សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

​ព្រះ​តេជគុណ​វិ​មុ​ល​សំវ ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​មាន​សង្ឃដីកា​ថា កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៩ មន្ត្រី​ក្រុមការងារ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត រួមជាមួយ​ចៅអធិការ​វត្ត​ចំនួន​៩​វត្ត ក្នុង​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​រមណីយដ្ឋាន​គំរូ​លើក​ទី​៣ , បេក្ខភាព​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​២...

ព័ត៌មានលំអិត

វត្ត​អារញ្ញ​សាគរ បរិ​ច្ចាគដី​១២​ឡូ​តិ៍ដល់​គ្រួសារ​ក្រីក្រ​រស់នៅ​លើដី​វត្ត​តាំងពី​ឆ្នាំ​១៩៧៩

​ប្រជាពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ រស់នៅ​លើដី​វត្ត​អារញ្ញ​សាគរ ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ទទួលបាន​ដី​សាងសង់​លំនៅដ្ឋាន ក្នុង​មួយ​គ្រួសារ​មួយ​ឡូ​តិ៍ ពី​ព្រះគ្រូ​ចៅអធិការ និង​គណៈកម្មាការ​វត្ត​អារញ្ញ​សាគរ​។​ ​ព្រះគ្រូ​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរ​ដីកា​ឱ្យដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១២​គ្រួសារ​នេះ បានមក​រស់នៅ​លើដី​វត្ត​អារញ្ញ​សាគរ​តាំងតែ​ពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ហើយ​កាលពី​ឆ្នាំ​២០០៦ ព្រះគ្រូ​ចៅអធិការ​មុន លោក​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​ធ្វើ​កិច្ច​សន្យាថា បើ​វត្ត​ត្រូវការ​ដី​នៅ​ថ្ងៃ​ណា...

ព័ត៌មានលំអិត

មន្ត្រី​សង្ឃ​ខេត្តសៀមរាប នាំ​ថវិកា​បាន​ពី​ផ្កាប្រាក់​ទៅកាន់​«​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​»

​ថវិកា​ចំនួន​ជាង​៥៨​លាន​រៀល បានមកពី​អង្គ​ផ្កាប្រាក់​មហា​សាមគ្គី​នៅ​ខេត្តសៀមរាប ក្រោម​ព្រះ​តំរិះ​ផ្តួចផ្តើម​ពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​សមាជិក​ថេរ​សភា​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះ​ធម្ម​សិរី អ​ភាក​រោ ជុំ គឹម​ឡេង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ មេគណ​ខេត្ត តាមរយៈ​ស​ទ្ឋា​ចូលរួម​បរិច្ចាក​ពី​មន្ត្រី​សង្ឃ​ខេត្ត ក្រុង ស្រុក​និង​ព្រះសង្ឃ​តាម​បណ្តា​វត្ត​មួយចំនួន ព្រមទាំង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​ផងដែរ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​របស់​រា​ជរ​ដ្ឋាភិ​បាល​កម្ពុជា ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​ជិត​៤០០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក​

​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប អមដំណើរ​ដោយ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក​ពួក បាន​នាំយក​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ច​គាំពារ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ ចំនួន​៣៨០​គ្រួសារ នៅ​ឃុំ​ចំនួន​០៤ ក្នុងស្រុក​ពួក...

ព័ត៌មានលំអិត

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

​ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលដំណឹង​តាមរយៈ​ការចុះផ្សាយ​របស់​គេហទំព័​រ​និង​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប រៀបរាប់​ពី​ការលំបាក និង​ការសុំ​ការឧបត្ថម្ភ​ពី​សប្បុរជន​របស់​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក​នៅ​ភូមិ​អញ្ចាញ ក្នុង​ក្រុង​សៀមរាប និង តប​តាម​ការអំពាវនាវ​សុំ​ជំនួយ​សប្បុរសធម៌ កាលពីពេល​ថ្មីៗ​នេះ លោក ហឿន សំនៀង នាយករង​ខុ​ទ្ឋ​កាល័យ ឯកឧត្តម...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ​ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ លោកជំទាវ សុខ ណា​រ៉ូ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី រួមទាំង​មន្ត្រី​នៃ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ព្រមទាំង​រទេះ​ជនពិកា​រ​ចំនួន​២​ផង ជូន​ដល់​ជនពិការ ចំនួន​០២​នាក់...

