សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចាត់ឲ្យឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២០គ្រួសារ រស់នៅក្នុងស្រុកជីក្រែង ក្នុងនោះមានឃុំឫស្សីលក...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយនាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានអញ្ជើញសាកសួរសុខទុក្ខ...

ព័ត៌មានលំអិត

គណៈចលនាសាសនិកឥស្លាមកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនសាសនិកឥស្លាមនៅខេត្តសៀមរាប

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត ជូនដល់សាសនិកឥស្លាមខេត្តសៀមរាប ដើម្បីឱ្យពួកគាត់យល់ដឹងកាន់ច្បាស់ពីគូសសន្លឹកឆ្នោតបានការឲ្យបានគ្រប់ៗគ្នា។ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗជាច្រើនដែលមាននៅទូទាំងប្រទេស គឺជាសមិទ្ធផលកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះគណបក្សប្រជាជន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៥គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាការកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងក្រុមការងារបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងឃុំស្ពានត្នោត និងឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ លីណា...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ៨០គ្រួសារ ជាអតីតពលរដ្ឋរស់ក្នុងសំណង់មិនរៀបរយលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប ហើយបានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ ស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀល។ បើតាមលោកស្រី លឹម...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរ ទទួលបានបច្ច័យជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីបន្តសាងសង់កុដិសម្រាប់ទីសេនាសនៈសង្ឃ

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើម រៀបចំបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យបានចំនួន ៤០លាននិង ៦០ម៉ឺនរៀល សម្រាប់បន្តការសាងសង់ដំបូលនៃកុដិថែវ ស្ថិតនៅក្នុងទីតាំងវត្ត។ បើតាម ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅស្រុកបន្ទាយស្រី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនគ្រួសារកូនភ្លោះ ៣នាក់ គ្រួសារទី៤០០ ដែលមានឪពុកឈ្មោះ ម៉ោញ ទន់អ៉ី អាយុ២៥ ឆ្នាំ ម្តាយឈ្មោះ យៀន សុផាន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៦គ្រួសាររស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៧៦គ្រួសារ ក្នុងនោះរបើកដំបូលចំនួន...

ព័ត៌មានលំអិត

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប រួមគ្នាជួយសាងសង់អគារសិក្សាមតេយ្យមួយខ្នង ជូនដល់សិស្សនៅសាលាបឋមសិក្សា កន្សែងលើ ស្រុកសូទ្រនិគម

ព្រះសង្ឃនៅតែដើរតួនាទីសំខាន់ក្នុងចូលរួមការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដោយបច្ចុប្បន្ននេះ មានសាលារៀនមួយចំនួនបានស្ថិតនៅក្នុងបរិវេណវត្ត និងមានការជួយគាំទ្រពីវត្ត។ ក្រៅពីនេះព្រះសង្ឃ ក៏បានជួយឧបត្ថម្ភ និងសាងសង់ជាអគារសិក្សា នៅតាមតំបន់ជនបទជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះសង្ឃជាគ្រូចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប រួមជាមួយពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ដោយមានការផ្តួចផ្តើមពី ព្រះវិបុលសត្ថា រី សាត ព្រះគ្រូចៅអធិការវត្តកេសរារាម ក្រុងសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ក្នុងឱកាសបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខលោកប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ប៉ុន្តែពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្ប:តែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង...

ព័ត៌មានលំអិត
Page 8 of 92 1 7 8 9 92