នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាអនុគណ:កម្ម ការទី៤សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១ និងពិនិត្យមើលការងារបច្ចេកទេស ក្នុងការរៀបចំមណ្ឌលព័ត៌មានអនឡាញ ដើម្បីធានាការទទួលរូបភាព និងប្រព័ន្ធសំឡេងក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុងសៀមរាប...

ព័ត៌មានលំអិត

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន។ នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយមានរបៀបវារៈចំនួន៦ ដូចខាងក្រោម៖ ១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ សម្រាប់ថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរដី...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

មានប្រសាសន៍ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នូវចំនុចមួយចំនួន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ ដោយក្នុងនោះអាជ្ញាធរខេត្តសៀមរាប ត្រូវបន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក ពៅ...

ព័ត៌មានលំអិត

ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឱ្យខេត្តសៀមរាប ស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តក្នុងខេត្ត...

ព័ត៌មានលំអិត

សិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ !

នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ និងដើម្បីឆ្លុះបញ្ចាំងលទ្ឋផលការងារប្រចាំឆ្នាំ២០២១តាមរយ:ការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរ ។សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក...

ព័ត៌មានលំអិត

ពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោម មូលបទ “ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយ វិបត្តិកូវីដ១៩ បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៦ ខែ វិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោម...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលាស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្រប ខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ប្រចាំកម្ពុជា បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។...

ព័ត៌មានលំអិត
Page 93 of 241 1 92 93 94 241

Recommended

សូម Like និង Follow ពួកយើង