ព័ត៌មានលំអិត

សប្បុរស​ជន ជាតិនិង​អន្តរជាតិ​ចុះ​ពិនិត្យ​ស្ថានភាព​អង្គការ​កំពុង​ជួប​បញ្ហា និង​សួរសុខទុក្ខ​កុមារ​រងគ្រោះនិង​ងាយ​រងគ្រោះ ក្នុង​ខេត្តសៀមរាប​

​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ កំពុង​ជួប​បញ្ហា​ខ្វះ​ម្ចាស់ជំនួយ ខណៈ​អង្គការ​មួយ​នេះ កំពុង​ចិញ្ចឹម​កុមារកំព្រា កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៤៦​នាក់ មកពី​ស្រុក​ចំនួន​៥​ក្នុង​ខេត្តសៀមរាប​។​ ​ក្នុងឱកាស​ចុះសួរសុខទុក្ខ​កុមារកំព្រា កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​១០០​នាក់​ស្ថិត​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដឹកនាំ​ដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ វេជ្ជបណ្ឌិត​មកពី​ប្រទេស​អាល្លឺម៉ង់ ម្ចាស់​ក្ស​ត្រី​យ៍...

ព័ត៌មានលំអិត

កូនឈើ​គគីរ​មួយ​ដើម ត្រូវបាន​ព្រះសង្ឃ​បំបួស​បន្តវេន​ដើម​គគីរ​ទំហំ​ជាង ៥​ឱប​មនុស្ស​

​កូនឈើ​គគីរ​មួយ​ដើម ត្រូវបាន​អភិសេក បន្តវេន​ដើម​គគីរ​ទំហំ​ជាង​៥​ឱប​មនុស្ស និង​គម្រប់​ខួប​១០២​ឆ្នាំ នៃ​ការកកើត​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នេះ​បើតាម​ថេរ​ដីកា ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះគ្រូ​ចៅអធិការ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩​។​ ​មាន​វត្តមាន​ក្នុង​ពិធី​បំបួស និង​អភិសេក​កូន​គគីរ​ឱ្យទៅជា​សុវណ្ណ​ព្រឹក្សា​គគីរ​ទេវរាជ តាមបែប​ល​ទ្ឋិ​ព្រះ​ពុ​ទ្ឋ​សាសនា​និង​ព្រហ្មញ្ញសាសនា នៅ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ​នាពេលនោះ...

ព័ត៌មានលំអិត

ក្រុម​ជិះ​កង់​មនុស្សធម៌ ប្រមូល​ថវិកា​៩៨​លាន​រៀល ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

​ថវិកា​ចំនួន​៩៨​លាន​រៀល ដែល​បាន​ពី​ការ​ជិះ​កង់​មនុស្សធម៌ ក្នុង​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​បម្រើ​ដល់​ប្រតិបត្តិការ​មនុស្សធម៌ ពិនិត្យ ថែទាំ​សុខភាព និង​ព្យាបាល​ជំ​ងឹ ជូន​កុមារ​កម្ពុជា​នៅ​ទូទាំងប្រទេស​ដោយ​មិន​គិតថ្លៃ​។​ ​មានប្រសាសន៍​ក្នុងឱកាស​ប្រគល់ជូន​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ លោកជំទាវ ទាង អេង​ទៀ សីហា អនុប្រធាន សាខា​កាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ លោក ស វ៉ាន់​ហ៊ាង ប្រធាន​ធនធានមនុស្ស និង​រដ្ឋបាល នៃ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ អូ​គូលែន និង សហការី បាន​នាំយក​អំណោយ​ជា​អង្ករ​ចំនួន ២​តោន , ទឹកបរិសុទ្ធ​អូ​គូលែន​ចំនួន​១៥០​កេស និង ថវិកា​ចំនួន​២​លាន​រៀល ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 76 of 93 1 75 76 77 93

Recommended

សូម Like និង Follow ពួកយើង