Tag: ព្រះលានជល់ដំរី

ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ខឿនព្រះលានជល់ដំរី កំពុងត្រូវបានជួសជុលតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ខឿនព្រះលានជល់ដំរី ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា KOICA តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ ដែលហៅកាត់ថា KCHF កំពុងដំណើរការជួសជុលនូវរចនាសម្ព័ន្ធមួយចំនួនដែលរងការខូចខាត ឱ្យមានការប្រសើរឡើងវិញ។ លោក PARK JIMIN អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺ ១. ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ ...

គម្រោងកែលម្អសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ៧០ភាគរយ

គម្រោងកែលម្អសោភ័ណភាពនៅបរិវេណមុខព្រះលានជល់ដំរី សម្រេចបានប្រមាណ៧០ភាគរយ

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងកែលម្អសោភ័ណភាព នៅមុខបរិវេណព្រះលានជលដំរី នៃក្រុងអង្គរធំ ដែលបានចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១រហូតមកដល់ពេលនេះ គឺក្រុមការងារសម្រេចបានប្រមាណជា៧០ភាគរយហើយ ហើយបើតាមការគ្រោងទុក ក្នុងករណីដែលមិនមានឧបស័គ្គ ការកែលម្អបរិវេណមុខព្រះលានជល់ដំរីនេះ នឹងត្រូវប្រើរយៈពេល៦ខែ ដោយប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរី ឲ្យក្លាយជាថ្មើរជើង ...

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញទបង្ហូរទឹកបុរាណមួយដែលបានស្ថាបនាឡើង ក្នុងរាជព្រះបាទជ័វរ្ម័នទី៧ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខណៈដែលមន្ដ្រីជំនាញបុរាណវិទ្យាទាំងនោះ កំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹក និងសិក្សាអំពីផលប៉ះពាល់ដល់បុរាណវិទ្យា ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង កាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំនោះ។ លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១២ ...

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា កិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ គឺត្រូវការឱ្យមានការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះការធ្វើកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរីនាពេលនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង , រៀបចំសួនស្មៅ , ការដាំដើមឈើ និង ការរៀបចំប្រព័ន្ធបង្ហូរទឹកនៅទីនោះ ។ ...

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ ...

អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័តជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី នៅខែកុម្ភះនេះ

អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័តជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី នៅខែកុម្ភះនេះ

បើតាម ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា នឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដីក្រហមចាស់ៗ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ប្រាសាទ ដោយសារការបើកបរយានយន្តគៀកខ្លាំងនឹងប្រាសាទ ។ ឯកឧត្តមបន្តថា គម្រោងស្ថាបនាផ្លូវនេះ និងចាប់ផ្តើមពីខែកុម្ភះឆ្នាំ២០២០នេះ ...

Recommended

សូម Like និង Follow ពួកយើង