ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon Mission-2 ឬ Chandrayaan-2 ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដែល​ត្រូវបាន​គេ​ពន្យារពេល​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស​។​ ​គ្រាប់​រ៉ុក្កែត «GSLV-Mk-III » ដែល​ដឹក​អាកាសយានិក លោក Vikram និង​លោក Pragyaan និង​បាន​ហោះ​ចេញ​នៅ​ម៉ោង ១៤:៤៣​នាទី...

ព័ត៌មានលំអិត

ប្រទេស​អាល្លឺម៉ង់​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​

​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​លី​ប៊ី​លោក អូ​លី​វើ អូ​ហ្សា (Oliver Owcza) បាន និយាយថា ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ជំនួយ​ចំនួន ២​លាន​អឺរ៉ូ ស្មើនឹង ២.២៤ លាន​ដុល្លារ​អាមេរិក ដល់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ហៅ​កាត់​ថា UNHCR ដើម្បី​ជួយ​ជនភៀសខ្លួន និង​អ្នក​ដែល​ផ្លាស់​ទីលំនៅ​នៅក្នុង​ប្រទេស​លី​ប៊ី​។​ ​លោក​ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​និយាយថា បន្ទាប់ពី​ការសង្គ្រោះ​បន្ទាន់​នាពេល​ថ្មីៗ​នេះ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ចិន​ក្នុងការ រាំងស្ទះ​សកម្មភាព​រុករក​ប្រេង និង​ឧស្ម័ន​នៅ​សមុទ្រ​ខាងកើត​

​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) បាន​រាយការណ៍​ថា ក្រសួងការបរទេសរ​បស់​សហរដ្ឋអាមេរិក (DoS) បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​របាយការណ៍​ដែលថា ប្រទេស​ចិន​កំពុង​រារាំង​សកម្មភាព​រុករក​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​ដទៃទៀត​នៅ​សមុទ្រ​ខាងកើត ហើយ​បាន​និយាយថា សកម្មភាព​ទាំងនោះ គឺជា​ការគំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។​ ​អ្នកនាំពាក្យ​របស់ ក្រសួងការបរទេសរ​បស់​សហរដ្ឋអាមេរិក (DoS) លោកស្រី ម៉​រ​ហ្គេ​ន អរ​ថេ​ហ្គឺ​ស (Morgan Ortagus)...

ព័ត៌មានលំអិត

ប៉ូលីស​៦​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​ប៉ា​គី​ស្ថាន​ភាគ​ពាយ័ព្យ

​នាយ​ប៉ូលីស​ម្នាក់​បាន​និយាយថា ការវាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​មួយ​ទៅលើ​ប៉ូលីស​នៅក្នុង ស្រុក ឌី​រ៉ា អ៊ី​ស្មេ​ល ខាន (Deera Ismail Khan) ភាគ​ពាយ័ព្យ ប្រទេស​ប៉ា​គី​ស្ថាន បានធ្វើឱ្យ​ប៉ូលីស​៦​នាក់​ស្លាប់ នឹង​ច្រើន​នាក់​ទៀត របួស​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ​។​ ​នៅក្នុង​ការវាយប្រហារ​លើកទីមួយ បានសម្លាប់​ប៉ូលីស​២​នាក់ និង​ច្រើន​នាក់​ទៀត​របួស ដោយ​ពួក​សកម្មប្រយុទ្ធ​មិន​ស្គាល់​អត្តសញ្ញាណ និង​ខ្លះទៀត​បាន​បាញ់​ទៅលើ​ប៉ុស្តិ​ត្រួតពិនិត្យ​មួយ​របស់​ប៉ូលីស...

ព័ត៌មានលំអិត

នាវា​ពិឃាត​អាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ កាលពីពេល​ថ្មីៗ​នេះ

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Jonathan Hoffman បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​បាន​ស្ថិតនៅក្នុង «​សញ្ញា​នៃ​ការគំរាមកំហែង​» ដល់​នាវាចម្បាំង​អាមេរិក​នៅ​ច្រក សមុទ្រ Hormuz មុនពេល​ត្រូវបាន​បំផ្លាញ​ដោយ​កងកម្លាំង​អាមេរិក​ក្នុង​សកម្មភាព​ការពារ​ខ្លួន​។​ ​កាលពី​ខែមិថុនា​កន្លងទៅ កងកម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម (IRGC) បានប្រកាសថា ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើប​ការ​អាមេរិក​មួយគ្រឿង​ទៅលើ​ដែនទឹក​នៃ​ខេត្ត Hormozgan របស់​អ៊ីរ៉ង់​។ ក្រុង​តេ​អេ​រ៉ង់​បាន​អះអាងថា យានអវកាស​ស៊ើបការណ៍​អាមេរិក RQ-4...

