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា បានថ្លែងបន្ដថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងបន្ថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល...

ព័ត៌មានលំអិត
Page 61 of 241 1 60 61 62 241

Recommended

សូម Like និង Follow ពួកយើង