សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

លោក នី ចាន់ពិនិត្យ ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើរឱ្យអាជ្ញាធរខេត្ដសៀមរាប ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឱសានវាទ បានបញ្ចាប់ជាស្ថាពរ។ យោងតាមលិខិតស្នើរសុំទៅរដ្ឋបាលខេត្ត លោក នី ចាន់ពិនិត្យ នៅថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា...

ព័ត៌មានលំអិត

ពាក្យស្នើសុំស្វែងរកសាច់ញាតិពីក្នុងចម្ការលោក ខឹម វាសនា កើនដល់១០១ករណី ក្នុងនោះមនុស្សក្រោម១៨ឆ្នាំមានជាង៨០នាក់

ក្រោយដល់ឱសានវាទរំសាយការជួបជុំមនុស្សក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ មានករណីដាក់ពាក្យស្នើសុំស្វែងរកសាច់ញាតិចំនួន២០៧នាក់ ឬស្មើនឹង ១០១ករណី ដែលក្នុងនោះមានអនីតិជនរហូតដល់ ៨២នាក់។ ទោះបីការកាលបរិច្ឆេទ ត្រូវបានបញ្ចប់ក្ដី តែគិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ មនុស្សដែលបានបន្តចាកចេញពីក្នុងចម្ការរបស់លោក ខឹម វាសនា នៅតែបន្តមានជាច្រើនរយនាក់។ ទន្ទឹមនោះ...

ព័ត៌មានលំអិត

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី សកម្មជនរបស់(LDP) ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ

  ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ តាម មាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានប្រាប់ឱ្យដឹងកាលពីវេលាម៉ោង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋប្រមាណ ៥ពាននាក់ បានចាកចេញពីចំការម្រេចលោក ខឹម វាសនា ខណៈអាជ្ញាធរកំណត់យៈពេល ៥ថ្ងៃទៀត

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឱ្យដឹងថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពីមានកិច្ចសន្យាបញ្ចប់ជួលដី ជាមួយម្ចាស់ដីជួល ដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតំណាងលោក ខឹម វាសនា កន្លងមក ប្រជាពលរដ្ឋដែលប្រមូលជុំគ្នា នៅដីចំការលោក ខឹម វាសនា ពួកគាត់បានចាកចេញជាបន្ដបន្ទាប់...

ព័ត៌មានលំអិត

អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំងដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ 

នៅថ្ងៃទី៣០ ខែសីហានេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំហ្វូងមនុស្សឱ្យជួបជុំនៅក្នុងដីចំការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រីនោះ នៅមិនទាន់មានគំរោងរំសាយនៅឡើយទេ ខណ:ដែលសមត្ថកិច្ចបានឱ្យដឹងថា មានអ្នកចាកចេញប្រមាណតែ ៥០០ទៅ៦០០នាក់ប៉ុណ្ណោះ ។ នៅក្នុងបរិវេណដីចំការទំហំប្រមាណ ១២ហិកតា ដែលពោរពេញទៅដោយក្រុមមនុស្សចម្រុះ...

ព័ត៌មានលំអិត

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងបន្តការជួបជុំរហូតដល់បំណាច់ខែកញ្ញា ខណៈអាជ្ញាធរខត្តសៀមរាប ដាក់ឱសានវាទត្រឹមម៉ោង ២៤យប់នេះ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្សបានសហការ យ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរមួយចំនួន បង្ហាញការគាំទ្រ និងពេញចិត្ដចំពោះការរៀបចំដីលំនៅឋានថ្មីជូនពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញការពេញចិត្ត និងផ្ដល់កិច្ចសហការល្អ ជាមួយក្រុមការងារតម្រង់ទិស ក្នុងការវាស់វែងកំណត់ព្រំដីរបស់ខ្លួន ដែលបានស្នាក់នៅកន្លងមក ជាពិសេសពួកគាត់ក៏បង្ហាញការពេញចិត្តចំពោះទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំឲ្យពួកគាត់ សម្រាប់ជាការសាងសង់លំនៅដ្ឋានថ្មី ដែលជាការដោះដូរចេញពីតំបន់ឧទ្យានអង្គរ។   ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ជាប់នឹងតំបន់បារាណ៍ខាងលិច នៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា ពួកគាត់រស់នៅក្នុងភូមិនេះ តាមរយៈការផ្ទេរកេរមរតកដីធ្លីពីឪពុកម្ដាយក្រោយឆ្នាំ១៩៧៩...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារកុមារី ២នាក់ ដែលបានស្លាប់ដោយសារលង់ទឹក

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសហការី នាំយកអំណោយមួយចំនួន ទៅប្រគល់ជូនគ្រួសារសពកុមារ ២នាក់បងប្អូនបង្កើត ដែលបានស្លាប់ដោយសារលងទឹកប្រឡាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានបញ្ជាក់ដោយជំហរយ៉ាងតឹងរ៉ឹងថា ចាប់ពីថ្ងៃនេះទៅសូមប្រជាពលរដ្ឋឈប់យល់ច្រឡំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការឆ្វៀលដី...

ព័ត៌មានលំអិត

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមរបាយការណណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត
Page 9 of 84 1 8 9 10 84

Recommended

សូម Like និង Follow ពួកយើង