វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ បានបញ្ចប់ហើយនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ‘ទូកនាគ” ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទាំងវិញ្ញាសា ១ ០០០ម៉ែត្រ...

ព័ត៌មានលំអិត

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កានូ-កាយ៉ាក់ នៅស្រុកបន្ទាយស្រីចាប់ផ្ដើមហើយនៅថ្ងៃនេះ

ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ បានចាប់ផ្ដើមការប្រកួតហើយ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅរមណីយដ្ឋានបឹងឈូក ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

កាលពីឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានរីងទឹកនារដូវប្រាំង ។ នៅពេលនោះ មានសំណួរ២ ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១/ តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក ? ២/ តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី ? ឯកឧត្តម ហង់ ពៅ...

ព័ត៌មានលំអិត

ក្រុមស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ប្រើប្រាស់រយៈពេលយ៉ាងតិច២០ឆ្នាំ ដើម្បជួសជុលប្រាសាទតាព្រហ្ម

យ៉ាងហោចណាស់ប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប ត្រូវការរយៈ២០ឆ្នាំ ដើម្បីធ្វើការជួសជុលសំណង់ប្រាសាទ និងប្រពន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រាសាទ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រាសាទនេះ បានប្រើប្រាស់រយៈពេលជួសជុល ១៥ឆ្នាំហើយ ក្រោមគម្រោងសហប្រតិបត្តិការឥណ្ឌាកម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដោយក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅថា ASI។ តាមការឲ្យដឹងពី លោកបណ្ឌិត ឌីអេស ស៊ូដ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបនិងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែកុម្ភៈនេះ

តាមខ្លឹមសារនៃលិខិតរបស់សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ដើម្បីបំផុស និង លើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសនោះ គឺយុវជនចូលរួមលេងកីឡា និង ជៀសផុតពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់សុខមាលភាព សមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាទូកថ្នាក់ជាតិ និង អន្តរជាតិ...

ព័ត៌មានលំអិត

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ក្រៅពីជាគម្របព្រៃឈើ ក៏ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តសៀមរាប

ព្រៃហគមន៍ចង្ក្រានរយ មានទីតាំងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ធម្មជាតិ ជម្រកសត្វព្រៃ ទឹកធ្លាក់ និងប្រព័ន្ធជីវចម្រុះ ជាច្រើនប្រភេទទៀត ដែលគ្របដណ្ដប់នៅលើផ្ទៃដីចំនួន៩ពាន់ហិកតា។ នៅក្នុងបទសម្ភាន៍ កាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកស្រី ឈឿន សុឌី ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយ បង្ហាញថា នៅលើភ្នំចង្ក្រានរយមានតំបន់ទេសចរណ៍អេកូធម្មជាតិជាង ៤០កន្លែង។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនេះ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិប្រើប្រាស់ ហើយបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ខណៈមកដល់បច្ចុប្បន្ន ផ្លូវកង់នេះសម្រចបានប្រមាណ១៧គីឡូម៉ែត្រ គឺស្មើនឹង៦០ភាគរយហើយ ហើយការស្ថាបនាផ្លូវនេះឡើង ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់អ្នកទេសចរជិះកង់ រួមនឹងកាត់បន្ថយការកកស្ទះ...

ព័ត៌មានលំអិត

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មនៃបណ្តាញសមាគមក្លឹបទេសចរណ៍សៀមរាប (STC)

ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មប្រចាំខែលើកទី១ ឆ្នាំ២០២០ របស់សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានធ្វើឡើងនារាត្រីថ្ងៃទី៣១ ខែមករា ស្របពេលដែលពិភពលោក ជួបវិបត្តិករណីមានជម្ងឺឆ្លងរាតត្បាត បង្កដោយវិរុសថ្មី កូរូណា ដូច្នេះហើយនៅក្នុងជំនួបសន្ទនាលើកនេះ ត្រូវបានផ្តោតទៅលើប្រធានបទសំខាន់ គឺការទប់ស្កាត់ព័ត៌មានមិនពិត ដែលជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍ ហើយរួមគ្នាជួយផ្សព្វផ្សាយបន្ត អំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ជាពិសេសគឺស្ថានភាពពិត ដែលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង គ្រប់គ្រងស្ថានការណ៍វីរុសថ្មីនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរខេត្តសៀមរាប បានចុះត្រួតពិនិត្យស្ថានភាពភ្ញៀវទេសចរនិងអាជីវករនៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប ខណ:ពិភពលោកកំពុងព្រួយបារម្ភពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនិងលោកប្រធានមន្ទីរព័ត៌មានខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្ម ជួបសំណេះសំណាល ជាមួយអាជីវករផ្ទាល់នៅក្នុងផ្សាររាត្រី និងឱសថស្ថានមួយចំនួន។...

ព័ត៌មានលំអិត

ប្រាសាទបាតជុំ ក្នុងខេត្តសៀមរាបមានអាយុជាង១ពាន់ឆ្នាំនឹងបញ្ចប់ការជួសជុលក្នុងខែមករានេះ

ប្រាសាទបាតជុំ មានអាយុជាង១ពាន់ឆ្នាំ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការជួសជុល ក្នុងខែមករា ឆ្នាំ២០២០នេះ។ ប្រាសាទដែលសាងសង់ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០នេះ ក្នុងដំណើរការចាប់ផ្ដើមជួសជុលកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពប្រាសាទមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ផ្នែកជាច្រើននៃប្រាសាទបានបាក់រលំ ចំណែកឯឥដ្ឋរលុះ ប្រេះ ពុកផុយយ៉ាងធ្ងន់ធ្ងរ...

ព័ត៌មានលំអិត
Page 71 of 94 1 70 71 72 94

Recommended

សូម Like និង Follow ពួកយើង