ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

ចាប់ពីរំលងអាធ្រាត យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មិនជាទូទៅទេនៅក្នុងទីប្រជុំជនស្រុកពួក បានចាប់ផ្តើមរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង ដែលបានបង្អោរធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនោះ។ ជាមួយនឹងស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងឲ្យបានដឹងជាមុនដែរថា ដោយសារតែទីតាំងស្តុកទឹកទាំងឡាយ ត្រូវបានពេញចំណុះហើយនោះ ចាប់ពីថ្ងៃទី០៩ ខែតុលា អាជ្ញាធរជាតិអប្សរា ត្រូវបានបើកបង្ហើបទ្វាទឹកដែលហូរធ្លាក់ពីតំបន់ភ្នំគូលេន ដើម្បីរំដោះតាមដងស្ទឹងនានា ឆ្ពោះទៅកាន់បឹងទន្លេសាប ក្នុងនោះក៏មានដងស្ទឹងស្រុកពួកមួយផងដែរ។ នេះបើតាមប្រសាសន៍...

ព័ត៌មានលំអិត

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងសហការី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងតាមដានអំពីសម្ពាធទឹក។ កិច្ចការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ក្នុងការទ្រទ្រង់ខឿនប្រាសាទ ដោយអ្នកជំនាញបានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញ ដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរ...

ព័ត៌មានលំអិត

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

បើតាមការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ កូនរដូវប្រាំងនឹងមានកើតឡើងធ្វើឲ្យបរិមាណទឹកភ្លៀង នៅតាមបណ្ដាប្រទេសមួយចំនួន និងក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះ។ ក្នុងនោះបន្ទាប់ពីក្រសួងបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែកក្កដានេះ សម្ពាធខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពល មកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ហើយចំពោះលក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា...

ព័ត៌មានលំអិត

ដើមឈើ២៦ដើម រលំនិងបាក់មែកក្រោយមានភ្លៀងលាយនឹងខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

នៅល្ងាចប្រមាណ ៦ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប មានភ្លៀងលាយនឹងខ្យល់កន្ត្រាក់មួយមេ បង្កឲ្យដើមអង្កាញ់នៅអមសងខាងផ្លូវ ២៦ ដើមរលំ និងបាក់មែក នៅតាមបណ្ដោយផ្លូវ នៃរង្វង់មូល វិថីវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅផ្លូវជាតិលេខ៦។ លោក ពៅ...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ មាស សន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បរសធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ មកពីឃុំ កណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងនាម...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចែកជូន ជនរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៣គ្រួសារ

កាលពីរសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប រួមនិងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ជនរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤៣គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ មកពីស្រុកស្វាយលើ និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលអំណោយពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់អាជ្ញាធរ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសូទ្រនិគម មាន៥៩គ្រួសារ ក្នុងនោះរលំទាំងស្រុង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាសៀមរាប ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងស្រុកក្រឡាញ់

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុក និងតំណាងមណ្ឌលសុខភាពចំនួន ៨ក្នុងស្រុកក្រឡាញ់ ដោយបានប្រគល់ជូននូវអាកុល និងម៉ាស់មួយចំនួនដល់មណ្ឌលសុខភាពទាំង...

ព័ត៌មានលំអិត

សាខាកាកបាទកាកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកជីក្រែង ៦៣គ្រួសារ

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជីក្រែងចំនួន ៦៣គ្រួសារ ស្ថិតនៅសាលាឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តម គុជ លីណា បាននាំយកនូវការសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ចំពោះគ្រួសាររងគ្រោះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ៣៧គ្រួសារ និងណែនាំផ្អាកការជួបជុំក្នុងពិធីបុណ្យចូលឆ្នាំថ្មី

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ចំនួន៣៧គ្រួសារ នៅឃុំតាសៀម និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ មានប្រសាសន៍ នៅសាលាបឋមសិក្សាត្រពាំងថ្ម ឃុំតាសៀម លោកជំទាវអនុប្រធាន នាំយកនូវការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...

ព័ត៌មានលំអិត
Page 9 of 12 1 8 9 10 12

Recommended

សូម Like និង Follow ពួកយើង