នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយអង្គការតម្លាភាព បានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយមួយ ស្តីពីកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ទីរ...

ព័ត៌មានលំអិត

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០-២០២១ និងទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពិន ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម តោ...

ព័ត៌មានលំអិត

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» នៅខេត្តសៀមរាប

នាយកដ្ឋានអភិវឌ្ឍទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយជូនសាធារណជនបានស្គាល់ និងដើម្បីជំរុញផលិតផលទាំងនេះចូលទីផ្សារក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ពិធិនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កៅ កោសល អគ្គនាយក នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថាមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង សន្តិសុខមូលដ្ឋាននឹងល្អប្រសើរ

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៥ វគ្គទី១ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលខ្លាំង ទាំងចំណេះជំនាញ និងច្បាប់ខ្លាំង ទាំងការអនុវត្តតួនាទី ទាំងការគោរពនូវក្រមវិជ្ជាជីវៈ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតផលិតផលហាឡាល ជាឱកាសធ្វើពាណិជ្ជកម្មដ៏ធំធេង ដែលអ្នកធុរៈកិច្ចត្រូវចាប់យកឱ្យបាន

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា”ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”កិច្ចការហាឡាលកម្ពុជា” ក្នុងឱកាសថ្លែងបើកសិក្ខាសាលានោះ លោក ស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប.លើកឡើងថា អ្នកប្រើប្រាស់មួយចំនួនយល់ច្រឡំថា ផលិតផលហាឡាល គឺសម្រាប់តែជនម៉ូស្លីម ប៉ុន្តែជាក់ស្តែងវាជាផលិតសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយមិនគិតពី...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំបើកវគ្គ ផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់ប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា និងយុវសិស្សនៅវិទ្យាល័យអង្គរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោម កិច្ចសហការ គាំទ្រពីអង្គការ People’s Action for Inclusive...

ព័ត៌មានលំអិត

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

ក្រសួងអភិវឌ្ឍជនបទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD ស្តីពីការប្រឆាំងនឹងការបៀតបៀន កេងប្រវ័ញ្ច រំលោភបំពានផ្លូវភេទរបស់គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប មានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤និងទី១៥...

ព័ត៌មានលំអិត

ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជាចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីពីគម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវ ក្នុងខេត្តសៀមរាប !

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសណ្ឋគារដ្រាកន ក្រុងសៀមរាបកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រវាងលោកស្រី ស៊ុំ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងលោកជា ពណ្ណកា ប្រធានក្រុមហ៊ុនអាណាចក្របៃតងកម្ពុជា ជាមួយលោក ខានីន ឆៃភិនថងប្រធាន ក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N...

ព័ត៌មានលំអិត

ក្រុមប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅស្ថូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តសៀមរាប !

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមប្រតិភូយោធភូមិភាគទី៧ដឹកនាំដោយឧត្តមសេនីយ៍ត្រី ដូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក្រោមការស្វាគមន៍ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមស្បៀងសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបមក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ !

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមស្បៀង សម្រាប់សង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងនៅក្នុងខេត្តសៀមរាប។ លោក សុខ ថុល នាយករដ្ឋបាល សាលាខេត្ត ក្នុងនាមជាប្រធានអង្គប្រជុំបានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណា ដើម្បីជំរុញឲ្យការធានាបានសន្តិសុខស្បៀងនៅទូទាំងខេត្ត បើទោះក្នុងកាល:ទេស:ដែលជួបនូវគ្រោះធម្មជាតិផ្សេងៗក្តី។ លោក...

ព័ត៌មានលំអិត
Page 73 of 241 1 72 73 74 241

Recommended

សូម Like និង Follow ពួកយើង