Tag: ដាំ​កូន​ឈើ

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ថ្លែងក្នុងយុទ្ឋនាការដាំកូនឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅ ១ពាន់ម៉ែត្រក្រឡា នៅតំបន់អង្គរវត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត ព្រោះដើមឈើផ្តល់សារៈប្រយោជន៍ច្រើនមិនអាចនឹងគណនាបាននោះទេ ជារួម ការដាំកូនឈើធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិកាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាសាទព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យឯកជន ...

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

កូនឈើចម្រុះសរុប ១ ៣៥០ដើម ត្រូវបាននៅលើផ្ទៃដីជាង២ហិកតា នៅក្បែរសាលាខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បង្ហាញថា ការដាំកូនឈើនៅពេលនេះ ជាការអបអរនៃការបង្កើតធម្មនុញ្ញទេសចរណ៍ នៃអង្គការទេសចរណ៍ពិភពលោក ...

ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្នុងដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីន នៃប្រទេសណ័រវេស ចំនួន ៩០នាក់ បានចូលរួមដាំកូនឈើចម្រុះចំនួន ១៨០ដើម និងស្មៅ ៣០០ម៉ែត្រការ៉េ នៅខាងត្បូងកសិន្ធុអង្គរវត្ត ដើម្បីជាការចូលរួមលើកកំពស់សោភ័ណ្ឌភាពប្រាសាទបុរាណខ្មែរ។ លោក ជូ ...

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនរួមគ្នាដាំកូនឈើនិងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក 

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនធានារ៉ាប់រងមែនូឡាយ បានសហការគ្នាដាំកូនឈើចម្រុះជិតមួយពាន់ដើម និងដាំស្មៅ ១,០០០ម៉ែត្រការ៉េ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ជាពិសេសលើកកម្ពស់សោភ័ណ្ឌភាពទេសភាពវប្បធម៌អង្គរ។ យុទ្ធនាការដាំស្មៅ និងដើមឈើនេះ ធ្វើងឡើង នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣នេះ ស្ថិតនៅអតីតលំនៅឋានប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅរស់នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងភូមិអភិវឌ្ឍន៍ថ្មីពាក់ស្នែង ស្រុកអង្គរធំ។ ឯកឧត្ដម ឡុង កុសល ...

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

អាជ្ញាធរជាតិអប្សរាចាត់ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ

ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យនិងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ៖ អាជ្ញាធរជាតិអប្សរាគាំទ្រនិងស្វាគមន៍ជានិច្ច ទាំងវិស័យរដ្ឋ វិស័យឯកជន និង គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលមានបំណងចង់ដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ព្រោះការដាំកូនឈើបង្ហាញនូវឆន្ទៈរួមចំណេកយ៉ាងសំខាន់ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ ហើយគ្រប់ជាតិសាសន៍មានតួនាទីនិងភារកិច្ចការពារនិងថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិសាសន៍ខ្លួន និយាយជារួមនិងនិយាយដោយឡែក ក្នុងនាមយើងជាកូនខ្មែរមានឈាមជ័រពីបុព្វបុរសកសាងអង្គរក៏ត្រូវមានចំណែកចូលរួមថែរក្សា ការពារនិងអភិរក្សសម្បត្តិវប្បធម៌របស់យើងដែរ។ ឯកឧត្តម ឡុង កុសល ...

រដ្ឋបាលខេត្តសៀមរាប រៀបចំការដាំកូនឈើចំនួន២ ៥០០ដើម ក្នុងឱកាសបុណ្យរុក្ខទិវា

រដ្ឋបាលខេត្តសៀមរាប រៀបចំការដាំកូនឈើចំនួន២ ៥០០ដើម ក្នុងឱកាសបុណ្យរុក្ខទិវា

ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត រៀបចំដាំកូនឈើប្រភេទឈើទាល និង គគីរ ចំនួន២ ៥០០ដើម លើផ្ទៃដី៤ហិចតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី០៧ ខែ កក្កដា ...

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

សៀមរាប៖ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដោយមានការគាំទ្រសហការពីអាជ្ញាធរជាតិអប្សរា បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ មានប្រសាសន័នៅក្នុងពិធីដាំកូនឈើចម្រុះ និងស្មៅ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ ...

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២២ និងកូនឈើចម្រុះចំនួន ៨០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២២ និងកូនឈើចម្រុះចំនួន ៨០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ខេត្តសៀមរាប

កាលរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ និងមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល ...

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

ក្រុមបុគ្គលិក នៃក្រុមហ៊ុនហ្វូតផែនដា បានសហការជាមួយអាជ្ញាធរក្រុងសៀមរាប សហគមន៍បឹងពារាំង និងមន្ដ្រីជលផល នៅខេត្ដសៀមរាប ប្រមាណ១០០នាក់ បាននាំគ្នាដាំកូនឈើព្រៃលិចទឹក ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ នៅតំបន់បឹងពារាំងនៃបឹងទន្លេសាប នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។ លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការដាំកូនឈើព្រៃលិចទឹកនេះ មានចំនួន ...

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារំាង សហការជាមួយអាជ្ញាធរក្រុងសៀមរាប អង្គការអហ្វហ្វាម និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញនៅតំបន់៣ នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។ លោក គង់ មង្គល ប្រធានសមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍នៅថ្ងៃទី០៣ខែកុម្ភ: ឆ្នាំ២០២២នេះថា ...

Page 1 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង