សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

​តាមរយៈ​របាយការណ៍ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៩​ខែ ក្នុង​ឆ្នាំ​២០១៨ មាន​៧១​ករណី គឺ​មាន​ចំនួន​ថយចុះ ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​ដែល​មាន​ចំនួន​១០០​ករណី​។​ ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន លោក វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប...

ព័ត៌មានលំអិត

ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

​បច្ចុប្បន្ន ការជួញដូរ​មនុស្ស​ពុំមែន មាន​តែ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មនុស្ស​ក្នុងភូមិ​ស្រុក​ដូច​សម័យ មិនទាន់​មាន​បច្ចេកវិទ្យា​ទំនើប​ឡើយ​។ បច្ចេកវិទ្យា​ទំនើប បាន​ធ្វើឲ្យ​ការជួញដូរ​មនុស្ស មាន​សភាព​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​ពីមួយ​ទៅមួយ​។​ ​ថ្លែង​នៅ​ថ្ងៃទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​លើក​ទី​១២ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ជនល្មើស...

ព័ត៌មានលំអិត

ម្ចាស់ផ្ទះ​សង់​លើ​ដី​ចំណី​ផ្លូវ ចោទប្រកាន់​ការរុះរើរ​បស់​អាជ្ញាធរ​ក្រុង ទទួលបាន​ផលប្រយោជន៍​ពី​ភាគី​ជម្លោះ​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​អភិបាល​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ បាន​ចុះ​ទៅ​រុះរើ​ផ្ទះ​តូចៗ ចំនួន​ពីរ​ខ្នង ដែល​សង់​លើដី​ចំណី​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​ ​លោក វ៉េង ហ៊ាង ម្ចាស់ផ្ទះ​ដែល​ត្រូវ​រុះរើ បាន​និយាយថា ដី​របស់​គាត់​បាន​ទិញ​ពី ឈ្មោះ អ៊ុន ប៊ុន​ធី ភេទ​ប្រុស អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ...

ព័ត៌មានលំអិត

បុរសជនជាតិបារំាងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារជំងឺមហារីកសួត

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល​២១ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៨នេះ មានជនជាតិបារំាងឈ្មោះ STOCKER THIERRYJEANMICHELLOUIS ភេទប្រុស កើតឆ្នាំ១៩៥៩ កាន់លិខិតឆ្លងដែនលេខ16FV10189 ផុតកំណត់ ០១-០៩-២៦ មុខរបរជាងគំនូរ បានស្លាប់នៅផ្ទះជួលដែលគាត់បានស្នាក់នៅ ស្ថិតនៅក្រុមទី ៣ ភូមិសាលាកំរើក...

ព័ត៌មានលំអិត

យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង២២និង៤៥នាទី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូកើត នៅលើផ្លូវជាតិលេខ៦ ចំណុចមុខវត្តខ្នាត ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីនេះ...

ព័ត៌មានលំអិត

ជនជាតិអាមេរិកកាំងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារគាំងបេះដូង

សមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានទទួលពត៌មានពីបុគ្គលិកសណ្ឋាគារថា នៅ វេលាម៉ោងប្រហែល០៨និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគាររួចមក ភ្លាមៗនោះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ។ ផ្អែកតាមការពិនិត្យបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ MILLS KYLE ROBERT ភេទប្រុស កើតឆ្នាំ១៩៩២...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គណៈកម្មការ​ចម្រុះ​ខេត្តសៀមរាប ដឹកនាំ​របស់​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប ដោយ​មាន​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ​មាន​ការពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ផងដែរ បាន​ធ្វើ​ការបើកផ្លូវ​សា​ធា​រណៈ​មួយ​ខ្សែ ជា​ផ្លូវ​រទេះ​ចាស់ មាន​បណ្តោយ​ប្រវែង​២៥​ម៉ែត្រ និង ទទឹង​ប្រវែង​៣​ម៉ែត្រ...

ព័ត៌មានលំអិត

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ប៊ី ប៊ុន ភេទ ប្រុស អាយុ​២៥​ឆ្នាំ មិនដឹង​មុខរបរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រ​ពុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១៧​និង​១០​នាទី នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ខណៈ​ជននេះ បាន​ចូល​ទៅ​លួច​កាត់​ខ្សែភ្លើង...

ព័ត៌មានលំអិត

មនុស្ស​ពីរ​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប​ឃាត់ខ្លួន ពី​បទ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​របស់​ជនបរទេស​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បានឲ្យដឹងថា មនុស្ស​ពីរ​នាក់ គឺ​ទី​១. ឈ្មោះ អ៊ុន រតនា ភេទ​ប្រុស (​ជា​ភេទ​ទី​៣) កើត​ឆ្នាំ​១៩៨២ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ដែល​ទើប​ចេញពី​ពន្ធា​គារ​នៅ​ឆ្នាំ​២០១៧។ ់់ទី​២. ឈ្មោះ មិត្ត ដូង ភេទ​ប្រុស (​ជា​ភេទ​ទី​៣)...

ព័ត៌មានលំអិត

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ណុប សា​រៈ អធិការនគរបាល​ស្រុក រួមសហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​សូទ្រនិគម ដែល​មាន​មន្ត្រី​សាលាស្រុក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួម​ទាំង​កម្លាំង​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល​សៀមរាប ដឹកនាំ​ដោយ​លោក ធិន សុធី ដែល​មាន​កម្លាំង​សរុប​ចំនួន​១៨​នាក់ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​អន្លង់​អាចម៍​ស្វា ស្ថិត​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង...

ព័ត៌មានលំអិត
Page 77 of 84 1 76 77 78 84

Recommended

សូម Like និង Follow ពួកយើង