ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់

រដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ដែលហៅកាត់ថា GIZ និង Siem Reap Tourism Club-STC បានរៀបចំបើកសិក្ខាសាលាមួយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅសណ្ឋាគារ អង្គរមិរ៉ាខល ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង១៦ក្នុងក្រុងសៀមរាប

នៅថ្ងៃចាប់ផ្ដើមនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាលរងខេត្តសៀមរាប បានអញ្ជើញជាធិបតីក្នុងការបើកវិញ្ញាសារ ដើម្បីបញ្ជាក់ថាដំណើរការនៃការប្រឡងនាពេលនេះ មានភាពសុក្រឹត្យ និងពុំមានការបែកធ្លាយវិញ្ញាសារនោះឡើយ។ មានប្រសាសន៍ក្នុងពិធីបើកវិញ្ញាសារ ក្នុងមណ្ឌលប្រឡង នៃវិទ្យាល័យ...

ព័ត៌មានលំអិត

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នង មាន២បន្ទប់ សាងសង់អំពីថ្មប្រកសង័្កសី ស្ថិតនៅសាលាបឋមសិក្សា បិងការ៉ា ថ្មគោល ដែលជាសាលាឧបសម្ព័នសាលាធិបតី ក្នុងឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ផ្តល់តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោក ស៊ត់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

នៅសល់រយៈពេលប្រមាណ ១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នឹងមកដល់។ ដើម្បីពង្រឹងស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ឯកឧត្ដម ផៃ សុខខេង នាយរងខុទ្ធកាល័យ នៃក្រសួងការពារជាតិ រួមនិងលោកអភិបាលស្រុក បានជួបសំណេះសំណាល ជាមួយបេក្ខជនប្រមាណ២៧០នាក់ ដែលពីវិទ្យាល័យវ៉ារិន និងវិទ្យាល័យស្រែណូយ។...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន ៣០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជនដែលអាចស្វែងរកម្រៃបានសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវអនុវត្ត។ ឯកឧត្តម ប៉ាក់ សុខុម...

ព័ត៌មានលំអិត

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញជាង១០០នាក់ ធ្វើកម្មសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតជាង ១០០នាក់ មកពីសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ ក៍ដូចជាសិក្សាឱ្យបានយល់ដឹងបន្ថែមពីវប្បធម៌ ប្រពៃណី អរិយធម៌របស់ខ្លួនឱ្យកាន់តែច្បាស់ ដែលកម្មសិក្សានេះដែរមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៣។ លោកបណ្ឌិត កុល សារូ សាស្ដ្រចារ្យនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកដឹកនាំក្រុមនិស្សិត បានឲ្យដឹងថា...

ព័ត៌មានលំអិត

សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្តសៀមរាប បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្ដសៀមរាប ចំនួន៥៩នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា ដែលការបណ្តុះបណ្ដាលនេះមានរយៈពេល ១ឆ្នាំ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។ លោកស្រី ម៉ៅ សុផានី នាយិកា នៃអង្គការស្លាបព្រាកម្ពុជា បានបញ្ជាក់ថា អង្គការបានខិតខំយ៉ាងសកម្មក្នុងការផ្តល់ឲ្យយុវជនដែលខ្វះលទ្ធភាព នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯងបាន តាមរយះការផ្តល់នូវការអប់រំ បណ្តុះបណ្តាល...

ព័ត៌មានលំអិត

ក្រសួងកសិកម្មកម្ពុជា សហការជាមួយគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រី នៅខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុកអនុវត្តគម្រោងគំនិតផ្ដួចផ្ដើមធ្វើផ្លូវចរាចរណ៍ត្រីនៅតំបន់មេគង្គក្រោម បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យារចនាប្លង់ និង ការសាងសង់ជណ្តើរត្រី (Fish Tech Masterclass) ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃុន...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមការគាំទ្រពី គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងរាជធានី-ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត សហគមន៍ កសិកម្ម...

ព័ត៌មានលំអិត

ក្លឹបបង្រៀនហែលទឹកចំនួនពីរនៅខេត្តសៀមរាប សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក

ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប សហការជាមួយក្លឹបបង្រៀនហែលទឹក Swimmy inc. of Japan បានរៀបចំកម្មវីធីសប្បុសធម៌ផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក ការជួយសង្គ្រោះជនរងគ្រោះពេលមានបញ្ហាលង់ទឹក...

ព័ត៌មានលំអិត
Page 7 of 61 1 6 7 8 61

Recommended

សូម Like និង Follow ពួកយើង