នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ

បរិមាណសំណល់វេជ្ជសាស្ត្រ ដែលបង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ ក្នុងមួយឆ្នាំ អាចមានប្រមាណ ២,០០០តោន ដោយឡែកបរិមាណសំណល់បង្កើតពីមូលដ្ឋានថែទាំសុខភាពឯកជននៅទូទាំងប្រទេសមានប្រមាណ ៥,៦៧៦តោន ក្នុង១ឆ្នាំ នេះបើតាមការឱ្យដឹងពីឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណល់វជ្ជសាស្ត្រនៅកម្ពុជា នៅសាលាខេត្តសៀមរាប ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពី...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។ លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ មានដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប សហការជាមួយគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ិន រុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ រួមជាមួយឯកឧត្តម លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយស្រុក...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់មន្ទីរបរិស្ថានខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរបរិស្ថានខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទីសដៅអនុវត្តការងារបន្តសម្រាប់ឆមាសទី២ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០

សៀមរាប៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងអាស៊ាន បានអះអាងថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាន ជាវេទិការមួយដែលបានបង្កើតឱកាសដល់យុវជនយល់ដឹងនូវបញ្ហាផ្សេងៗដើម្បីចូលរួមនៅក្នុងការរៀបចំគោលនយោបាយ និងការផ្តល់អនុសាសន៍ផ្សេងៗដល់ថ្នាក់ដឹកនាំរបស់ខ្លួនបានយកទៅពិចារណា។ មានប្រសាសន៍នៅក្នុង សន្និសីទសារព័ត៌មាន ក្រោយពេលបិទបញ្ចប់កម្មវិធី នារសៀលថ្ងៃទី២៦ កក្កដា នេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាននេះ ពិតជាមានសារសំខាន់សម្រាប់យុវជន ដែលជាការផ្តល់ឱកាសដល់តំណាងយុវជនមកពីប្រទេសទាំង១០...

ព័ត៌មានលំអិត

កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 

សកម្មភាពគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន បានបន្តសកម្មភាពការងារទៅតាមផែនការដែលបានគ្រោងទុក បើទោះបីជាប្រឈមនឹងសភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសកល និងធ្វើឲ្យមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជា ក្នុងតំបន់ និងក្នុងប្រទេសយើងយ៉ាងណាក្តី ក៏ក្រុមការងារយើងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ ។   ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋបាលខេត្ត និងគ្រប់មន្ទីរ អង្គភាព...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក...

ព័ត៌មានលំអិត

យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

គណ:កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទី៤ នៃប្រទេសកម្ពុជា និងយោធភូមិភាគទី២ នៃប្រទេសថៃ បានបើកកិច្ចប្រជុំលើកទី២៣ របស់ខ្លួន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អ រវាងភាគីទាំងពីរ តាមបណ្តោយព្រំដែន។កិច្ចប្រជុំនេះធ្វើឡើងនៅខេត្ដសៀមរាប ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានគណ:កម្មាធិការព្រំដែន ថ្នាក់...

ព័ត៌មានលំអិត

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

រយ:ពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមសហគមន៍ប្រមាណជា ១លាននាក់ ក្រោមការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដី៤៣៣គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន៣២២,៥១៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២,២៦០គ្រាប់។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី...

ព័ត៌មានលំអិត
Page 68 of 241 1 67 68 69 241

Recommended

សូម Like និង Follow ពួកយើង