ព័ត៌មានលំអិត

ចិន​ទទូច​ដល់​អាមេរិក​ឱ្យ​ឈប់​ប្រើប្រាស់​បញ្ហា​សាសនា ដើម្បី​ចូល​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ប្រទេស​ចិន​បាន​រិះគន់​កិច្ចប្រជុំ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ជាមួយ​ការ​លើកឡើងថា « ជន​ជាតិចិន​រងគ្រោះ ពី​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​សាសនា » ដោយ​ទទូច​ដល់​ភាគី​អាមេរិក​ឱ្យ​បញ្ឈប់​កុំ​ប្រើ​បញ្ហា​សាសនា ដើម្បី​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក លូ កាង បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ នៅពេល គេ​ស្នើ​ឱ្យធ្វើ​អត្ថាធិប្បាយ​ស្តីពី​កិច្ចប្រជុំ...

ព័ត៌មានលំអិត

គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូណេស៊ី ម្សិលមិញ​នេះ​

​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី ១៤ ខែកក្កដា​ម្សិលមិញ​នេះ មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ប្រទេស​ឥណ្ឌូណេស៊ី​ភាគ​ខាងកើត​។​ ​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​និយាយថា ការរញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ជម្រៅ ១០​គីឡូម៉ែត្រ​នៅ​តំបន់​មួយ​ដែលមាន​ចម្ងាយ ១៦៨​គីឡូម៉ែត្រ នៅ​ភាគខាងត្បូង - ភាគ​អាគ្នេយ៍​នៃ​តំបន់ Ternate នៅ​ខេត្ត...

ព័ត៌មានលំអិត

ប្រទេស​ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះកីឡា​ពិភពលោក​យោធា​លើក​ទី​៧

​កីឡា​ពិភពលោក​យោធា​លើក​ទី​៧ ដែល​នឹង​ប្រារព្ធ​នៅ​ទីក្រុង​អូ​ហាន ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​១៥ ដល់ ៣០ ខែតុលា ឆ្នាំ​២០១៩​នេះ​។​ ​នេះ​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​កីឡា កីឡា​ពិភពលោក​យោធា (CISM World Games)​ហើយ ដែល​អនុញ្ញាត​ឲ្យ​ការប្រកួត​ប្រដាល់​ដោយ​យោធា​នារី​។​ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​នេះ មាន​២៣​វិញ្ញាសារ ហើយ​គិត​មកដល់ពេលនេះ កន្លែង​ប្រកួត​ទាំងអស់​ចំនួន​៣៥ ត្រូវបាន​គេ​សាងសង់ ឬ...

ព័ត៌មានលំអិត

លោកមូ​ននិង​លោកត្រាំ អះអាង​ពី​ការប្តេជ្ញាចិត្តចំពោះ​សម្ព័ន្ធភាពនឹង​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង

ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ប្រធានាធិបតី​កូរ៉េ ខាង ត្បូង​លោក មូ​ន ចា​-​អ៊ិន​(Moon Jae-in) និង​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​សារជាថ្មី​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ចំពោះ​សម្ព័ន្ធមិត្ត ទ្វេភាគី នឹង​ការ បញ្ចប់​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ផ្ទៀង ផ្ទាត់​យ៉ាង​ពេញលេញ នៅ​កូរ៉េ​ខាង...

ព័ត៌មានលំអិត

ប្រតិភូ​រុស្ស៊ី នឹង​តួ​ក​គី​បាន​ប្តេជ្ញាចិត្តធ្វើ​កិច្ចសហប្រតិបត្តិការ​នៅ PACE

​ប្រធាន​គណៈកម្មការ​រ​បស់​សហព័ន្ធរុស្ស៊ី​(​សភា​ជាន់ខ្ពស់​) លោកស្រី Valentina Matviyenko បាន ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ប្រធាន សភា ជាន់ខ្ពស់​(​រដ្ឋសភា​) លោក Mustafa Sentop ថា គណៈប្រតិភូ​ជាតិ​រុស្ស៊ី និង​តួ​ក​គី​បាន ត្រៀម​រៀបចំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ស្ថាបនា នៅក្នុង​សភា​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​(PACE)​។​លោកស្រី​បាន​និយាយថា យើង​បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​របស់​យើង...

ព័ត៌មានលំអិត
Page 63 of 64 1 62 63 64

Recommended

សូម Like និង Follow ពួកយើង