Tag: មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុ ងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពងធំ និងខេត្តបាត់ដំបង់ជាដើម។ ក្នុងឱកាសទទួលអំណោយជាគ្រែសម្រាប់អ្នកជំងឺមកសម្រាកព្យាបាលជំងឺចំនួន ២១គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ...

អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

អគារមន្ទីរពេទ្យមួយខ្នង កម្ពស់៤ជាន់ ដែលមានតម្លៃសាងសង់ជិត ២០លានដុល្លា ដែលបំពាក់ដោយបរិក្ខាទំនើបៗជាច្រើន ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ សម្រាប់បំរើសេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ។ លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុន បានបង្ហាញថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ ...

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកសម្ភារៈសុខាភិបាល ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកសម្ភារៈសុខាភិបាល ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវសម្ភារៈសុខាភិបាលមួយចំនួន ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់វិស័យសេវាសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយសម្ភារៈទាំងនោះរួមមាន៖ ស្រោមដៃពេទ្យ ២៥កេស ស្មើនឹង ២៥០,០០០ស្រោមដៃ និង ឧបករណ៍តេស្តរកកូវីដ-១៩ ៤០ប្រអប់។ បើតាម ...

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជំនួយរបស់ប្រទេសជប៉ុន។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុនក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ ...

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

ក្នុងឱកាសចុះពិនិត្យមើលដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជំនួយរបស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយ ដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុន ក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ គឺសម្រេចបាន ...

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនភ្ញៀវ

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនភ្ញៀវ

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់បងប្អូងដែលជាអ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ ...

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ស្មើនឹង២ជាន់ ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អាចដាក់គ្រែអ្នកជំងឺបានជាង១០០គ្រែ ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម ជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិត ...

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិច ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ដែលជាមន្ទីរពេទ្យព្យាបាល និងថែទាំសុខភាពទារក ...

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ក្នុងឱកាសអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង ...

សៀមរាបជាខេត្តដំបូងគេ ទទួលបានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

សៀមរាបជាខេត្តដំបូងគេ ទទួលបានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ.១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនាទឹកដីនៃខេត្តសៀមរាប ដែលមន្ទីរពិសោធន៍នេះ បាននឹងកំពុងរៀបចំប្រើម៉ាស៊ីន (GeneXpert) សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដែលវិធីសាស្រ្តនេះ ...

Page 1 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង