នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

ក្នុងឱកាសដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតំបន់ចំការម្រេចលោក ខឹម វាសនា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា សូមចាកចេញមកដោយខ្លួនឯងដើម្បីវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ហើយក្នុងករណីដែលបងប្អូនគ្មានមធ្យោបាយផ្ទាល់ខ្លួន រដ្ឋបាលខេត្តមានរថយន្ដយោធាសម្រាប់ជួយដឹកជញ្ជូនដល់ផ្ទះ ហើយអាជ្ញាធរមិនបានយកទោសពៃពីការជួបជុំគ្នា...

ព័ត៌មានលំអិត

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs នៅសៀមរាប

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs ។ វេទិកានេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំ និងសម្របសម្រួលពីឯកឧត្តម បណ្ឌិត សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន...

ព័ត៌មានលំអិត

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងបន្តការជួបជុំរហូតដល់បំណាច់ខែកញ្ញា ខណៈអាជ្ញាធរខត្តសៀមរាប ដាក់ឱសានវាទត្រឹមម៉ោង ២៤យប់នេះ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្សបានសហការ យ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង...

ព័ត៌មានលំអិត

រយៈពេល៨ថ្ងៃ ក្រុមការងារជំនាញបានកាប់ឆ្កាព្រៃបានជិត ១០០ហិកតា និងសាងសង់ផ្លូវសម្រេចបាន ១៧ភាគរយ ជូនពលរដ្ឋក្នុងឃុំរុនតាឯក

ឯកឧត្ដម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធកំពុមមាញឹកក្នុងការកាប់ឆ្កាព្រៃ និងសាងសង់ផ្លូវនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប សម្រាប់ឱ្យប្រជាពលរដ្ឋចាកចេញពីរមណីយដ្ឋានអង្គរ។ ហើយគិតមកទល់ពេលនេះបានប្រមាណ ៩៥ហិកតា និងការសាងសង់ផ្លូវបានប្រវែងចំនួន...

ព័ត៌មានលំអិត

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសមាជិកសភាស្រ្តី

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី តាមប្រព័ន្ធនិមិ្មត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនាពេលនេះមានការចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិក WAIPA...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង ដែលនេះជាប្រសាសន៍ណែនាំរបស់...

ព័ត៌មានលំអិត

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើបញ្ហាមួយចំនួនក្នុងខេត្ត ជាពិសេសបញ្ហានៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ដែលជាអ្នកគាំទ្រលើ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋ នាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួន ស្ថិតនៅភូមិសសី ឃុំត្បែង...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

ក្នុងឱកាសចុះពិនិត្យមើលដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជំនួយរបស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយ ដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុន ក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ គឺសម្រេចបាន...

ព័ត៌មានលំអិត

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិតនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម វ៉ង...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ទទួលជួបប្រតិភូមន្ទីរពេទ្យខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីសម្តែងការគួរសម និងពិភាក្សា លើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ...

ព័ត៌មានលំអិត
Page 62 of 238 1 61 62 63 238

Recommended

សូម Like និង Follow ពួកយើង