មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក
គិតក្នុងឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានពិនិត្យ ព្យាបាល និងថែទាំកុមារមហារីកចំនួន ៥០៨ករណី ក្នុងនោះ កុមារមានជំងឺមហារីក បីភាគបួន (៣/៤) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត សំ លីវណ្ណៈ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យកុមារអង្គរ នៅក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការ ...