សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុខ សុទ្ធាវុធ​អធិការនគរបាល​ស្រុក បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដើម្បី​ដឹក​ទឹក​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ សម្រាប់​ធ្វើបុណ្យ​ភូមិ នៅ​ភូមិ​ស្វាយ​ពក ឃុំ​គោកធ្លក​លើ ចំនួន​២​រថយន្ត និង​ចំនួន​២​ឡាន​បន្ថែមទៀត ទៅ​ចែកជូន​សាលារៀន​អនុវិទ្យាល័យ​គោកធ្លក​សង្ឃឹម និង​សាលារៀន​បឋម​តា​ភ្ញា...

ព័ត៌មានលំអិត

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​គោយន្ត​កែ​ច្នៃ​ពណ៌​ខៀវ គ្មាន​ផ្លាកលេខ ជាមួយនឹង​ម៉ូតូ នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង មនុស្ស​ចំនួន​០២​នាក់​ផ្សេង​ទៀត...

ព័ត៌មានលំអិត

គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូងដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

​កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំ ដឹកនាំ​ដោយ​លោក លុក ផុស អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំងចម្រុះ ក្នុង​កម្លាំង​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ អធិការ​ស្រុក និង​មាន​ការសហការ​ចូលរួម​ពី​កម្លាំង​ផ្នែក​សឹក​រង​ស្រុក កង​អាវុធហត្ថ​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ​គោក​ដូង បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្ចារ...

ព័ត៌មានលំអិត

ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់ នៅក្នុង​សង្កាត់​គោកចក

លោក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជា ពលរដ្ឋ​មួយ​ខ្នង ធ្វើ​អំពី​ថ្ម​នៅ​ខាងក្រោម ឈើ​លើ ប្រក់​ក្បឿង ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ កម្ពស់​៧​ម៉ែត្រ ជា​របស់​ឈ្មោះ ស ឈ​យ ភេទ​ប្រុស...

ព័ត៌មានលំអិត

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

​ដើម្បី​ធានាឲ្យបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​: និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បាន​ជំរុញ​ឲ្យ​អាជីវករ​អ្នកលក់ដូរ​ជាប់​ចិញ្ចើមផ្លូវ នៅ​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ធ្វើការ​រុះរើ​តូប និង​កាត់​សំ​យ៉ាប ផ្ទាំង​ប៉ាយ​យីហោ​តូចធំ ដែល​លយ​ចូលមក​ដល់​ផ្លូវ​សាធារណៈ​ដោយ​ខ្លួនឯង ចៀងវាង​ការខាតបង់​ទ្រព្យសម្បត្តិ​។​ ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​លើ ពាក់ព័ន្ធ​ផ្លូវ​សាធារណ​: បាន​ធ្វើ​ការប្រជុំ​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ...

ព័ត៌មានលំអិត

មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀនត្រូវ​នគរបាល​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​មិញ​នេះ​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៦​នាក់ ក្នុងនោះ​មាន​ស្រី​០១​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន រួម​ទាំង​វត្ថុតាង រួមមាន ៖ ម្សៅ​មេតំ​ហ្វេ​តា​មីនប្រភេទ​ទឹកកក ចំនួន​១១​កញ្ចប់ ស្មើ​នឹង​ទម្ងន់​៨,៥​ក្រាម​(​ទាំង​សំបក​) និង​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​គ្រឿងញៀន បាន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្ត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ...

ព័ត៌មានលំអិត

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅក្នុង​ស្រុក​សូទ្រនិគម ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង កាលពី​រសៀល​ម្សិលមិញ​

លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បានឲ្យដឹងថា លំនៅដ្ឋាន​មួយ​ខ្នង ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​ឈ្មោះ វ៉ាន់ ហ៊ំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខណៈ​បច្ចុប្បន្ន​ម្ចាស់ផ្ទះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ជាង​៩០០​គ្រួសារ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង

ប្រជាពលរដ្ឋ​ជាង​៩០០​គ្រួសារ រស់នៅ​ក្នុងភូមិ​ចំនួន​៣ នៃ​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប តែងតែ​ជួប​ការលំបាក​ក្នុង​រដូវប្រាំង ដោយ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មួយ​នេះ​។​ ​លោក ងិ សុគា ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គោគ​ចាន់ បាន​និយាយថា​រូបលោក ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដទៃទៀត ត្រូវ​ទៅ​ដឹក​ទឹក​ពី​កន្លែង​ឆ្ងាយៗ ហើយ​ត្រូវ​ប្រឹង​យួរ​ប៊ីដុង​ដាក់​ទឹក​ចំណុះ​៣០​លីត្រ​ពី​ក្នុង​ស្រះ​ឡើង​មក​ផ្នែក​ខាងលើ​មាត់​ស្រះ និង​ដោយសារ​ប្រឹង​ដងទឹក​ខ្លាំងពេក បាន​ធ្វើឲ្យ​លោក​ឈឺ​ដើមទ្រូង មិន​អាច​ចុះ​ទៅ​ដងទឹក​ពី​ក្នុង​ស្រះ​បាន​ទៀត​ទេ ។​...

ព័ត៌មានលំអិត

រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការដឹកជញ្ជូន​ធនធាន​រ៉ែ​ចូល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការដឹកជញ្ជូន​ធនធាន​រ៉ែ ដូចជា​ដីស ដី​ក្រហម ខ្សាច់ និង ថ្ម ជាដើម នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាង​ថា នៅក្នុង​ខណៈពេល​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ផ្សារ​ក្រោម សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ យើង​ពុំ​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់ ដាក់​នៅ​ក្នុង​ប្រភេទ​ទំនិញ​ម្ហូបអាហារ​ស្រស់​មួយចំនួន​ឡើយ ដូចជា​សណ្តែកបណ្តុះ , ស្ពៃ​ជ្រក់ , ស​សៃ​គុយទាវ , ជ្រក់​ទំពាំង...

ព័ត៌មានលំអិត
Page 69 of 84 1 68 69 70 84

Recommended

សូម Like និង Follow ពួកយើង