វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

នៅក្នុងឆ្នាំ២០១៩ ចំនួនសត្វស្លាបនៅក្នុងតំបន់អភិរក្សបឹងពារាំង ខេត្តសៀមរាបមានការកើនឡើង

បឹងពារាំងជាតំបន់អភិរក្ស ជីវៈចម្រុះយ៉ាងសម្បូរបែបមួយ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលនៅជាប់នឹងបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប និងមានចម្ងាយប្រហែល១២គីឡូម៉ែត្រ។ នៅលើផ្ទៃដីជាង៣ពាន់ហិកតា មានសត្វស្លាបប្រហែលជាង១២០ប្រភេទ។ សម្រាប់ឆ្នាំ២០១៩កន្លងទៅ អ្នកអភិរក្សក្នុងតំបន់នេះ សង្កេតឃើញថា ចំនួនសត្វមានការកើនឡើង។ បើតាមលោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍ នៃសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានឲ្យដឹងថា បឹងពារាំងមានទំហំ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញព្រៃឈើ របស់អាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម មានអង្កត់ផ្ចិតគល់១.១ម៉ែត្រ និងកម្ពស់១៨ម៉ែត្រ នៅចំណុចច្រកចូលប្រាសាទនាគព័ន្ធ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក យិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបង្ហាញថា ដើមចំបក់មួយដើមនេះ ងាប់ជាយូរមកហើយ មែក...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលែន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ)...

ព័ត៌មានលំអិត

គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

អ្នកស្រី ខ្លួន សូនី ជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ២នាក់ ដែលកំពុងប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករ មានទីលំនៅភូមិជប់ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម បានឱ្យដឹងថា បច្ចុប្បន្ននេះដោយសារប្រទេសមានការរីកចម្រើន ការផលិតអង្ករសម្រាប់ទទួលទានប្រចាំថ្ងៃ ប្រជាពលរដ្ឋភាគច្រើនបំផុតបានប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ព្រោះវាមានភាពងាយស្រួល លឿនឆាប់រហ័ស និងចំណេញពេលវេលា ប៉ុន្តែសម្រាប់អ្នកស្រី គឺបានរក្សាទុកសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតអង្ករ មានដូចជាត្បាលកិនស្រូវ និង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប រំពឹងថាតំបន់ព្រៃកោងកាងទឺកសាប នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រជាពលរដ្ឋក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍ រំពឹងថាតំបន់ព្រៃកោងកាងទឹកសាប ស្ថិតនៅក្នុង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងក្លាយជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយសម្រាប់ខេត្តសៀមរាប ក្រៅពីទេសចរណ៍នៅតាមប្រាសាទ។ លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ បានឱ្យដឹងថា នៅក្នុងសហគមន៍នេះ មានផ្ទៃដីសរុប ១០២២ហិកតា និងសក្តានុពលទេសចរណ៍ជាច្រើន...

ព័ត៌មានលំអិត

កីឡាករ កីឡាការិនីជនជាតិបារាំងទទួលបានចំណាត់ថ្នាក់លេខ១ ហុងកុងបានលេខ២លើចំងាយ ១២៨គ.ម ខណ:កម្ពុជាទទួលលេខ១ ពីររូបលើចំងាយ៤២គ.ម

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១២៨គ.ម (Angkor Ultra Trail 2020) លើកទី ៥រយៈពេលពីរថ្ងៃ នៅទឹកដីអង្គរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ និងបានបំពាក់មេដាយជ័យលាភី ជូនកីឡាករ កីឡាការិនី ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម...

ព័ត៌មានលំអិត

អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប

ព្រឹត្តិការណ៍រត់ប្រណាំង បែបទេសចរណ៍ចម្ងាយឆ្ងាយ Angkor Ultra Trail 2020 លើកទី ៥ នៅខេត្តសៀមរាប បានចាប់ផ្ដើមហើយ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលមានអត្តពលិកជាតិ និងអន្តរជាតិ១,២៥៥នាក់បានចូលរួមរត់។ ការរត់ប្រណាំងនេះ មានចំនួន ៥វិញ្ញាសា គឺចម្ងាយ១២៨គីឡូម៉ែត, ចម្ងាយ៦៤គីឡូម៉ែត,...

ព័ត៌មានលំអិត

សារមន្ទីរគំនូរស្រ៊ីឌី(3D)ខេត្តសៀមរាបទាក់ទាញអ្នកទស្សនាយ៉ាងហោច២០០នាក់ជារៀងរាល់ថ្ងៃ

សារមន្ទីរអាតបក់(Artbox) ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ប្រមាណ២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃ នេះបើតាមការឲ្យដឹងពី កញ្ញា ម៉ី ធីតា ប្រធានទំនាក់ទំនងទីផ្សារ របស់សារមន្ទីរស្រ៊ីឌីអាតប៊ុក ខេត្ដសៀមរាប កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ គំនូរស្រ៊ីឌី(3D) ដាក់តាំងក្នុងសារមន្ទីរនេះ មានប្រមាណ១៥០ផ្ទាំង បានបង្ហាញពីរូបភាពវប្បធម៌...

ព័ត៌មានលំអិត

អាងតម្កល់ទឹកក្នុងតំបន់អង្គរ អាចរក្សាទឹកទុកបានលើសពីមួយលានម៉ែត្រត្រីគុណ

នៅក្នុងរដូវប្រាំងនេះ អាងតម្កល់ទឹកសម្រាប់ប្រើប្រាស់ក្នុងតំបន់អង្គរ អាចរក្សាទឹកទុកប្រើប្រាស់បានលើសពីមួយលានម៉ែត្រត្រីគុណ(ម៉ែត្រគូប) ជាមួយនោះ អាជ្ញាធរជាតិអប្សរា ពុំមានការព្រួយបារម្ភទេ ចំពោះបរិមាណទឹក សម្រាប់ទ្រទ្រង់គ្រឹះប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ បើតាមប្រសាសន៍ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ លោកបានបង្ហាញថា អាងតម្កល់ទឹកទាំងនោះ រួមមានកសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំដំណើរទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០២ លោកជំទាវ វេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីការអនុវត្តគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅសហគមន៍ទេសចរណ៍វប្បធម៌ខ្នារពោធិ៍ ដែលស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍វប្បធម៌កំពង់ភ្លុក ស្ថិតិនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់សមាជិកក្រុមគោលដៅ និងដំណើរការនៃការអនុវត្តគម្រោងស្តីពី ការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ។ ដំណើរទស្សនកិច្ចនេះដែរ...

ព័ត៌មានលំអិត
Page 72 of 94 1 71 72 73 94

Recommended

សូម Like និង Follow ពួកយើង