នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ

ទឹកកខ្វក់ រួមនិងកាកសំណល់ផ្សេងៗ ដែលត្រូវបានបង្ហូរចេញតាមប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងត្រូវកែច្នៃទៅជាជីសរីរាង្គ ឬជីមមោក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលជីក្នុងតម្លៃទាប នេះបើតាមជំនួបរវាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី អារៀណា អាដេស៊ី (Arianna ARDESI) តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF)...

ព័ត៌មានលំអិត

គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ បើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣

គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប សម្រាប់ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ...

ព័ត៌មានលំអិត

ពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៩១នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ

អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៦២នាក់ និងអតីតគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២៩នាក់ សរុបចំនួន ៩១នាក់ ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សស្រុកស្រីស្នំ។ ការប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម...

ព័ត៌មានលំអិត

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាបបានចាប់ផ្តើមហើយនៅថ្ងៃនេះ

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាប បានចាប់ផ្តើម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ ដែលមានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នាពេលខាងមុខនេះ។ លោក នឹម វ៉ាន់សំ...

ព័ត៌មានលំអិត

ពិធីបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខែ្សប្រវែងជាង ១០គីឡូម៉ែត្រ ក្នុងឃុំស្នែងស្ពាន ស្រុកស្រីស្នំ

ផ្លូវលំមួយខ្សែដែលស្ថាបនាកាលពីឆ្នាំ២០០៦ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម លីវ សុខុន អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំស្លែងស្ពាន លោក ហ៊ុន ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ...

ព័ត៌មានលំអិត

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសំអាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនៃការបោសសម្អាតមីនរយៈពេល ៣០ឆ្នាំ នៅកម្ពុជា បានកែប្រែ និងផ្តល់មុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មី...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

ដើម្បីចូលរួមឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានភាពត្រឹមត្រូវ សេរីនិងយុត្តិធម៌ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដសៀមរាប នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជាង ៣០០០នាក់ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមលោក ធា សថានី អនុប្រធានសហភាពសហព័ន្ធ ខេត្ដសៀមរាប និងប្រធានក្រុមការងារទទួលបន្ទុកជម្រុញ...

ព័ត៌មានលំអិត

ទិវាជាតិនៃការចងចាំ២០ឧសភា ជាកញ្ចក់ឆ្លុះបញ្ចាំងរវាងសន្តិភាព និងសង្គ្រាម

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ស្ថិតនៅក្នុងបរិវេណវត្ដទេពពោធិ៍វង្ស ក្រុងសៀមរាប ដែលជាទីតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ វីរជន ដែលបានខិតខំស្វែងរកសន្តិភាពជូនជាតិមាតុភូមិ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៖បច្ចុប្បន្នការតភ្ជាប់បណ្តាញអគ្គិសនីបាន ៩៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

បច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស បានអូសបណ្តាញអគ្គីសនីសម្រេចបានដល់៩៨ភាគរយហើយ ដែលស្មើនឹងប្រមាណជិត ២លានខ្នងផ្ទះ នេះបើតាមការលើកឡើងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រកាសឡើងកាន់តំណែង លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារី និង ACC សហការរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដើម្បីស្វែងរកការគាំទ្រ បណ្តុះសន្ទុះចិត្តដល់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍជាតិ

នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងវត្តមានជាកិត្តិយស លោកជំទាវ លោកជំទាវ...

ព័ត៌មានលំអិត
Page 76 of 241 1 75 76 77 241

Recommended

សូម Like និង Follow ពួកយើង