នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកនេះ

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះមានចំនួន ៤...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បានលើកឡើងថា សមិទ្ធិផលផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាចំណងដៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិតជាបានជួយសម្រួលយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ជាពិសេសលើវិស័យទេសចរណ៍ បើទោះបីក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ក៍ដោយបន្ទាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលកន្លងមក។ ពួកគាត់បានលើកឡើងថា បន្ទាប់ពីផ្លូវ ៣៨ខ្សែនេះ បានស្ថាបនារួចរាល់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាកន្លងមកនេះ ពួកគាត់បានបង្កើតនូវអាជីវកម្មផ្សេងៗ សម្រាប់បំរើឱ្យវិស័យទេសចរណ៍។ ជាក់ស្ដែងក្រុមប្រតិបត្ដិទេសចរណ៍ដែលអ្នកបំរើអាជីវកម្ម លើវិស័យទេសចរណ៍ ពួកគាត់បានបើកដំណើរការឡើងវិញស្ទើរគ្រប់កន្លែង...

ព័ត៌មានលំអិត

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែ មានប្រវែង ១,៨៧០ម៉ែត្រ ទទឹង៦ម កម្រាស់ 0,១៦ម៉ែត្រ រួមនឹងហេដ្ឋារចនាសម្ព័ន្ឋដូចជាបំពាក់អំពូលសូឡាតាមដងផ្លូវ លូរំដោះទឹកភ្លៀង និងសមទ្ធផលមួយចំនួនទៀត ដែលចំណាយថវិកាអស់ជាង ៣០ម៉ឺនដុល្លារ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក...

ព័ត៌មានលំអិត

សម្ដេចពិធីសេនា ទៀ បាញ់ ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងធ្វើការសំណេះសំណាល ខណ:ការបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតនេះ !

ប្រធានក្រុមកាងារ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្ដសៀមរាប បានជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបំរុងមនៃក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីបង្ហាញសារមួយចំនួន និងលើកទឹកចិត្តដល់ពួកគាត់់ សម្រាប់ការដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខនេះ។ ពិធីនេះធ្វើឡើង នៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង១,៧០០នាក់។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !

កាលពីរសៀលថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សស្រុក គណ:អចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក គណបក្សឃុំទាំង១០ ក្នុងស្រុក ព្រមទាំងបាននាំយកឧបករណ៍បំពងសម្លេងជាច្រើនគ្រឿង និងថវិកា...

ព័ត៌មានលំអិត

អាជ្ញាធរ ប្រកាសចាក់វ៉ាក់សាំងដូសទី៣និងដូសជំរុញ ជូនពលរដ្ឋអាយុ១៥ឆ្នាំ និងអាយុ១៨ឡើង នៅក្នុងខេត្ដសៀមរាប

រដ្ឋបាលខេត្ដសៀមរាប បានប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី៣ និងដូសទី៤ ឬដូសជម្រុញ ជូនប្រជាពលរដ្ឋ ដែលមានអាយុពី១៥ឆ្នាំឡើង និងអាយុ១៨ឆ្នាំឡើង នៅក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ចាប់ពីថ្ងៃទី៦និងទី៧ ដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ ។ យោងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយថ្ងៃទី៥ ខែឧសភានេះ បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ ធ្វើឡើងមានពីផ្នែក។ ផ្នែកទី១ សម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នំាឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២២...

ព័ត៌មានលំអិត

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ លោក គង់ សំអឿន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ជំនួសលោក អោ ម៉ៅ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាវិញ។ ពិធីប្រកាសផ្ទេរមុខតំណែងនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច...

ព័ត៌មានលំអិត

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ តំណាងក្រសួងបរិស្ថាន អាជ្ញាធរខេត្តសៀមរាប បាននាំយកកូនឈើចំនួន១ម៉ឺន៥ពាន់ដើម ដាំដុះឡើងវិញលើផ្ទៃដីចំនួន ៣៥ហិកតា ស្ថិតក្នុងភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងខេត្តសៀមរាប ដែលជាតំបន់ប្រើប្រាស់ច្រើនយ៉ាង នៃតំបន់៣ ក្នុងដែនបឹងទន្លេសាប ដើម្បីអបអរទិវាបរិស្ថានពិភពលោក ៦មិថុនា និងបង្ហាញពីសកម្មភាពបញ្ឈប់ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ក្នុងអាណត្ដិទី៣ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៣៥ និងការសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសារបស់រដ្ឋបាលខេត្ត ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តផងដែរ។ កិច្ចប្រជុំនោះ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២២ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ” ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ដោយមានការចូលរួមជាអធិបតីពីសំណាក់...

ព័ត៌មានលំអិត
Page 78 of 241 1 77 78 79 241

Recommended

សូម Like និង Follow ពួកយើង