ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបង្ហាញថា បច្ចុប្បន្នវិស័យអប់រំឯកជននៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ

ដើម្បីជំរុញ និងពង្រឹងការសិក្សា ជាពិសេសសុជីវធម៌របស់សិស្សផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូនៗពេលនៅផ្ទះឲ្យបានជាប្រចាំ ជាពិសេសការទិញសៀវភៅ ឧបករណ៍សិក្សាផ្សេងៗ ដើម្បីឱ្យកូនបានរៀនស្វែងយល់ពីអ្វីថ្មីៗបន្ថែមទៀត។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម សាលាបឋមសិក្សា យូ អេស...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តសៀមរាប និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានរៀបចំសិក្ខាសាលាស្តីពី “ការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកច្បាប់” ដើម្បីចែករំលែកចំណេះដឹងផ្សេងៗ ពាក់ព័ន្ធលើការធ្វើពាណិជ្ជកម្មជូនដល់អាជីវករ ពាណិជ្ជករ និងសិស្សនិស្សិតនៅខេត្តសៀមរាប។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង

នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងសៀមរាប សហការជាមួយ មន្ទីរ ស្ថាប័ន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស នុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (សសយក) បណ្តាអង្គភាពពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ក្នុងខេត្តចំនួនប្រមាណជា១៥០០នាក់បានចូលរួមក្នុងសំអាតសំរាមតាមដងផ្លូវនានាក្នុង១០គោលដៅក្នុងក្រុងសៀមរាប។ តាមរយៈសកម្មភាពនេះជាសារ ផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានស្អាត...

ព័ត៌មានលំអិត

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ ទទួលបានការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ថ្នាក់ក្រោមជាតិ

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សរុបចំនួន ១២៤នាក់ បានទទួលការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលវគ្គបណ្តុះបណ្ដាលនេះ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្រុងសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំបើកបរនៅពេលស្រវឹង

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានធ្វើអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមបើកបរដោយស្មារតីប្រុងប្រយ័ត្ន យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ចៀសវាងការបើកវ៉ាជែង បើកបរក្នុងស្ថានភាពស្រវឹងឬងងុយដេក និងបើស្រវឹងកុំបើកបរ។ លោក ញ៉ឹប សារ៉េត មេភូមិក្រសាំងរលើង សង្កាត់សៀមរាប បានឱ្យដឹងថា នៅតាមផ្លូវពីផ្លូវបំបែកផ្សារក្រោម ឆ្ពោះទៅភ្នំក្រោម រយៈពេល១ខែនេះ មានអ្នកស្លាប់...

ព័ត៌មានលំអិត

វិស័យឯកជនប្ដេជ្ញាពង្រឹងការអប់រំដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាពស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់សិស្សនុសិស្សចំនួន ១៤៨នាក់ នៅថ្ងៃទី១៧ ខែកញ្ញានេះ នាយកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង លោក លី សុវណ្ណ បានប្ដេជ្ញាពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។ លោកបន្តថា ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យទាំងនេះ សាលាក៏បានដាក់ចេញនូវ និងកំណត់យកនូវគោលការសំខាន់ៗមួយចំនួនដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន...

ព័ត៌មានលំអិត

មនុស្សប្រមាណជាង១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣

យ៉ាងហោចណាស់មនុស្សចំនួន ១.០១៥នាក់ បានស្លាប់ និងរបួសធ្ងន់ ១.៧៧៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ...

ព័ត៌មានលំអិត

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនគិតថ្លៃ។ យុវនារី យិន ចន្ធា ជាសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានបង្ហាញក្ដីរីករាយដែលរារដ្ឋាភិបាលកម្ពុជា បានគិតគូរពីប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្ដល់ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដោយសារសិស្សនិស្សិតមួយចំនួនមានជីវភាពខ្វះខាត ហើយពួកគាត់គ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ខ្ពស់។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

លោក ម៉ៃ សាមឿន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញានេះ បានលើកឡើងថា ការលក់នំកញ្ចប់ ក៏ដូចជាភេសជ្ជៈកំប៉ុងនានា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កុមារ។ ក្នុងនាមជាអាណាព្យាបាលរបស់កូនៗ ចៅៗ លោកចង់ឲ្យគ្រប់សាលារៀនលក់នំចំណីរបស់ខ្មែរ ដោយម្យ៉ាងបានជួយដល់សុខភាពកុមារ ក៏ដូចជាការជួយឲ្យកសិផលរបស់ពលរដ្ឋកម្ពុជាមានទីផ្សារ។ ចំណែកបុរសពីរនាក់ទៀត ដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី បានបង្ហាញការគាំទ្រឲ្យមានការលក់នំចំណីខ្មែរ...

ព័ត៌មានលំអិត
Page 9 of 62 1 8 9 10 62

Recommended

សូម Like និង Follow ពួកយើង