វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ សារមន្ទីរទាំង៣ ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា រួមមានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានចាប់បើកដំណើរការវិញហើយ និងអនុញ្ញាតឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចូលទស្សនាដោយមិនគិតថ្លៃ។ គួររំលឹកថា យោងតាម សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល កាលល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានជូនដំណឹងដល់...

ព័ត៌មានលំអិត

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

រយៈពេល៤ខែដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប មានការថយចុះរហូតដល់ជាង៦០ភាគរយ ឬស្មើនឹង ជាង៣៨ម៉ឹននាក់ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៩៧ម៉ឹននាក់ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

តាមការគ្រោងទុកព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងត្រូវដាក់ដំណើរការជាផ្លូវការនៅឆ្នាំ២០២៣ ដែលវានឹងអាចជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់ នេះបើតាមការលើកឡើង របស់ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកអភិបាលរងខេត្ត បង្ហាញថា...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញពីភាពស្របគ្នានៃការងារស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្ត របស់ប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប

ព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ពាក់ព័ន្ធនឹងការងារស្តារឡើងវិញ នូវវិស័យទេសចរណ៍ ខណៈពិភពលោក នៅបន្តជួបវិបត្តិជម្ងឺកូវិដ១៩ ។ លោក ឡាយ គីមសួរ...

ព័ត៌មានលំអិត

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន ៧១១បំណែក ដែលប្រមូលបានពីប្រជាជន និងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាព និងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឱ្យដឹងនៅរសៀលថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ...

ព័ត៌មានលំអិត

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ ខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ រវាង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេម( AIMS ) ជាមួយក្រុមហ៊ុន ហ្គោលដិន ស៊ីល ភីច ខូអិលធីឌី (Golden...

ព័ត៌មានលំអិត

ក្រុមហ៊ុនរបស់ប្រទេសបារាំង កំពុងសិក្សាគម្រោងរៀបចំសួនកម្សាន្តធំមួយក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យអគ្គនាយកក្រុមហ៊ុន អ៊ិន ឃ្យូ បេធ័រ ខនភ្លូអិនស៍ របស់ប្រទេសបារាំង...

ព័ត៌មានលំអិត

ចម្លាក់ពើងគំនូរនៅចង្កេះភ្នំគូលែន មានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ តែពុំទាន់មានអ្នកទេសចរណ៍ទៅទស្សនា

អ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានសិក្សារកឃើញថា ពើងគំនូរ ឬចម្លាក់ពើងគំនូរ តូចធំជាច្រើនកន្លែងនៅចង្កេះភ្នំគូលែន ក្នុងភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មានអាយុកាលជាង២ពាន់ឆ្នាំមុនគ្រឹស្តសករាជ។ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នេះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា តំបន់ទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រពើងគំនូរនេះ ពុំមានអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនានោះទេ...

ព័ត៌មានលំអិត

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ...

ព័ត៌មានលំអិត

លោកជំទាវ ម៉ែន សំអន បួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទកណ្តាលស្រះស្រង់ សុំសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា

ក្នុងឱកាស អញ្ជើញពិនិត្យទីតាំងការដ្ឋានជួសជុល និងកំណាយ នៅប្រាសាទកណ្តាលស្រះស្រង់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងទំនាក់ទំនងព្រឹទ្ធសភានិងរដ្ឋសភា ក៏បានរៀបចំប្រារព្ធពិធីបួងសួង ដល់វត្ថុស័ក្តិសិទ្ធិដែលបានរកឃើញនៅក្នុងប្រាសាទនេះ ដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ខណៈវិបត្តិជំងឺកូវីដ១៩ កំពុងតែបន្តរីករាលដាលនៅលើសកលលោក។ ក្នុងឱកាសនោះដែរ...

ព័ត៌មានលំអិត
Page 68 of 94 1 67 68 69 94

Recommended

សូម Like និង Follow ពួកយើង