Tag: ជនមានពិការភាព

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល បានលើកឡើង ការផ្តល់ការងារជូនជនមានពិការភាព ជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេស ហើយជនមានពិការភាពពួកគាត់ក៏ត្រូវការងារធ្វើជាជាងការអាណិតអាសូរពីមហាជន។ ក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយកប្រតិបត្តិអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន (ប៉ាហ្វីដ PAFID) លោក ខេង វីរៈ បានលើកឡើងថា ...

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

បច្ចុប្បន្ន មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា នៃសាខាមូលនិធិជនពិការខេត្តសៀមរាប កំពុងធ្វើការកំណត់អត្តសញ្ញាណជនមានពិការភាព នៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់អាចទទួលបានអត្តសញ្ញាណបណ្ណ ជនមានពិការភាព ដែលអាចទទួលអត្ថប្រយោជន៍ ក៏ដូចជាសេវាផ្សេងៗពីរាជរដ្ឋាភិបាល និងវិស័យឯកជននៅពេលខាងមុខ នេះបើតាមការលើកឡើងរបស់លោក បឹង ពេជ្រ មន្ត្រី ផ្នែកកំណត់អត្តសញ្ញាណជនមានពិការភាព នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប ក្នុងកម្មវិធីសន្ទាមតិ របស់មន្ទីព័ត៌មានខេត្តសៀមរាប ថ្ងៃទី២៤ ...

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ នឹងជួយបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ដល់ជនមានពិការភាព

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ នឹងជួយបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ដល់ជនមានពិការភាព

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី អភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងជំរុញការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ...

Recommended

សូម Like និង Follow ពួកយើង