យោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ ២០១៨នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៨៥.៥៧៩.៥២៣ ដុល្លារអាមេរិក កើនឡើងជាង១៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានមកទស្សនាខេត្តសៀមរាប និងបានចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.៩០១.៥៦៩នាក់ កើនឡើងជាង ៨ភាគរយ។ ក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនសរុបចំនួន...
ព័ត៌មានលំអិតថ្លែងក្នុងពិធីយុទ្ធការជិះកង់ដើម្បីសៀមរាបគ្មានផ្សែងបារី កាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីដែលរៀបចំនាពេលនេះ គឺជាការចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ និងរាល់លិខិតបទដ្ឋានគតិយុទ្ធនានាដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិទាំងអស់ ដើម្បីចូលរួមអនុវត្តន៍នូវបរិស្ថានក្រុងសៀមរាបគ្មានផ្សែងបារីទាំងអស់គ្នា ។ ឯកឧត្តម ហោ...
ព័ត៌មានលំអិតថ្លែងក្នុងសន្និសីទ មេគង្គ ឡានឆាង ស្តីពីសហគ្រាសវប្បធម៌ធុនតូច និង មធ្យម ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចត្រសិល្បៈ បានបញ្ជាក់ថា ឧស្សាហកម្មវប្បធម៌ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់ការទ្រទ្រង់ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន តាមរយៈនៃការផលិតវត្ថុសិល្បៈ...
ព័ត៌មានលំអិតផ្សែងបារីបានបំផ្លាញសុខភាពអ្នកជក់ និងអ្នកជុំវិញខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយវាក៏ជាឧបសគ្គក្នុងការរារាំងការលើកកម្ពស់ជីវភាពគ្រួសារផងដែរ ដោយត្រូវចំណាយលើការទិញបារី និងព្យាបាលជំងឺរ៉ាំរ៉ៃរបស់អ្នកជក់បារី ជាលទ្ធផល ប្រទេសកម្ពុជាបានចំណាយថវិកាជាតិប្រមាណ ៣៦៣លានដុល្លារអាមេរិច ហើយអ្នកជំងឺជាច្រើនផ្សេងទៀត បានស្លាប់ចោលគ្រួសាររបស់ពួកគេ ដោយសារជំងឺមហារីក ។ យោងតាមរបាយការណ៍របស់ក្រសួងផែនការ ថវិកាប្រមាណជាង ២០០ លានដុល្លារ ត្រូវបានចំណាយលើការទិញបារី។ ហើយពលរដ្ឋខ្មែរដែលជក់បារី មានប្រមាណ១លាន៦សែននាក់ ភាគច្រើនជាក្រុមមនុស្ស...
ព័ត៌មានលំអិតវត្តបារាយណ៍នទី រតនារាម ហៅ វត្តស្វាយរមៀត ជាវត្តបុរាណមួយ ក្នុងចំណោមវត្តបុរាណជាច្រើន នៅក្នុងខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បាននឹងកំពុងក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរបរទេស ដោយសារទីតាំងអារាមនេះ បានសាងសង់ឡើងនៅលើខ្នងទំនប់បូរាណអាងបារាយណ៍ទឹកថ្លា ខណៈពេលដែលមានភ្ញៀវទេសចរបរទេសជាច្រើននាក់ បានចូលមកទស្សនានៅក្នុងទីវត្តអារាមនេះ ជារៀងរាល់ថ្ងៃ ។ ព្រះតេជគុណ វិមុលសំវ ភទ្ទកោ នឿម វុទ្ធី...
ព័ត៌មានលំអិតក្នុងជំនួបពិភាក្សាការងាររវាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី Weon Jihye អនុប្រធាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្តោតសំខាន់ទៅលើការចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរដំណាក់កាលទី២ និងការជួសជុលព្រះលានជល់ដំរី ខណៈដែលការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ប្រកបដោយជោគជ័យ ហើយថែមទាំងបានបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងស្រុក និងក្រៅស្រុកបានយ៉ាងច្រើន និងពេញដោយសមត្ថភាពការងារ...
ព័ត៌មានលំអិតបើតាមប្រសាសន៍របស់ឯកឧត្ដម គឹម សេតារា ប្រធានអាជ្ញាធរជាតិខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ដែលហៅកាត់ជាភាសាបរទេសថា ICC- Preah Vihear នៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រទេសចិន ជាសហប្រធាននៃកិច្ចប្រជុំនេះ មានគម្រោងនឹងចាប់ផ្តើមដំណើរការការសាងសង់ប្រាសាទព្រះវិហារនាពេលឆាប់ៗខាងមុខនេះ ។...
ព័ត៌មានលំអិតតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលជារៀងរាល់ឆ្នាំ សមរាត្រីនេះ តែងតែកើតមានចំនួន២ដង គឺនៅរដូវប្រាំង កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា ជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ហើយចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣...
ព័ត៌មានលំអិតឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទីមួយនេះ ជាវេទិកានៃការជួបជុំគ្នារវាងវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗ មកពីស្ថានប័នរដ្ឋ ដៃគូអភិវឌ្ឍ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍អនុវត្តល្អៗក្នុងវិស័យវិនិយោគ ដើម្បីចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗ ដូចជា .១. និន្នាការនៃវិស័យទេសចរណ៍ក្នុងតំបន់ ,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោក Kwon Sagju នាយកផ្នែកផែនការនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាការងារបន្តលើគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរ បន្តសម្រាប់ជំហានទី២ នៅឆ្នាំ២០១៩ ខណៈដែលជំហានទី១ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ រួមទាំងការសន្យាពង្រឹងទំនាក់ទំនងល្អរវាងស្ថាប័នKOCHEF និង អាជ្ញាធរជាតិអប្សរាឱ្យកាន់តែរឹងមាំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.