អ្នកចូលរួមបំបួសនៅប្រាសាទអង្គរនៅឆ្នាំនេះមានជាង៤០០នាក់កើនឡើងជាងឆ្នាំមុន
ពិធីបំបួសកុលបុត្រកុលធីតា លើកទី៩នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសចំនួន៤៤៩នាក់ ច្រើនជាងឆ្នាំ២០១៨ ដែលមានតែចំនួន ៤២១អង្គនាក់ប៉ុណ្ណោះ ហើយពិធីនេះចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ នៅវត្តអង្គរខាងត្បូង ក្នុងក្រុងខេត្តសៀមរាប។ ពិធី បំបួសកុលបុត្រកុលធីតា រៀបចំឡើងនៅឆ្នាំ២០១៩នេះ គឺដើម្បីដាស់តឿនដល់ស្មារតីយុវជនខ្មែរ ឲ្យភ្ញាក់រលឹកលះបង់អំពើឧបាយមុខទាំងឡាយ និងជាការតបស្នង ដល់គុណមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ និង ...